ភាពយន្ត​ដើរ​តួ​កំបាក់​ជើង​របស់​កុំកុំ​ជោគជ័យ​ខ្លាំង​ពេល​ដាក់​បញ្ចាំង

  • 2017-10-14 08:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពយន្ត Chasing the Dragon ទទួល​បាន​មតិ​វិជ្ជមាន​ច្រើន និង​ចំណូល​ខ្ពស់​កប់​ពពក​ក្រោយ​ដាក់​បញ្ចាំង​បាន​១​សប្ដាហ៍។

Chasing the Dragon ត្រូវ​បាន​ដើរ​តួ​ឯក​ដោយ​កំពូល​តារា​សម្ដែង Donnie Yen និង លី តឺហួរ។ ការ​ភ្ញាក់​ផ្អើល​ត្រូវ​បាន​កើត​ឡើង​ព្រោះ​ដើម​ឡើយ​ទស្សនិកជន​មិន​បាន​រំពឹង​ច្រើន​លើ​ស្នាដៃ​នេះ​ឡើយ។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​ដាក់​បញ្ចាំង​បាន​១​សប្ដាហ៍ វណ្ណកម្ម​ថ្មី​របស់​កុំកុំ​ប្រមូល​ចំណូល​បាន​រហូត​ដល់​ទៅ​៦០​លាន​ដុល្លារ។

នៅ​លើ​គេហទំព័រ មាន​ដល់​ជិត​៨០​%​នៃ​ទស្សនិកជន​ដែល​វាយ​តម្លៃ​រឿង​នេះ​​វិជ្ជមាន ដោយ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា ការ​សម្ដែង​របស់​កុំកុំ និង​លីតឺហួរ​គឺ​ស្ទើរ​តែ​ល្អ​ឥត​ខ្ចោះ គ្មាន​កន្លែង​ណា​ដែល​អាច​រិះគន់​បាន​រហូត​ដល់​ថ្នាក់​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ថា ប្រវែង​២​ម៉ោង​នៃ​រឿង​គឺ​ខ្លី​ពេក គួរ​តែ​វែង​ជាង​នេះ​ទៀត៕

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ដើម​រឿង​ដោយ​សារ​តែ​មាន​ជម្លោះ​ជាមួយ​បក្ស​មួយ​ផ្សេង​ទៀត ទើប​កុំកុំ​ត្រូវ​បាន​គេ​វាយ​បាក់​ភ្លៅ​ម្ខាង ហើយ​ក៏​ជាប់​រហស្សនាម​ថា អា​កំបាក់​ជាប់​​មក៕

ប្រភព៖ https://news.zing.vn/phim-chan-tu-dan-dong-vai-que-thang-lon-song-day-hong-kong-post786028.html

Link Trailer:https://www.youtube.com/watch?v=Adj5dtSKF8U

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម