ផល​ចំណេញ​​នឹក​ស្មាន​មិន​ដល់​ពេល​ស្រី​ៗអាចឈប់​ Make up ក្រាស់ៗ​រាល់​ថ្ងៃ!

  • 2017-10-12 07:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្អាត​អ្នក​ណា​ក៏​ចង់​ស្អាត​ដែរ ព្រោះការ​​ makeup​​​ អាច​ជួយ​លើក​សម្រស់​អ្នក​​បន្ថែម​ទៀត​ ប៉ុន្តែ​អ្នក​មិន​គួរ​​makeup​​​ ​ក្រាស់​ពេក ហើយ​រាល់​ថ្ងៃ​នោះ​ទេ​ បើ​អាច​ចាំ​មាន​កម្មវិធី​អី​មួយ​ចាំ​ធ្វើ​ទៅ​ទើប​ល្អ​។​ នេះ​ជា​ហេតុផល​ដែល​អ្នក​គួរ​តែ​បញ្ឈប់​ការ​ makeup​​​ ​ ជា​ប្រចាំ​៖​​

១. សន្សំ​លុយ​បាន​ច្រើន​ ៖ ប្រហែល​អ្នក​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៅ​លើ​វា​ តែ​បើ​យូរ​ៗ​អ្នក​makeup​​ ​នោះ​អ្នក​អាច​សន្សំ​លុយ​បាន​ច្រើន​ជាង​មុន​។

២. សន្សំ​ពេល​វេលា​បាន​ច្រើន ៖​ អ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ជាមួយ​វា​ ព្រោះ​អ្នក​ដឹង​ហើយ​ថា​នៅ​ពេល​ដែល​ makeup​ មិន​មែន​ឆាប់​នោះ​ទេ​។

៣. ឆាប់​បាន​ចូល​គេង​នៅ​ពេល​យប់​​ ៖​ បើ​អ្នកmakeup​​​ ខ្លាំង​ពេក​អ្នក​នឹង​ចំណាយ​ពេល​យូរ​ក្នុង​ការ​លាង​សម្អាត​ ហើយ​អ្នក​មិន​ងាយ​បាន​ចូល​គេង​នោះ​ទេ។

៤. makeup​​​ ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​អត់​ស្អាត​ ៖​ makeup​​​ តិចតួច​មិន​អី​ទេ​ តែ​បើ​អ្នកmakeup​ ខ្លាំង​ពេក​វា​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​សម្រស់​ពិត​ប្រាកដ​ហើយ​មើល​អាច​អាក្រក់​ទៀត​ផង​។

៥. សារធាតុ​គីមី​ដែល​មាន​ក្នុង​គ្រឿង​ makeup​​​ អាច​ប៉ះពាល់ដល់ស្បែក​​​ ៖​ នៅ​ពេល​ដែល​អ្នក​makeup នោះ​​សារធាតុ​គីមី​នឹង​ជ្រាត​ចូល​ស្បែក​អ្នក​បាន​ដោយ​ងាយ​បំផុត​​ ហើយ​វា​ពិត​ជា​មិន​ល្អ​ដល់​អ្នក​​នោះ​ទេ។ វាអាច​ធ្វើ​ឲ្យ​អ្នក​កើត​មហារីក​ ជម្អឺ​សើស្បែក​ជាដើម។

៦. អ្នក​អាច​មុជទឹក​គ្រប់​ពេល​ដែល​អ្នក​ចង់​ ៖​ នៅ​ពេល​ដែល​អ្នក​មុជ​ទឹក​អ្នក​មិន​បាច់​បារម្ភ​ថា​នឹង​រលុប​ការ​ makeup​​​ ដូច្នេះ​អ្នក​អាច​ធ្វើ​​វា​តាម​សប្បាយ​។

៧. ម៉ាស្ការា​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ភ្នែក ៖​ នៅ​ពេល​ដែល​អ្នក​ប្រើ​វា​មិន​ប្រយ័ត្ន​វា​អាច​ចូល​ភ្នែក​អ្នក​បាន​ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់។

៨. អ្នក​​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​អ្នក​មាន​ ៖​ មិន​បាច់​ផាត់​មុខ​​ មិន​បាច់​ពាក់​​រោម​ភ្នែក​ នោះ​វា​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​សម្រស់​អ្នក​ ដោយ​មិន​បាច់​យក​ការ​ makeup​​​ មក​ជំនួយ។

យល់​ល្អ​បើ​អ្នក​ចៀស​បាន​អ្នក​គួរ​តែ​ការ​តុបតែង​ខ្លួន​ជា​ប្រចាំ​ទៅ​ ព្រោះ​វា​មិន​សូវ​ជា​ល្អ​ដល់​អ្នក​នោះ​ទេ​​ចាំ​មាន​អី​ពិសេស​ចាំ​ធ្វើ​វា​ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​ប្លែក​ទៀត​ផង៕

ប្រភព៖ gurl ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម