ល្បីមែនកូនប្រុស ព្រាប សុវត្ថិ នារីៗ​ជប៉ុន​តាម​សុំ​ថត​រូប​លាន់!

  • 2017-05-05 03:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ច្រៀង​នៅ​ប្រទេស​ជប៉ុន​លោក ព្រាប សុវត្ថិ ក៏​បាន​នាំ​គ្រួសារ​ទៅ​ជាមួយ​ដែរ ហើយ​កូន​ប្រុស​ទាំង ៣ របស់​ម្ចាស់​បទ "សន្យា​ស្រុកស្រែ" បាន​ទាក់ចិត្ត​អ្នក​គាំទ្រ​ទី​នោះ​យ៉ាងច្រើន​មិនចាញ់​តារា​ល្បី​ឡើយ។

សុវត្ថិ មន្នីវណ្ណ និងអ្នកគាំទ្រនៅជប៉ុន

តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់ (Live) ជាង ១ នាទី​របស់​កូន​ប្រុស​ច្បង​កំពូល​តារា​ចម្រៀង​រូប​នេះ ឃើញ​ថា​នារី​​ជប៉ុន និង​ខ្មែរ​ជាច្រើន​តាម​ថត​រូប​ជាមួយ សុវត្ថិ មន្នីវណ្ណ។ មិន​មែនមាន​តែ​នារី​វ័យ​ក្មេង​ឡើយ សូម្បី​តែ​ស្រ្តី​វ័យ​ចំណាស់ និង​បុរស​ៗ​ក៏​តាម​សូម​ថត​រូប​ជាមួយ​កំលោះ​រូបសង្ហា​ជា​ហូរហែ​ដែរ។ ចំពោះ​អាកប្បកិរិយា​របស់​ប្រុស​ច្បង​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ មាន​ភាព​ឱនលំទោន​ចំពោះ​អ្នក​គាំទ្រ​ទាំងអស់​នោះ​ណាស់៕ ចង់​ដឹង​កាន់តែ​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

វីដេអូ៖.facebook.com Sovathmonivann

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម