ការ​តែង​ខ្លួន​ទៅ​ធ្វើ​ការ​ ៥ បែប​ដែល​ស្រី​ៗ​គួរ​ជៀសវាង​ទោះ​ក្រុមហ៊ុន​មិន​កំណត់​ក៏​ដោយ

  • 2017-09-18 04:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​កន្លែង​ធ្វើ​ការ​ខ្លះ​​​​ដែល​​មិន​​កំណត់​ឯកសណ្ឋាន បុគ្គលិក​មាន​សេរីភាព​ច្រើន​ក្នុង​ការ​​ប្រើ​សំលៀក​បំពាក់​ផ្សេង​ៗ​ដែល​ខ្លួន​ពេញ​ចិត្ត​។ ទោះ​​បែបនេះ​ក្ដី​ អ្នក​ក៏​មិន​អាច​ចេះ​តែ​ស្លៀក​អ្វី​​ស្រេច​ចិត្ត​នោះ​ទេ​ព្រោះ​​ស្រួលមិនស្រួល​អ្នក​អាច​ធ្លាក់​ខ្លួន​ជា​មនុស្ស​មិន​ល្អ​ក្នុង​ក្រសែភ្នែក​អ្នក​រួម​ការងារ៖

១. ប្រើ​ទឹកអប់​ច្រើន​ជ្រុល

រឿង​ក្លិន​ជា​រឿង​សំខាន់​បំផុត​​ដើម្បី​​ក្លាយ​​ខ្លួន​ជា​មនុស្ស​ទាក់ទាញ​ម្នាក់ ដូច​នេះ​ការ​ប្រើ​ទឹក​អប់​ជា​រឿង​ចាំបាច់​។ ប៉ុន្តែ​​អ្នក​ត្រូវ​ប្រើ​ឲ្យ​មាន​ត្រឹម​ក្លិន​ប្រហើរ​តិច​ៗ​បាន​ហើយ ​ជៀសវាង​ត្រូវ​​គេ​បង្អាប់​ថា​ងូត​ទឹក​អប់​​​មក​ធ្វើ​ការ។

២. ស្បែកជើង​ផ្ទាត់

ទោះ​គេ​មិន​កំណត់​ឯកសណ្ឋាន​ក៏​អ្នក​ត្រូវ​តែ​ជៀសវាង​វា​ដាច់ខាត​ព្រោះ​អ្នក​មិន​មែន​កំពុង​ដើរ​លេង​នៅ​សមុទ្រ​ទេ។ ស្បែក​ជើង​ផ្ទាត់​ធ្វើ​ឲ្យ​អ្នក​មើល​មិន​​គួរ​ឲ្យ​ទុកចិត្ត​អាច​ប្រគល់​ការងារ​ឲ្យ​ទ្បើយ។

៣. ខោអាវ​បែប​រលុង​ៗ

ព្រោះ​វា​មើល​ទៅ​ដូច​ជា​អ្នក​កំពុង​នៅ​ផ្ទះ​ជាជាង​មក​​ធ្វើ​ការ។

៤.​ ខោអាវ​តឹង​ជ្រុល ឬ​ បញ្ចេញ​ជ្រុល

វា​នឹង​ធ្វើ​ឲ្យ​អ្នក​រួម​ការងារ​វាយ​តម្លៃ​មិន​ល្អ​ចំពោះ​អ្នក​មិន​ខាន។ សាក​ស្រមៃ​មើល​ថា​បើ​អ្នក​មក​អង្គុយ​ធ្វើ​ការ​ក្នុង​ឈុត​បែប​នេះ​តើ​នឹង​មាន​ភ្នែក​មិន​ល្អ​ប៉ុន្មាន​គូ​សម្លឹង​មក​?

៥. អាវ​យឺត​ខោខ្លី

នេះ​ជា​ខោអាវ​សម្រាប់​ដើរ​លេង​​ប៉ុណ្ណោះ។

ការ​វាយ​តម្លៃ​របស់​អ្នក​រួម​ការងារ​មក​លើ​រូប​អ្នក​ជា​រឿង​សំខាន់​ដែល​អាច​ប៉ះ​ដល់​ការងារ​​បាន។ ដូចនេះ​រឿង​ស្លៀក​ពាក់​ត្រូវ​តែប្រយ័ត្នប្រយែង​បន្តិច៕

ចុចអាន៖ ​កាន់​តែ​រឹង​មាំ​ និង ​ឆ្លាតវៃ បើ​សិនអ្នក​ចេះចំណាយ​ពេល​នៅ​ម្នាក់​ឯង​ដោយ​ស្ងប់ស្ងាត់!

ប្រភព៖ thelist ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម