ជួយ​បោះ​ឆ្នោត​បន្ត! Miss Grand កម្ពុជា​មិន​ទាន់​មាន​ឈ្មោះ​ក្នុង​តារាង Top 10 នៅ​ឡើយ​ទេ!

  • 2017-10-11 02:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាង​ឈ្មោះ​បវរកញ្ញា​ដែល​ត្រូវ​បាន​គេ​ចូលចិត្ត​បំផុត​ទាំង​១០​ទើប​តែ​ត្រូវ​បាន​ប្រកាស​មុន​នេះ។

កាល​ពី​ថ្ងៃ​១០ ខែ​តុលា​កន្លង​ទៅ​នេះ Fanpage Facebook របស់​កម្មវិធី​ប្រលង​បវរកញ្ញា Miss Grand International ឆ្នាំ​២០១៧ ទើប​តែ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​បវរកញ្ញា​ដែល​ត្រូវ​បាន​គេ​ចូលចិត្ត​បំផុត​ទាំង​១០ ប៉ុន្តែ​ក្នុង​នោះ Miss Grand តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ កញ្ញា ខ្លឹម ស្រីគា គ្មាន​ឈ្មោះ​ក្នុង​តារាង​នេះ​ឡើយ។

បវរកញ្ញា​តំណាង​កម្ពុជា

យ៉ាងណាក៏ដោយ ការ​បោះ​ឆ្នោត​នេះ​នឹង​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ហើយ​បេក្ខនារី​ដែល​មាន​គេ​ចូលចិត្ត​ច្រើន​ជាង​គេ នឹង​ត្រូវ​បាន​ចូល Top ១០ ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង។ ប្រិយមិត្ត​អាច​ចូលបោះឆ្នោត​​តាម​រយៈ App របស់​កម្មវិធី ដែល​អាច​ដោន​ឡូត​បាន សម្រាប់ [Android](https://play.google.com/store/apps/details?id=com.missgrandinternational.missgrandinterapp) / [iOS](https://itunes.apple.com/us/app/id1014908260)

ខាង​ក្រោម​នេះ​គឺ​ជា​ស្រី​ស្អាត​ទាំង​១០​ដែល​កំពុង​មាន​ការ​គាំទ្រ​ច្រើន​បំផុត។

១. ឥណ្ឌូណេស៊ី

២. វេណេហ្ស៊ុយអេឡា

៣. ហ្វីលីពីន

៤. ម៉ាឡេស៊ី

៥. ឡាវ

៦. អ៊ូហ្គង់ដា

៧. ឆេកូស្លូវ៉ាគី

៨. លីទុយអានី

៩. Puerto Rico

១០. សាធារណរដ្ឋឆេក

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម