មិន​នឹក​ស្មាន​សោះ​ថា ត្រចៀកកាំ​ថត​ពី​ចំហៀង​ស្អាត​ដល់​ថ្នាក់​នេះ

  • 2017-08-20 08:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​គេ​គ្រប់​គ្នា​ដឹង​ហើយ​ថា តារា​សម្ដែង​ស្រី​លំដាប់ A Zhao Wei មាន​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ តែ​ពេល​នាង​ថត​ពី​ចំហៀង​ពិត​ជា​មិន​ធម្មតា​មែន។

ជាង​២០​ឆ្នាំ​ក្នុង​សិល្បៈ​មក​នេះ តារា​សម្ដែង​ស្រី Zhao Wei តែង​មាន​ឈ្មោះ​ក្នុង​តារាង​តារា​ស្រី​ស្អាត​ជា​និច្ច។ ស្ថិត​ក្នុង​វ័យ​៤០​ប្លាយ អ្នក​ម្ដាយ​កូន​២​នៅ​តែ​មាន​សម្រស់​ដែល​ធ្វើ​ឲ្យ​នារី​ដទៃច្រណែន​នឹង​ខ្លួន។

តែ​មាន​រឿង​ម្យ៉ាង​ដែល​អ្នក​គាំទ្រ​អាច​មិន​សូវ​ចាប់​អារម្មណ៍​តួ​រឿង "ព្រះនាង​យេយេ" នេះ។ នោះ​គឺ​បើ​ទោះ​ជា​ពេល​ថត​ចំ​ប្លង់ ត្រចៀកកាំ​ស្អាត​ហើយ​ក្ដី តែ​បើ​ពេល​ថត​ពី​ចំហៀង​មុខ​នោះ ផ្ទៃ​មុខ​របស់​ស្រី​ស្អាត​អាយុ​៤១​ឆ្នាំ ហាក់​ស្អាត​ទ្វេ​ដង​ថែម​ទៀត។ កម្រង​រូប​ខាង​ក្រោម​នឹង​បញ្ជាក់​ឲ្យ​ឃើញ​ថា សិល្ប​ការិនី​កើត​ឆ្នាំ​១៩៧៦ ពេល​ថត​ពី​ចំហៀង​គឺ​ស៊ី​ដាច់​គេ​តែ​ម្ដង៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel