អាយុ​២៣ឆ្នាំ រយៈ​ពេល​រសាត់​អណ្ដែត​បំផុត​របស់​ជីវិត​មនុស្ស

  • 2017-06-09 07:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

២៣ គឺ​ជា​តួលេខ​ដែល​ធ្វើ​ឲ្យ​មនុស្ស​វិលវល់​មិន​ដឹង​ថា​ទៅ​ណា​មក​ណា នៅ​ពេល​ដែល​ទើប​ចេញ​ពី​សាលា​ហើយ​ឈាន​ជើង​ចូល​ក្នុង​សង្គម​មួយ​ដែល​ធំ​ជាង​យើង​ស្រមៃ​ពី​មុន​ឆ្ងាយ​ណាស់។

មាន​ថ្ងៃ​ខ្លះ យើង​បាត់​បង់​ទាំង​ស្រុង​នូវ​ទិស​តំបន់ មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​ពីណា និង​ត្រូវ​ធ្វើ​អ្វី? យើង​គ្រាន់​តែ​ចង់​ព្រលែង​ចោល​ទាំង​អស់ ឈប់​បារម្ភពី​រឿង​អ្វី​មួយ។ អាយុ​២៣ អ្នក​ខ្លះ​គិត​ថា​ជា​ពេល​វេលា​ដ៏​ស្អាត​បំផុត​ក្នុង​ជីវិត​មនុស្ស តែ​ហេតុអ្វី​បាន​ជា​យើង​គិត​ថា​វា​គឺ​ជា​ពេល​​ដែល​រសាត់​អណ្ដែត​បំផុត​ក្នុង​ជីវិត​ទៅ​វិញ។

អាយុ​២៣ យើង​ដឹង​ថា​យើង​មិន​មែន​តូច​ទៀត​ទេ ដឹង​ថា​ជីវិត​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ មនុស្ស​មាន​ល្បិច​កល​ច្រើន។ ឈាន​ជើង​ចេញ​ពី​សកល​វិទ្យាល័យ ហើយ​ចាប់​ផ្ដើម​​ចេញ​ធ្វើ​ការ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។ យើង​មាន​អារម្មណ៍​ថា​ហត់ ពេល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​គ្នា។ អ្នក​ណា​ពូកែ​នឹង​ត្រូវ​គេ​ស្អប់ អ្នក​អន់​នឹង​ត្រូវ​គេ​មើល​ងាយ។ យើង​ចង់​ឲ្យ​ពេល​វេលា​ត្រលប់​ថយ​ក្រោយ នៅ​ពេល​ដែល​យើង​នៅ​រៀន​នៅ​ឡើយ ហើយ​មិន​ចង់​ឈ្នះ​ចាញ់​ជាមួយ​អ្នក​ណា តែ​ពេល​គិត​ឡើង​វិញ​មាន​តែ​ការ​ស្រងាក​ចិត្ត ព្រោះ​យើង​មិន​ទាន់​មាន​អ្វី​ទាំង​អស់​នៅ​ក្នុង​ដៃ។ មាន​អារម្មណ៍​ខ្លួន​ឯង​មិន​ទាន់​រក​ឃើញ​ផ្លូវ​ដើរ​សម្រាប់​ជីវិត។

រូបតំណាង

អាយុ​២៣ យើង​ដឹង​ថា​អ្វី​គឺ​ជា​សម្ពាធ​នៅ​ក្លាយ​ជា​មនុស្ស​ធំ។ យើង​ដឹង​ថា​យើង​មិន​អាច​ទទួល​បាន​ការ​ចិញ្ចឹម​បីបាច់ និង​ថែ​រក្សា​របស់​គ្រួសារ​តទៅ​ទៀត។ យើង​ដឹង​ថា ពេល​នេះ​​ខ្លួន​​ទី​ពឹង​ខ្លួន ដើម្បី​ចិញ្ចឹម​ខ្លួន។ ហើយ​តែង​តែ​ប្រឈម​នឹង​សំនួរ​ចាក់​ដោត​ដូច​ជា៖ រៀន​ចប់​មាន​ការងារ​ឬ​នៅ? ធ្វើ​អី? ប្រាក់​ខែ​យ៉ាង​ម៉េច​ដែរ? យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នូវ​រាល់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ យើង​ចាប់​ផ្ដើម​ដឹង​ពី​តម្លៃ​របស់​លុយ ហើយ​នៅ​ពេល​រក​មិន​បាន​ត្រូវ​គេ​គិត​ថា​យើង​បរាជ័យ​។

អាយុ​២៣ ស្រលាញ់​គ្នា​បាន តែ​បើ​គិត​ពី​រឿង​រៀបការ​វិញ​គឺ​មិន​អាច​ទៅ​រួច​ទេ។ តែង​តែ​ប្រទះ​សំណួរ​​ថា៖ មាន​ប្ដី​នៅ? អាជីព​ការងារ​មិន​ទាន់​ទាំង​មាន​ផង យក​ប្ដី​មក​បាន​អី​ហូប? មាន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ធ្វើ​ប្រពន្ធ ធ្វើ​ម្ដាយ​គែ​ឯណា។ អ្នក​ជិត​ខាង​ចេះ​តែ​ស៊ិះស៊ូស ឯ​ម៉ែ​ឪ​ចេះ​តែ​តឿន។

អាយុ​២៣ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​រសាត់​អណ្ដែត​ខ្លាំង​មែន​ទែន នៅ​ពេល​ដែល​អ្វី​ក៏​មិន​ទាន់​មាន​ឲ្យ​ប្រាកដ។ ចរិត​វិញ​គឺ​ច្របូកច្របល់​រវាង​ក្មេង​ និង​ចាស់។ រាល់​យប់​គឺ​ជា​ការ​គិត​ពី​អនាគត ការ​ពិបាក​ចិត្ត​របស់​មនុស្ស​ពេញ​វ័យ មិន​ដឹង​ថា​ខ្លួន​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

ប្រភព៖ Guu ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម