Michelle Obama ឥឡូវ​មិន​ធម្មតា​ទេ ចេះ​លេង​ស្ទីល​អាវ​ប្លែក​ៗ​ទៀត!

  • 2017-05-23 08:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក​រួច​មក Barack Obama និង Michelle Obama មាន​រស​និយម​លេង​ស្ទីល​ម៉ូដ​សំលៀកបំពាក់ប្លែក​ៗ​មិន​ចាញ់​យុវវ័យ​ឡើយ។

​ថ្មីៗ​នេះ​ដែរពេល​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ជាមួយ​ស្វាមី អតីត​ជំទាវ​ទី១ របស់​អាមេរិក​រូប​នេះ​លេងម៉ូដ​ខោអាវ​សិចស៊ី​​មិន​ធម្មតា​ ធ្វើឲ្យ​អ្នក​ដទៃចាប់អារម្មណ៍​គ្រប់គ្នា។ ដោយ​ម៉ូដ​លើក​មុន អតីត​សិស្ស Harvard Law School បាន​ពាក់​អាវ​ពណ៌​ផ្កាឈូក​បញ្ចេញ​សាច់​ស្មា​មួយ​ចំហៀង ហើយ​ពេល​ទៅ​ដល់​តំបន់ Tuscany ​អ្នក​ម្ដាយ​កូន​២ ឆ្នាំ​រូប​នេះ​បាន​ពាក់​អាវ​ស ហើយ​មាន​ខ្សែ​តូច​ចង់​ខ្វាត់ខ្វែង​ពី​ក​អាវ ដល់​ដៃ។ ស្ទីល​ស្លៀកពាក់​ទាំង​នេះ​ខុស​ពី​គ្នា​ទាំង​ស្រុង​ពេល Michelle ​នៅ​ជា​ជំទាវ​ទី១ របស់​អាមេរិក៕

តោះទៅ​មើល​ស្ទីល​ស្លៀកពាក់លោកស្រី Michelle Obama កាលពី​មុន និង​ឥឡូវខាងក្រោម​ទាំងអស់គ្នា!

ស្ទីលស្លៀកពាក់ Michelle Obama ឥឡូវ
ស្ទីលស្លៀកពាក់ Michelle Obama ពីមុន

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម