ហេតុ​អ្វី​ស្រី​ៗ​មិន​គួរ​ខ្វល់​រឿង​​មាន​សង្សារ​ខ្លាំង​ពេក​?

  • 2017-03-20 11:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ស្នេហា​មិន​មែន​ជា​រឿង​អាក្រក់​ទេ ​​តែ​បើ​យើង​សម្រេច​ចិត្ត​កុំ​អាល​ពាក់​ព័ន្ធ​នឹង​វា​​ក៏​មិន​ខុស​ដែរ។​ តើ​​នឹង​មាន​អ្វី​កើត​ឡើង​បើ​យើង​សម្រេច​ចិត្ត​កុំ​អាល​ខ្វល់​ពី​ការ​តាម​រក​ទេវបុត្រ​ជិះ​សេះ​ស​ ឬ​ក៏​តាម​រក​អ្វី​ដែល​គេ​ហៅ​ថា​ស្នេហ៍​ពិត​នោះ? ​

១. យល់​ពី​ខ្លួន​បាន​កាន់​តែ​ច្រើន​ជាង​មុន៖ ជំនួស​ឲ្យ​ការ​ធ្វើ​អ្វី​ៗ​ដើម្បី​តែ​តម្រូវ​ចិត្ត​អ្នក​ដទៃ​ យើង​អាច​ធ្វើ​រឿង​ដែល​នាំ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​វិញ​ម្ដង។​ មនុស្ស​ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​ចំណុច​នេះ​​ទេ​។​

២.​ក្លាយ​ជា​មនុស្ស​ប្រាកដ​និយម៖ មាន​ស្រី​ៗ​យើង​ជា​ច្រើន​​តែង​បណ្ដែត​អារម្មណ៍​ ហើយ​ព្យាយាម​តាម​រក​ស្នេហា​ទៅ​តាម​រឿង​មនោសញ្ចេតនា​ទាំង​ភ្លេច​ថា​រឿង​ទាំង​នោះ​គឺ​ជា​អ្វី​ដែល​ប្រឌិត​ឡើង​​សោះ។​ ក្នុង​​ស្នេហា​ជាក់​ស្ដែង​មិន​មែន​ដូច្នោះ​ទេ។​ បើ​យល់​ចំណុច​នេះ​ យើង​នឹង​មិន​សង្ឃឹម​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​ឡើយ។​

៣. ស្គាល់​អ្វី​ដែល​ជា​ខ្លួន​ឯង​ពិត​ប្រាកដ៖ ជួន​កាល​យើង​ព្យាយាម​សម្ដែង​ដើម្បី​ឲ្យ​មិត្ត​ប្រុស​សប្បាយ​ចិត្ត​​ ហើយ​​រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​អ្វី​ដែល​ជា​ខ្លួន​ឯង​ពិត​ប្រាកដ។​ នេះ​ជា​រឿង​មិន​គួរ​កើត​ឡើង​ទេ។​ ការ​បង្វែរ​ចំណាប់​អារម្មណ៍​ពី​រឿង​ស្នេហា​មក​ជា​ការ​ចំណាយ​ពេល​ស្គាល់​ខ្លួន​ឯង​ទើប​ជា​រឿង​សំខាន់​។​

៤. ក្លាយ​ជា​មនុស្ស​​ក្លាហាន​ជាង​មុន៖ យើង​មាន​ពេល​កាន់​តែ​ច្រើន​ដើម្បី​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចូលចិត្ត។​ ​​យើង​អាច​ចាប់​ផ្ដើម​ប្រើ​ពេល​វេលា​កាន់​តែ​មាន​ប្រយោជន៍​ ថែម​ទាំង​ធ្វើ​អ្វី​ដែល​ពីមុន​មក​មិន​ហ៊ាន​ធ្វើ​ទៀត​ផង។​​

៥. យើង​នឹង​រួច​រាល់​ពេល​បុរស​ម្នាក់​នោះ​ចូល​មក​ក្នុង​ជីវិត​យើង​៖ ជឿ​ទេ​ថា​ជួន​កាល​យើង​បែរ​​ជា​ទទួល​បាន​ស្នេហា​ទាំង​មិន​បាន​ត្រៀម​ទុក​មុន​​ទៅ​វិញ​។​ ប្រហែល​ជា​​ទេវបុត្ត​របស់​យើង​​​នៅ​ក្បែរ​ៗ​យើង​ផង​មិន​ដឹង។​

ដូចនេះ​ ការ​រស់​នៅ​ដោយ​កុំ​ទាន់​ខ្វល់​រឿង​​ស្នេហា​មិនមែន​​ជា​រឿង​អាក្រក់​ទេ។​ យើង​អាច​ផ្ដោត​​លើ​រឿង​ផ្សេង​ៗ​​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង៕​

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម