រដូវ​ភ្លៀង​អ៊ីចឹង ស្រី​ៗ​គួរ​ចេះ​វិធី​ថែរក្សា​សម្រស់​ទាំង ៥ នេះ

  • 2017-07-21 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​រដូវ​នេះ មនុស្ស​ស្រី​គ្មាន​នរណា​ជៀស​មិន​ទទឹក​កើត​ទេ ហើយ​វា​ពិតជា​ពិបាក​ក្នុង​ការ​ថែរក្សា​សម្រស់​ឲ្យ​នៅតែ​ស្អាត​ណាស់។ ដូចនេះ កញ្ញា សូម​ណែនាំ​ពី​របៀប​ថែរក្សា​ស្បែក​ឲ្យ​ស្រស់​ស្អាត​ពេញ​មួយ​ថ្ងៃ៖

.ជា​ជំហាន​ដំបូង​ត្រូវ​មាន​អាវ​ភ្លៀង ឬ​ឆត្រ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ទទឹក និង​ការពារ​ស្បែក​មិន​ឲ្យ​ជ្រីវជ្រួញ​ថែម​ទៀត​ផង។ ម្យ៉ាង​ទៀត​វា​ក៏​អាច​ជួយ​ទប់ស្កាត់​មិន​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ ព្រោះ​ពេល​មាន​ជំងឺ សម្រស់​ក៏​អន់​ថយ​ទៅ​តាម​នោះ​ដែរ។

.ឡេ​ថែរក្សា​ស្បែក គួរតែ​លាប​ជា​ប្រចាំ ដើម្បី​កុំឲ្យ​ស្បែក​ស្ងួត។ អ្នក​ខ្លះ​គិត​ថា​ការ​គ្រាន់តែ​ស្បែក​ត្រូវ​ទឹក​នឹង​អាច​ផ្ដល់​សំណើម តែ​នោះ​គឺជា​ការ​គិត​ខុស​ហើយ ព្រោះ​ទឹក​ភ្លៀង​សម្បូរ​ដោយ​មេរោគ និង​ជាតិ​គីមី​ច្រើន​ប្រភេទ​ណាស់។

.កុំ​ផាត់​មុខ​ដោយ​ម្សៅ​ក្រាស់​ពេក​អី ព្រោះ​បើ​ត្រូវ​ទឹក​ភ្លៀង​វា​ទឹក​ប្រតាក​ពេញ​មុខ​ទៅ​វិញ​ទេ។ ដូចនេះ​គួរតែ​លាប​ស្ដើង​ៗ តែ​តប​វា​ឲ្យ​ចូល​សព្វ​ផ្ទៃ​មុខ បែប​នេះ​ទោះ​ត្រូវ​ទឹក​ក៏​វា​មិន​អី​ដែរ។

.សម្រាប់​សក់​វិញ យើង​មិន​គួរ​ទម្លាក់​ឡើយ តែ​អាច​ច្នៃ​ចង់​ឡើង​លើ​ទៅ​ទើប​វា​ល្អ​ជាង។ ពេល​យើង​​ទម្លាក់​សក់​ត្រង់​ចុះ​ក្រោម ហើយ​ត្រូវ​ភ្លៀង​នោះ​សក់​នឹង​ក្រាក​ជាប់​ស្បែក​មុខ​ទាំង​អស់ តែ​បើ​យើង​មួង ឬ​មូល​រួញ​រួច​ចង់​ឡើង​លើ ទោះជា​ទទឹក​ក៏​មិន​សូវ​ប្រែប្រួល​ដែរ។

.នៅ​រដូវ​នេះ យើង​មិន​គួរ​លាប​ម៉ាស្ការ៉ា​ទេ ព្រោះ​ពេល​ត្រូវ​ទឹក​ភ្លៀង​វា​អាច​ប្រតាក​ពេញ​មុខ និង​ភ្នែក​បាន។ តែ​ស្រី​ៗ​អាច​បន្ថែម​សម្រស់​ដោយ​ប្រើ eyeliner វិញ ព្រោះ​វា​ក៏​អាច​ជួយ​លើក​សម្រស់​ភ្នែក ជាពិសេស​ពេល​ត្រូវ​ទឹក​វា​មិន​រលុប ឬ​ប្រតាក៕

ចុចអាន៖ហេតុផល ដែល​ស្រី​ៗ​មិនគួរ​ផាត់​មុខ​ក្រាស់​ៗពេក ​ពេល​ទៅ​ធ្វើ​ការ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម