អាយុ​២៥​ឆ្នាំ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​រសាត់​អណ្ដែត​ខ្លាំង​ណាស់

  • 2017-10-22 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​ជីវិត​មួយ​មាន​រយៈ​ពេល​១០០​ឆ្នាំ គឺ​​មាន​ន័យ​ថា​ខ្ញុំ​បាន​រស់​នៅ​អស់​១​ភាគ​៤​នៃ​ជីវិត​ទៅ​ហើយ។ ក្នុង​វ័យ​២៥​ឆ្នាំ​ដ៏​រសាត់អណ្ដែត គ្មាន​លុយ គ្មាន​ស្នេហា គ្មាន​កិត្តិយស​ក្នុង​សង្គម​នេះ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​តើ​កំពុង​ឈរ​ត្រង់​ណា​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ជា​ច្រើន​នេះ។

អាយុ​២៥​ឆ្នាំ មាន​អារម្មណ៍​ថា​ដូច​ខ្ញុំ​វង្វេង​ខ្លួន​ឯង។ បាត់​បង់​ព្រោះ​មួយ​ថ្ងៃ​នៅ​តែ​មាន​ពេល​២៤​ម៉ោង ហើយ​ធ្វើ​រឿង​ដដែល​ៗ​ជា​រៀង​រាល់​ថ្ងៃ។ ក្នុង​វ័យ​២៥​ឆ្នាំ នៅ​ពេល​ដែល​មិត្តភ័ក្ដិ​ឯ​ទៀត​កំពុង​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​មាន​ឡើង​តំណែង​ឲ្យ​មាន​កិត្តិយស​ក្នុង​សង្គម​នោះ ខ្ញុំ​នៅ​តែ​ជា​បុគ្គលិក​ធម្មតា​ម្នាក់។

ក្នុង​វ័យ​២៥​ឆ្នាំ នៅ​ពេល​ដែល​មាន​មិត្តភ័ក្ដិ​មួយ​ចំនួន​កំពុង​មាន​សុភមង្គល​ជា​មួយ​ស្នេហា​របស់​ពួក​គេ ឬ​អ្នក​ខ្លះ​មាន​ដល់​ទៅ​គ្រួសារ​ហើយ​នោះ ខ្ញុំ​នៅ​តែ​ធ្វើ​មិត្ត​ជាមួយ​ពាក្យ​ថា "ឯកា"។ នៅ​ចុង​បញ្ចប់ សួរ​ថា​ខ្ញុំ​មាន​អ្វី​ទៅ​ហើយ​នៅ​អាយុ​២៥​ឆ្នាំ​នេះ?

ខ្ញុំ​ស្អប់​ខ្លួន​​ឯង​ដែល​មិន​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​អ្វី​ដែល​កើត​ឡើង​ជា​ប្រចាំថ្ងៃ​នេះ។ ខ្ញុំ​ស្អប់​ខ្លួន​ឯង​ដែល​មិន​រឹងមាំ​គ្រប់គ្រាន់​ម្ដង ដើម្បី​ស្រលាញ់​នរណា​ម្នាក់​ឲ្យ​អស់​ពី​ចិត្ត​ទោះ​បី​ជា​ដឹង​ថា​ថ្ងៃ​ក្រោយ​អាច​នឹង​ឈឺ​ចាប់​ក៏​ដោយ។ ២៥​ឆ្នាំ​កន្លង​ផុត​ទៅ ពេល​ខ្លះ​បន់​ឲ្យ​ខ្លួន​នៅ​ក្មេង​រហូត​ដើម្បី​បាន​នៅ​ក្នុង​រង្វង់​ដៃ​របស់​ប៉ា​មាក់​ដើម្បី​មិន​ចាំ​បាច់​គិត​ដល់​រឿង​ទាំង​នេះ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម