អត់​ចង់​ធាត់ គួរ​កុំ​ញ៉ាំ​អាហារ ៦យ៉ាង​នេះ​នៅ​ពេល​ល្ងាច

  • 2017-03-20 09:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​ពេល​ល្ងាច​ក៏​ជា​អាហារ​ដ៏​សំខាន់​មិន​ចាញ់​ពេល​ផ្សេង​ៗ​នោះ​ឡើយ។ ប្រសិន​បើ​មិន​ចង់​ធាត់​ខូច​រាង​ខូច​រៅ​ទេ​នោះ សូម​កុំ​ញ៉ាំ​អាហារ​ខាង​ក្រោម​នេះ​ឲ្យ​សោះ។ ចង់​ដឹង​មាន​អាហារ​អ្វី​ខ្លះ មក​មើល​ខាង​ក្រោម​នេះ​តែ​ម្ដង៖

១. អាហារ​រស​ជាតិ​ហឹរ មនុស្ស​ជា​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​ប្រាកដ​ជា​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​ខ្លាំង តែ​យក​ល្អ​គួរ​ឈប់ ពុំ​ដូច្នោះ​ទេ​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​មិន​ខាន ព្រោះ​ការ​ទទួល​ទាន​របស់​ហឹរ​ៗ​នឹង​បង្ក​ការ​រំខាន​ដល់​ដំណេក​របស់​អ្នក ធ្វើ​ឲ្យ​មាន​អាការៈ​ចុក​សៀត​ក្នុង​ពោះ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា និង​ប្រឈម​មុខ​នឹង​បញ្ហា​ជាតិ​អាស៊ីដ​ថែម​ទៀត​ផង។ តែ​ប្រសិន​បើ​អ្នក​នៅ​តែ​ចង់​ទទួល​ទាន​ខាន​មិន​បាន គួរ​ទទួល​ទាន​យ៉ាង​ហោច​ឲ្យ​បាន ៣ម៉ោង​មុន​ចូល​គេង។​

២. អាហារ​មាន​ជាតិ​ខ្លាញ់ អាហារ​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ពេល​គេង និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ពឹក​ស្រពន់​ថែម​ទៀត​ ពេល​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក។​

៣. អាហារ​ផ្អែម​ៗ ក្រោយ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ហូប​បង្អែម​តាម​ក្រោយ ប៉ុន្តែ​នេះ​មិន​មែន​ជា​ទម្លាប់​ល្អ​ឡើយ ព្រោះ​អាហារ​ផ្អែម​ៗ​នឹង​ធ្វើ​ឲ្យ​យើង​គេង​លក់​មិន​ស្ងប់ និង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្លាំង លើស​ពី​ការ​ញ៉ាំ​បង្អែម​នៅ​ពេល​ថ្ងៃ។

៤. អាហារ​សាច់​សុទ្ធ អ្នក​ខ្លះ​ចូលចិត្ត​ញ៉ាំ​អាហារ​ប៉ូវ​ៗ​នៅ​ពេល​ល្ងាច​ ជា​ពិសេស​អាហារ​ដែល​មាន​សាច់​ ដូច​ជា​សាច់​អាំង​ -ល- ប៉ុន្តែ​ប្រសិន​បើ​ទទួលទាន​អាហារ​ប្រភេទ​សាច់​នៅ​ពេល​ល្ងាច​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ក្រពះ​ត្រូវ​ធ្វើ​ការ​ធ្ងន់ ហើយ​ក៏​ជះ​ផល​មិន​ល្អ​ដល់​ដំណេក​ផង​ដែរ។

៥. មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​សោះ មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា​ការ​អត់​អាហារ​ពេល​ល្ងាច​នឹង​មិន​ធ្វើ​ឲ្យ​ធាត់ តែ​នេះ​គឺ​ជា​ការ​គិត​ខុស​ទៅ​វិញ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​ឃ្លាន​រហូត​ដល់​គេង​មិន​លក់ ធ្វើ​ឲ្យ​រាងកាយ​បាន​ទទួល​ការ​សម្រាក​មិន​គ្រប់គ្រាន់ និង​អាច​នាំ​ឲ្យ​​ញ៉ាំ​កាន់​តែ​ច្រើន​ទៀត​នៅ​ពេល​បន្ទាប់។

៦. នំ និង​អាហារ​ញ៉ាំ​លេង​ផ្សេង​ៗ

អ្នក​ខ្លះ​មុន​គេង​ចូលចិត្ត​ញ៉ាំ​នំ​ផ្សេង​ៗ​​ខណៈ​ដែល​កំពុង​មើល​ទូរទស្សន៍ ឬ​ធ្វើ​កិច្ចការ​ផ្សេង​ៗ ប៉ុន្តែ​កុំ​ភ្លេច​ថា​គ្រឿង​ផ្សំ​ក្នុង​នំ​ទាំង​នោះ គឺ​មាន​ជាតិ​ស្ករ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​ដូច​គ្នា៕

ប្រភព៖ Thaihitz

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម