៦ យ៉ាង​ដែល​អ្នក​គួរ​តែ​ធ្វើ​នៅ​ពេល​ដែល​មាន​ថ្ងៃ​អាក្រក់​សម្រាប់​អ្នក​កើត​ឡើង

  • 2017-04-21 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ល្អ​ រឿង​អាក្រក់​វា​តែង​តែ​កើត​ឡើង​ក្នុង​ជីវិត​យើង​ជៀស​មិន​ផុត​ ដូច្នេះ​ពេល​ដែល​មាន​រឿង​អី​មិន​ល្អ​សម្រាប់​យើង​នោះ​ យើង​គួរ​តែ​ចេះ​គ្រប់គ្រង​វា​ ៖

១. ដក​ដង្ហើម​មួយ​ៗ ៖​ បើ​ពេល​ដែល​អ្នក​ជួប​រឿង​មិន​ល្អ​ ឬ​កំពុង​តែ​មួម៉ៅ​នោះ អ្នក​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ដក​ដង្ហើម​ឲ្យ​ស្រួល​ ហើយ​បើ​អ្នក​កំពុង​តែ​ធ្វើ​ការ​អ្វី​នោះ​អ្នក​គួរ​តែ​ទុក​វា​មួយ​ឡែក​សិន​ ព្រោះ​បើ​ធ្វើ​ទៀត​ក៏​គ្មាន​បាន​ផល​ដែរ​ មាន​តែ​ក្ដៅ​ក្រហាយ​ថែម។

២. ទទួល​យក​ការពិត​ ៖​ ទោះ​ចង់​ឬ​មិន​ចង់​វា​បាន​កើត​ឡើង​ហើយ​ ដូច្នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​រក​ដំណោះ​ស្រាយ​ មិន​មែន​អង្គុយ​ឬ​ដេក​កើត​ទុក​នោះ​ទេ ព្រោះ​ទោះ​អ្នក​កើត​ក៏​វា​មិន​អាច​កែ​ប្រែ​បាន​ឡើយ។

រូបតំណាង

**៣. នៅ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​វា​​ ៖** ចៀស​បាន​គួរ​តែ​ចៀស​ពី​រឿង​អ្វី​ដែល​អ្នក​ឲ្យ​អ្នក​នឹក​ឃើញ​រឿង​ដែល​កើត​ឡើង​ហ្នឹង​ទៀត​ ដូចជា​ Facebook ជា​ដើម​ អ្នក​មិន​គួរ​ចូល​មើល​ឬ​រំលឹក​ពី​រឿង​ហ្នឹង​ឡើយ។​

៤. ត្រូវ​ចាំ​អ្នក​ជា​អ្នក​ណា​ ហើយ​អ្នក​មាន​តម្លៃ​ប៉ុណ្ណា ៖​ ត្រូវ​ចាំ​ថា​ខ្លួន​អ្នក​មាន​តម្លៃ​ជានិច្ច​ ដូចនេះ​អ្នក​មិន​គួរ​បង្អាប់​ខ្លួន​ឯង ឬ​មើល​ងាយ​ខ្លួន​ឯង​ដោយសារ​រឿង​មិន​ល្អ​កើត​ឡើង​នោះ​ទេ។

៥. ចេញ​ទៅ​ក្រៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៖​ បើ​មិន​សប្បាយ​ចិត្ត​ ឬ​ក៏​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​អាក្រក់​សម្រាប់​អ្នក​អ្នក​គួរ​តែ​ចេញ​ទៅ​ណា​ជា​មនុស្ស​ជាទី​ស្រឡាញ់​ ព្រោះ​ពេល​ដែល​នៅ​ជាមួយ​គ្នា​អ្នក​អាច​បំភ្លេច​ និង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន​បាន​ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជះ​កំហឹង​ទៅ​លើ​គាត់​នោះ​ទេ។

៦. ព្យាបាល​វា​ដោយ​ខ្លួន​ឯង​ ៖​ ឈប់​គិត​ពី​វា​ ហើយ​ចំណាយ​ពេល​ទៅ​ណា​ដែល​អាច​ឲ្យ​អ្នក​បាន​ធូរស្រាល​ជាង​មុន​ ដូច​ជា​ដើរ​ផ្សារ​ ស្លៀកពាក់​ឲ្យ​ស្អាត​ ទៅ​កន្លែង​ណា​ដែល​សប្បាយ​​ និង​ ធ្វើ​អ្វី​ដែល​អាច​បន្លប់​វា​ចេញ​ពី​ខួរ​ក្បាល​អ្នក​បាន។

​​អ្វី​ក៏​ដោយ​ក៏​មាន​ផ្លូវ​ដើរ ​និង​ដោះ​ស្រាយ​ដែរ​សំខាន់​យើង​ជា​អ្នក​សម្រេច​ធ្វើ​វា៕

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម