ស្រីៗចេះផាត់មុខមែន តែក៏​មិនប្រាកដថាចេះប្រើប៉ុងផាត់មុខដែរ!

  • 2017-07-28 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​មនុស្ស​ស្រី​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន ​តែង​តែ​ពេញ​និយម​ជាមួយ​ការ​ផាត់​មុខ​រាល់​ពេល​ចេញ​ទៅ​ខាង​ក្រៅ​។ ប៉ុន្តែ​បើ​ទោះ​បី​ពួក​គេ​ចេះ​វិធី​ផាត់​មុខ​បាន​ស្ទាត់​ជំនាញ​យ៉ាង​ណាក្តី ក៏​ប្រហែល​ជា​អាច​នឹង​មាន​កំហុស​ជាមួយ​ការ​ប្រើ​ប្រាស់​សម្ភារៈ​ផាត់​មុខ​ផ្សេង​ៗ​ដោយ​មិន​ដឹង​ខ្លួន​។ ថ្ងៃ​នេះ ​កញ្ញា ​សូម​លើក​យក​នូវ​កំហុស​នៃ​ការ​ប្រើ​ប្រាស់​ប៉ុង​ផាត់​ដែល​ស្រី​ៗ​មិន​ធ្លាប់​បាន​ដឹង​ទាំង​ ៤ យ៉ាង​ខាង​ក្រោម​នេះ​៖

១. មិន​ជ្រលក់​ទឹក​មុន​ពេល​ផាត់​៖ គួរ​ជ្រលក់​ទឹក​ឱ្យ​ប៉ុង​សើម​ជា​មុន​សិន​សឹម​យក​តប់​លើ​មុខ ព្រោះ​វា​ធ្វើ​ឱ្យ​សាច់​ម្សៅ​ងាយ​ជ្រាប​ចូល​ស្បែក​មុខ​។

២. មិន​បាន​សម្អាត​វា​ត្រឹម​ត្រូវ​៖ កំណក​គ្រឿង​សម្អាង ឬ​ជាតិ​ម្សៅ​ដែល​នៅ​ជាប់​នឹង​ប៉ុង​អាច​បង្ក​ទៅ​ជា​បាក់​តេរី ​នេះ​ហើយ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​អាឡែស៊ី​។ គួរ​លាង​សម្អាតវាចេញ​ជាមួយ​សាប៊ូ​ដុស​ខ្លួន​កូន​ក្មេង បន្ទាប់​ពី​ប្រើ​ប្រាស់​រួច​។

៣. ហាម​យក​ប៉ុង​ជ្រលក់​ជាមួយ​គ្រឿង​សម្អាង​៖ អ្នក​គួរ​យក​ម្សៅ​ផាត់​លើ​មុខ​សិន​សឹម​យក​ប៉ុង​មក​តប់​ពី​លើ ​មិន​មែន​យក​ប៉ុង​ទៅ​ជ្រលក់​ម្សៅ​ហើយ​យក​មក​ផាត់​លើ​មុខ​ទេ​។

៤. ចេះ​ផ្លាស់​ប្តូរ​៖ ទោះ​បី​ជា​អ្នក​បាន​សម្អាត​វា​ញឹក​ញាប់​ក៏​ដោយ​ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ប្រាស់​វា​រហូត​ទេ​៕

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម