រវាង​តារា​ថៃ អាមេរិក និង​អូស្រ្តាលី មួយ​ណា​ស្លៀក​ឈុត D & G បាន​សម​ជាងគេបំផុត?

  • 2017-08-10 07:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​រដូវ​កាល​ម៉ាក​សំលៀកបំពាក់​ដ៏​ល្បី Dolce & Gabbana ឬ​ហៅ​កាត់ D & G តែង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​គ្រប់​ម៉ូដ​ទាំងអស់។ ឈុត​ពណ៌​បៃតង​លាយ​ស ដែល​ចេញ​ក្នុង​រដូវ​កាល​ស្លឹក​ឈើ​ជ្រុះ ២០១៦/២០១៧ មាន​ច្រើន​ម៉ូដ​ណាស់ ហើយ​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​តារា​ល្បី​ៗ។

តារា​ថៃនាង chompoo Araya តារា​អាមេរិកនាង Kendall Jenner តារា​អូស្រ្តាលី នាង Miranda kerr

ជាមួយ​នឹង​ភាព​ស្រស់​ស្អាត​ដ៏​ពិសេស​របស់ brand D & G តារា​ល្បី​ៗ​ទាំង​នៅ​អាស៊ី និង​អាមេរិក​សុទ្ធតែ​ស្លៀក​ឈុត​នេះ​ដូចគ្នា​មាន​ទាំង​អ្នក​ម្ដាយ​កូនភ្លោះ​ប្រចាំ​ប្រទេស​ថៃ​នាង chompoo Beyoncé Kendall Jenner Miranda kerr BlueIvy កូន​ស្រី Beyoncé និង​អ្នក​ស្រី Supornthip Choungrangsee ជា​អ្នក​រចនា​គ្រឿង​អលង្ការ​ដ៏​អស្ចារ្យ និង​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ក្លឹប​របស់​អង់គ្លេស Leicester City ហើយ​អ្នកស្រី​ក៏​ជា​មនុស្ស​ដែល​និយម​សំលៀកបំពាក់​តម្លៃ​ថ្លៃ​ៗ​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា DGBananaLeaf មិន​មែន​មាន​តែ​សំលៀកបំពាក់​ប៉ុណ្ណោះ​ទេ ហើយ​ខោអាវ​ទៀត​សោតគឺ​មាន​ច្រើន​ម៉ូដ​មែនទែន និង​​នៅ​មាន​របស់​របរ​ប្រើប្រាស់​របស់​នារីជាច្រើន​ទៀត​ដូចជា​ស្បែកជើង វ៉ែនតា កាបូប​ស្ពាយ កាបូប​ដៃ និង​ស្រោម​ទូរស័ព្ទ​ទៀត​ផង៕

១.chompoo araya ក្នុង​កម្មវិធី​មហោស្រពភាពយន្តអន្តរជាតិ​សៀងហៃ ២០១៧ បាន​ស្លៀក​ឈុត DGBananaLeaf

២.Beyoncé បាន​ជ្រើសរើស DGOrtensia ស្លៀក​ពេល​ពពោះ​កូន​ភ្លោះ

៣.Kendall Jenner បាន​ជ្រើសរើស​រ៉ូប DGOrtensia ហើយ​កាបូប​ស្បែកជើង​ក៏​របស់ D & G ដែរ

៤. Miranda kerr ជ្រើសរើសរ៉ូបខ្លី DGOrtensia

៥.ចំណែក BlueIvy កូន​ស្រី Beyoncé ក៏​ស្លៀក​ឈុត​ដូច​ម្ដាយ​ដែរ​គឺ DGOrtensia

៦.Supornthip Choungrangsee អ្នករចនាគ្រឿងអលង្ការដ៏អស្ចារ្យ​ និង​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ក្លឹប​របស់​អង់គ្លេស Leicester City ស្លៀក​ម៉ូដ DGBananaLeaf

DGBananaLeaf ជាឈុត​ធំ
កាបូបស្ពាយ DGBananaLeaf

ចុចអាន៖២៣សន្លឹក មាន​តែ “អាវស+ខោខោវប៊យខៀវ” ក៏​តែងខ្លួន​កាលីបស្អាត​បាន​យ៉ាងងាយ​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម