​នៅ​តាម​ប្រទេស​ផ្សេង​ៗគ្នា តើ​គេ​ប្រារព្ធ​បុណ្យ​ម្ដាយ​ដូច​ម្ដេច​ខ្លះ?

  • 2017-05-12 04:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុណ្យ​ម្ដាយ​គឺ​ជា​ពិធី​ដ៏​ពិសេស​មួយ​ដើម្បី​រំឭក​គុណ​ដល់​អ្នក​ម្ដាយ​គ្រប់​រូប​។ មក​ទល់​បច្ចុប្បន្ន​ ពិធី​នេះ​​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​។ ចង់​ដឹង​ទេ​ថា​ប្រជាជន​ប្រទេស​ទាំង​នោះ​គេ​ធ្វើ​អ្វី​ខ្លះ?

១. ជប៉ុន៖ ប្រជាជន​ប្រទេស​នេះ​តែង​ជូន​កាដូ​ និង​បាច់​ផ្កា​សម្រាប់​​អ្នក​ម្ដាយ​​​គេ ហើយ​បើ​តាម​ការ​ស្ទង់​មតិ​ មាន​យុវជន​​ដល់​ទៅ​ ៨៧%​ ឯណោះ​ដែល​ត្រៀម​ជូន​អំណោយ​នៅ​ថ្ងៃ​នោះ។​

រូបតំណាង

**២. ប្រទេស​ចិន៖** បុណ្យ​ម្ដាយ​ជា​ពិធី​មួយ​ថ្មី​ក្នុង​ប្រទេស​នេះ តែ​​វា​ក៏​ទទួល​​ការ​គាំទ្រ​ច្រើន​​​ដែរ។ កូនៗ​តែង​ទិញ​កាដូ​ពិសេស​​សម្រាប់​​​ម្ដាយ​គេ​នៅ​ថ្ងៃ​នោះ។​ ​​

​៣. ប្រទេស​បារាំង៖ ​ប្រជាជន​​ប្រទេស​នេះ​​តែង​ឲ្យ​អំណោយ​ជា​កាត​ជូន​ពរ​ បាច់​ផ្កា​ស្អាត​ៗ​ និងការ​​រៀបចំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជួប​ជុំ​គ្នា។

៤. ប្រទេស​ថៃ៖ ​បុណ្យ​ម្ដាយ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១២​​ សីហា​ដើម្បី​ឲ្យ​ចំ​ជាមួយ​ថ្ងៃ​ខួប​របស់​ម្ចាស់ក្សត្រី​ Sirikit។ ពិធី​ហែ​ក្បួន និង​ការ​តុប​តែង​បាច់​ផ្កា​​​ជា​ច្រើន​នឹង​ត្រូវ​​ធ្វើ​ឡើង​។

៥. ប្រទេស​ម៉ិកស៊ីកូ៖ ប្រជាជន​ប្រទេស​នេះ​តែង​អនុវត្ត​បុណ្យ​ម្ដាយ​ខ្ជាប់ខ្ជួន​ណាស់។​ ថ្ងៃ​បុណ្យ​ម្ដាយ​គឺ​ជា​ថ្ងៃ​ដែល​ភោជនីយដ្ឋាន​​ក្នុង​ប្រទេស​នេះ​រវល់​បំផុត។​ ចម្រៀង​ អាហារ​ ការ​លេង​ភ្លេង​ និង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​​នឹង​​ត្រូវ​ប្រារព្ធ​ឡើង។​ ពួក​គេ​ក៏​មិន​ភ្លេច​បាច់​ផ្កា​ស្អាត​ៗ​​ផង​ដែរ។​

៦. ប្រទេស​ឥណ្ឌា៖ កូន​​ៗ​តែង​ងូត​ទឹក​លាយ​ជាមួយ​ផ្កា​​ឲ្យ​ម្ដាយ​របស់​គេ​​ ហើយ​ថែម​ទាំង​​ជូន​កាដូ​ និង​កាត​ជូនពរ​ទៀត​ផង។​

​៧. ចក្រភព​អង់គ្លេស៖ ថ្ងៃ​បុណ្យ​ម្ដាយ​គឺ​ជា​ថ្ងៃ​សំខាន់​សម្រាប់​គ្រួសារ​​ក្នុង​ការ​ជួបជុំគ្នា​ និង​ចំណាយ​ពេល​រីករាយ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន៕

រូបតំណាង

ប្រភព៖ Time ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម