Yaya និង Mai Davika លេង​ស្ទីល​កប់​មិន​​ចាញ់​គ្នា ពេល​បង្ហាញ​មុខ​នៅ​ប៉ារីស

  • 2017-10-04 03:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​បង្ហាញ​ម៉ូដ​ Paris Fashion Week Spring/Summer 2018 បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​ដោយ​មាន​វត្តមាន​សិល្បករ និង​តារា​បង្ហាញ​ម៉ូដ​ល្បី​ៗ​ជា​ច្រើន​​ជុំ​វិញ​ពិភពលោក។ ក្រៅ​ពី​វត្តមាន​តារា​បស្ចិម​ប្រទេស ក្នុង​នោះ​គេ​ក៏​ឃើញ​មាន​តារា​ល្បី​ប្រចាំ​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដែរ។

សម្រាប់​ប្រទេស​ថៃ តារា​ដែល​បាន​លេច​វត្តមាន​ក្នុង​កម្មវិធី​នោះ គឺ​​មាន Yaya Urassaya ដែល​ត្រូវ​បាន​អញ្ជើញ​ក្នុង​នាម​អ្នក​តំណាង​ប្រ៊េន Louis Vuitton។ ចូលរួម​កម្មវិធី​កាល​ពី​ម្សិលមិញ​នេះ Yaya បាន​ផ្លាស់​ប្ដូរ​រ៉ូប​ពីរ​ឈុត​​គឺ​ឈុត​ពណ៌​ខ្មៅ និង​មួយ​ទៀត​ពណ៌​ខៀវ​លាយ​ពណ៌​លឿង។ ចូលរួម​លើក​នេះ Yaya បាន​មាន​ឱកាស​ថត​រូប​ជាមួយ​តារា​ល្បី​អន្តរជាតិ​ជា​ច្រើន។

ដោយ​ឡែក​តារា​ថៃ​មួយ​រូប​ទៀត​ដែល​បាន​ចូលរួម​ដែរ គឺ​ Mai Davika ដោយ​តួ​ឯក​ស្រី​រូប​នេះ​​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ទស្សនាការ​បង្ហាញ​​ម៉ូដ​របស់​ប្រ៊េន Issey Miyake និង miu miu។ ទស្សនា​​ការ​តុបតែង​ខ្លួន និង​សកម្មភាព​របស់​តារា​សម្ដែង​ទាំង​ពីរ​រូប​ខាង​ក្រោម​នេះ៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម