នៅ​ពេល​ដែល​មនុស្ស​ម្នាក់​លែង​ជឿជាក់​លើ​ស្នេហា!

  • 2017-10-14 02:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្រាំ​អ្នក​ក្លាយ​ជា​មនុស្ស​បែប​នេះ​ប្រហែល​ជា​អ្នក​ឆ្លង​កាត់​រឿង​ជា​ច្រើន​រហូត​ដល់​បេះដូង​អ្នក​ស្ទើរ​តែ​លែង​មាន​ការ​ស្រឡាញ់​សម្រាប់​អ្នក​ណា​ទៀត។ យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​ដឹង​ថា​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ពិបាក​ក្នុង​ការ​ស្រឡាញ់​នរណា​ម្នាក់ មាន​ន័យ​ថា​បេះដូង​អ្នក​ចាប់​ផ្ដើម​រឹង​មាំ​ជាង​មុន​ហើយ អ្នក​មិន​ងាយ​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​វា​ម្ដង​ទៀត។ អ្នក​អាច​រស់​នៅ​ជាមួយ​នឹង​ខ្លួន​ឯង​ជា​ជាង​រស់​នៅ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មិន​ដឹង​គេ​ប្រែប្រួល​ពេល​ណា​នោះ។

រូបតំណាង

ប្រហែល​ជា​បេះដូង​អ្នក​ធ្លាប់​ខ្ទេចខ្ទី ដូច្នេះ​ហើយ​វា​តែងតែ​រំឭក​អ្នក​នៅ​ពេល​ដែល​មាន​មនុស្ស​ម្នាក់​ចង់​ចូល​មក។ ត្រូវ​ចាំ​ថា​ពេល​នេះ​អ្នក​ក្លាយ​ជា​មនុស្ស​រឹង​ប៉ឹង និង​មាន​សេរីភាព​ជាង​ពី​មុន អ្វី​ដែល​សំខាន់​គឺ​អ្នក​អាច​មិន​ឲ្យ​រឿង​ដដែល​ៗ​កើត​ឡើង​ម្ដង​ទៀត​ចំពោះ​អ្នក​បាន​ឡើយ។

នៅ​ពេល​មនុស្ស​ម្នាក់​លែង​ជឿជាក់​លើ​ស្នេហា គឺ​ជា​ពេល​​ដែល​គេ​រួច​ផុត​ពី​អារម្មណ៍​អតីតកាល​ និង ភាព​ឈឺចាប់​ដោយសារ​ស្នេហា មិន​មែន​ដោយ​សារ​គេ​នៅ​ស្រឡាញ់​អ្នក​ចាស់​ទៀត​នោះ​ទេ។ ព្រោះ​អ្វី​ដែល​គេ​ធ្លាប់​ជួប​នេះ​ហើយ ទើប​បាន​បង្រៀន​គេ​ឲ្យ​ផ្លាស់ប្ដូរ និង មិន​ងាយ​ចាញ់​ពាក្យ​ផ្អែម​របស់​អ្នក​ណា​ទៀត។

រូបតំណាង

អ្នក​អាច​ជឿ​លើ​និស្ស័យ​ក៏​ថា​បាន ព្រោះ​ពេល​ខ្លះ​ស្នេហា​ពិត​នឹង​រត់​មក​រក​អ្នក​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន ពេល​នោះ​ហើយ​ទោះ​បី​អ្នក​មិន​ចង់​ទទួល​ក៏​មិន​អាច​គេច​ផុត​ដែរ៕

ចុចអាន៖បើ​អ្នក​កំពុង​ស្រឡាញ់​គេ​ម្នាក់​ឯង សូម​ដក​ខ្លួន​ភ្លាម​ទៅ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម