ត្រឹម ៣ ខែ AngelaBaby មានកាបូប Dior រាប់​មិន​អស់ ហើយ​បើ​និយាយពី​តម្លៃ​វិញ​រាប់​ពាន់​ដុល្លារ

  • 2017-08-16 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Angela Baby ដែល​ជា​តារា​ស្រី​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នោះ ពិតជា​ដ៏​អស្ចារ្យ​មែន ព្រោះ​ត្រឹម​រយៈពេល ៣ ខែ​មក​នេះ​នាង​មាន​លទ្ធភាព​ប្រើប្រាស់​កាបូប Dior ជាច្រើន​ម៉ូដ​ផ្សេង​គ្នា ហើយ​តម្លៃ​រាប់​ពាន់​ដុល្លារ។

ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​ភរិយា Huang Xiaoming មាន​សម្ភារៈ brand លំដាប់​ពិភពលោក​មួយ​នេះ​ប្រើ​ច្រើន ព្រោះ​នាង​បាន​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ម៉ាក Dior នៅ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​ឱកាស​ខួប​លើក​ទី ៧០ កាលពី​ចុង​ខែ​មេសា​កន្លង​ទៅ។ ចាប់តាំង​ពី​ពេល​នោះ​មក Baby ត្រូវ​បាន​អ្នក​គាំ​ទ្រ​សរសើរ​ថា​ជា "Dandy Dior" ហើយ​ការ​ឌីហ្សាញ​របស់ Dior គឺ​សម​ល្អ​សម្រាប់​អ្នក​ម្ដាយ​កូន​មួយ​រូប​នោះ​ខ្លាំង​ណាស់។ តាំងពី​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​មក Angela Baby បាន​ក្លាយ​ជា​អ្នក​និយម​សកម្ម​បំផុត​ក្នុង​បង្ហាញ​កាបូប​ម៉ូដ​ថ្មី​ៗ និង​ថ្លៃ​បំផុត​របស់ Dior។ ក្នុង​រយៈ​ពេល​ត្រឹម​តែ ៣ ខែ​ប៉ុណ្ណោះ គេ​បាន​សន្និដ្ឋាន​ថា កាបូប Dior ដែល​នាង​ធ្លាប់​ប្រើ​សរុប​ទាំងអស់​មាន​តម្លៃ​ចូលខ្ទង់​សែន​ដុល្លារ៕

១. Dior Addict មាន​តម្លៃ​ជាង ២៩០០ ពាន់​ដុល្លារ។

២.Diorama ដែល​នាង​ស្ពាយ​នៅ​ព្រលាន​យន្តហោះ​ក៏​មាន​តម្លៃ​ស្មើ Dior Addict។

៣.ចំណែក​កាបូប​ស្ពាយ Dio (r) evolution ពណ៌​ក្រហម​វិញ​មាន​តម្លៃ​ជាង ២៧០០ ដុល្លារ។

៤.កាបូប Dior Addict មួយ​ម៉ូដ​ទៀត មាន​តម្លៃ​ជាង ៣៥០០ ដុល្លារ។

៥.កាបូប Dior Addict ម៉ូដ​ថ្មី​បំផុត​ពណ៌​ខ្មៅ​មាន​រូប​មនុស្ស​កាន់​បេះដូង​មាន​តម្លៃ​ជាង ៥១០០ ដុល្លារ។

៦.Le Coeur De Dior រាង​បេះដូង​ដែល ​ភរិយា Huang Xiaoming កាន់​ចេញ​ពី​ព្រលាន​មាន​តម្លៃ​ជាង ៤៨០០ ដុល្លារ។

៧.អំឡុង​ពេល​ដាក់​លក់​កាបូប​ដែល​មាន​កម្រិត Baby បាន​បង្ហាញ​សំលៀក​បំពាក់ និង​កាបូប Dior Moon ដែល​ជា​ប្រភេទ​ពិសេស​នៃ​កាបូប​ដ៏​ល្បីល្បាញ Lady Dior និង​មាន​តម្លៃ​ជាង ៦១០០ ដុល្លារ។

៨.ស្រប​ពេល​តារា​ស្រី​វ័យ ២៨ ឆ្នាំ​ចូលរួម​កម្មវិធី​នាង​បាន​ជ្រើស​កាបូប Dior សាមញ្ញ​មួយ​ដែល​មាន​តម្លៃ​ជាង ៣២០០ ដុល្លារ។

៩.កាបូប​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ Lady Dior ត្រូវ​បាន Angela Baby ជ្រើសរើស​មក​កាន់​ម្ដង​ទៀត ហើយ​តម្លៃ​ជាង ៤១០០ ដុល្លារ៕

ចុចអាន៖កំពូលតារា​ស្រី​ល្បី​ទាំង ៨ រូប ដែល​ធ្លាប់​​ស្លៀកពាក់​ដូច សៀវឡុងនី តែ​សម្រស់​វិញ​ម្យ៉ាង​ម្នាក់​!

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម