តោះ! មក​រៀន​កែច្នៃ​ស្បែក​ជើង​កែង​ចាស់​ៗ​ឲ្យ​ប្រែ​ជា​ម៉ូដ​ថ្មី​ស្អាត​ម្ដង​ទៀត

  • 2017-06-02 02:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ជើង​កែង ពេល​ទិញ​មក​ដំបូង​ៗ​ ក៏​ស្អាត​គួរ​ឲ្យ​ចង់​ពាក់ ប៉ុន្តែ​ពេល​ពាក់​បាន​យូរ​ៗ​ទៅ ក៏​ប្រែ​ជា​ចាស់ ហើយពេល​ខ្លះ​ក៏​អាច​​​មា​ន​ស្នាម​​រលាត់​ដុំ​ៗមិន​គួរ​ឲ្យ​ចង់​ពាក់​សោះ។ បើ​ស្នាម​តូច​ៗ​មិន​អី​ទេ តែ​ប្រសិន​បើ​ស្បែក​ជើង​របស់​អ្នក​មាន​ស្នាម​ធំ​ៗ​ ក៏​កុំ​ទាន់​សម្រេច​ចិត្ត​ចោល​វា​ទៅ​ណាអី ព្រោះ​ថ្ងៃ​នេះ​ Kanha មាន Idea ល្អ​ៗ​មួយ​ចំនួន​ដើម្បី​​ផ្លាស់​ប្ដូរ​ស្បែក​ជើង​ចាស់​​ឲ្យ​ក្លាយ​ជា​មាន​ម៉ូដ​ថ្មី​គួរ​ឲ្យ​ចង់​ពាក់​ម្ដង​ទៀត​បាន។   គំនិត​ទី​១៖ ផ្លាស់​ប្ដូរ​ស្បែក​ជើង​កែង​​ឲ្យ​ប្រែ​ជា​មាន​រូបរាង​ថ្មី​តាម​រយៈ​ការ​បិទ​រូប​តុក្កតា

គំនិត​ទី​២៖ ផ្លាស់​ប្ដូរ​ពី​ស្បែក​ជើង​កែង​​ធម្មតា ជាមួយ​ខ្សែ​រំយោល​​កាន់​តែគួរ​ឲ្យ​ចាប់​អារម្មណ៍

គំនិត​ទី​៣៖ រក​បូ​ធំ​ៗ​មួយ​គូ​ មក​បិត​ជាប់​ស្បែក​ជើង នោះ​អ្នក​នឹង​ទទួល​បាន​ម៉ូដ​ថ្មី​ស្អាត​មួយ​បែប​ទៀត

គំនិត​ទី​៤៖ កែប្រែ​ស្បែក​ជើង​ពណ៌​ខ្មៅសុទ្ធឲ្យ​កាន់​តែ​មាន​ម៉ូដ​ស្អាត ដោយ​លាប​ពណ៌​លឿង​នៅ​ចុង​ស្បែក​ជើង

គំនិត​ទី​៥៖ យក​ស្បែក​ជើង​ចាស់​ៗ​ពីរ​គូមក មក​ច្នៃ​ចេញ​ជា​ម៉ូដ​ថ្មី​មួយ​ទៀត

គំនិត​ទី​៦៖ យក​ខ្សែ​អង្កាំ​មក​​ជួយ ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ជើង​អ្នក​ប្រែ​ជា​ម៉ូដ​ថ្មី​ដ៏​ស្រស់ស្អាត​ម្យ៉ាង​ដែរ។

ប្រភព៖ jeab ប្រែសម្រួលៈ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម