ពេលសេពគប់គ្នាដំបូង ស្រីៗមិនគួរឲ្យខាងប្រុសដឹងរឿង ៥ យ៉ាង
- 2017-06-29 03:29:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលសេពគប់គ្នាដំបូង ស្រីៗមិនគួរឲ្យខាងប្រុសដឹងរឿង ៥ យ៉ាង
មនុស្សជាច្រើនតែងនិយាយថា បើស្រលាញ់គ្នាពិតត្រូវមានភាពស្មោះត្រង់ទៅវិញទៅមក។ តែបើភាគីខាងស្ត្រី ហ៊ានលាតត្រដាងរឿងរ៉ាវទាំងអស់ឲ្យបុរសដឹង នឹងមានផលប៉ះពាល់ច្រើន។ ដូចនេះពេលទើបចាប់ផ្ដើមស្រលាញ់គ្នា យើងគួរចេះលាក់បាំងរឿងខ្លះៗមិនឲ្យខាងប្រុសដឹង ដើម្បីឲ្យក្ដីស្នេហ៍មានភាពរឹងមាំ៖
១.រឿងសម្ងាត់ផ្ទាល់ខ្លួន
បើស្គាល់គ្នាមិនទាន់ដល់កន្លះឆ្នាំទេ ស្រីៗគួរតែកុំប្រាប់អាថ៌កំបាំងផ្ទាល់ខ្លួនប្រាប់ទៅដៃគូឡើយ។ ព្រោះរយៈពេលនេះទាំងពីរនាក់មិនទាន់ស្គាល់គ្នាច្បាស់ ថាអាចប្រាកដប្រជាជាមួយយើងរហូត ឬចប់ក្នុងពេលដ៏ខ្លីខាងមុខ។
២.បញ្ហាគ្រួសារ
អំឡុងពេលស្គាល់គ្នាថ្មីថ្មោង ទោះសង្សារជាមនុស្សពូកែលួងលោមប៉ុណ្ណាក៏ដោយ ក៏យើងមិនគួរយករឿងពិបាកចិត្តក្នុងគ្រួសារទៅប្រាប់គេដែរ។ ព្រោះអ្នកទាំងពីរមិនទាន់មានទំនាក់ទំនងស៊ីជម្រៅ ដែលអាចរៀបរាប់រឿងគ្រួសារទៅគេបានទេ។
៣.ទ្រព្យសម្បត្តិ
ទោះជាគ្មានសោះ,មានច្រើន ឬមានប្រាក់កាក់មិនគួរនិយាយរឿងនេះទៅប្រាប់ដៃគូឡើយ។ បើអត់សោះ ហើយទៅនិយាយត្អូញត្អែរ មនុស្សប្រុសនឹងគិតថាយើងចង់ចាប់តោងគេ តែបើយើងមានទ្រព្យសម្បត្តិច្រើនទៅប្រាប់ នោះគេនឹងគិតថាយើងជាមនុស្សអួតអាង និងចូលចិត្តសំញែងឲ្យគេដឹង។
៤.លេខសម្ងាត់ផ្សេងៗ
យុវវ័យសម័យនេះភាគច្រើនដែលជាសង្សារតែងតែស្គាល់ពីលេខសម្ងាត់ទូរស័ព្ទ, facebook និងលេខសម្គាល់កាត ATM គ្នាទៅវិញទៅមក។ តែបើទាក់ទងគ្នាមិនទាន់ស្គាល់ច្បាស់ថាមិត្តប្រុសជាមនុស្សបែបណា គួរកុំប្រាប់គេពីបញ្ហានេះល្អជាង។
៥.នាំទៅជួបសាច់ញាតិ
ប្រសិនបើទើបសេពគប់គ្នា មិនគួរយកគេទៅណែនាំឲ្យឪពុកម្ដាយ ឬសាច់ញាតិបងប្អូនស្គាល់ទេ ព្រោះបើបែកគ្នាថ្ងៃណាមួយ យើងនឹងរងមានអាម៉ាស់ជាមួយបងប្អូន និងញាតិជិតខាង។ គួរតែស្វែងយល់ពីគ្នាឲ្យច្បាស់ និងអាចសន្មតថាអាចដឹកនាំគ្នាចូលរោងការបាន ចាំបង្ហាញនាំសង្សារទៅបង្ហាញខ្លួន៕