ស្រីៗ ​គួរ​ធ្វើ និងមិន​គួរ​ធ្វើ​​រឿង​ទាំង​នេះ​នៅ​រដូវ​ក្ដៅ ​ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ

  • 2017-05-25 07:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រដូវ​ក្ដៅ​ស្រី​ៗ​ពិតជា​ពិបាក​ថែរក្សា និង​ការពារ​ស្បែក​ណាស់។ ដូចនេះ​ជា​ការ​ណែនាំ កញ្ញា សូម​បង្ហាញ​ពី​រឿង​ងាយ​ៗ​ដែល​គួរ មិន​គួរ​ធ្វើ​ក្នុង​ខែ​ប្រាំង៖

រឿង​គួរ​ធ្វើ

.ពេល​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​​លាប​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ ដែលអាច​ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​បាន។

.ញ៉ាំ​ទឹក​ដែល​មាន​ជាតិ​រ៉ែ​ឲ្យ​បាន​ច្រើន ទើប​ស្បែក​មាន​សំណើម និង​មិន​ជ្រីវជ្រួញ។

.ដុស​សម្អាត​ស្បែក​ជាមួយ Scrubs ដែល​មាន​ជាតិ​អំបិល​ទើប​អាច​ជម្រះ​កោសិកា​ចាស់​ៗ​បាន។

.ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

រូបតំណាង

**រឿង​មិន​គួរ​ធ្វើ**

.ក្នុង​មួយ​ថ្ងៃ​ៗ​កុំ​ងូត​ទឹក​ច្រើន​ដង​ពេក ព្រោះ​ធ្វើឲ្យ​ស្បែក​ស្ងួត និង​គ្មាន​សំណើម។

រូបតំណាង

.កុំ​លាប​ក្រែម​ផ្ដល់​សំណើម ឬ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ច្រើន​ពេក ព្រោះ​ស្បែក​មិន​អាច​ទទួល​យក​បាន។

.ជៀសវាង​ការ​ម៉ាស្សា​មុខ​ក្នុង​រដូវ​ក្ដៅ​នេះ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​កន្ទួល​រមាស់​ទៅ​វិញ​ទេ។

.ប្រភេទ​ភេសជ្ជៈ​មិន​អាច​ជួយ​អ្វី​ដល់​ស្បែក​ឡើយ ដូចនេះ​មិន​គួរ​ផឹក​ច្រើន​ពេក​ទេ៕

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម