មុន​ទទួល​យក​ស្នេហា ស្រី​ៗគួរ​ពិចារណា​ហេតុផល ៥ យ៉ាង​នេះ​ជាមុន​សិន

  • 2017-03-20 02:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ចាប់ផ្ដើម​មាន​ស្នេហា ស្រី​ៗ​គួរតែ​គិត​ពិចារណា​ពី​រឿង​រ៉ាវ​មួយ​ចំនួន​​នេះ​សិន។ ព្រោះ​វា​មិនមែន​ជា​ការ​លេងសើច​ទេ ដូចនេះ​មុន​យើង​មាន​ទទួល​យក គួរ​គិត​គូរ​ពី ៥ ហេតុផល​ខាងក្រោម​នេះ៖

១.ជា​មនុស្ស​មាន​ភាព​ឯករាជ្យ​ឬ​នៅ?

មុន​ចេះ​មាន​ស្នេហា ស្រី​ៗ​គួរតែ​មាន​ជីវិត​ជា​មនុស្ស​ឯករាជ្យ​សិន ព្រោះ​ថា​ពេល​ណា​យើង​ក្លាយ​ជា​មនុស្ស​ចេះ​បែងចែក​អ្វី​ដោយ​មិន​លម្អៀង ទើប​សម​មនុស្ស​ពេញវ័យ​អាច​ទទួល​ការ​ស្រលាញ់​ពី​បុរស​ម្នាក់​បាន។

រូបតំណាង

**២.មិន​យក​ស្នេហា​ជា​ល្បែង​កម្សាន្ត**

ព្រោះ​តែ​មាន​សម្រស់​ស្រស់​ស្អាត ធ្វើឲ្យ​នារី​មួយ​ចំនួន​យក​ស្នេហា​ជា​ល្បែង​កម្សាន្ត​ចិត្ត​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បុរស​ៗ​ប្រជែង​គ្នា​ដណ្ដើម​យក​ស្រី​ស្អាត​ធ្វើជា​ដៃគូ។

៣.យក​សង្សារ​ដើម្បី​ការពារ​ខ្លួន

ដើម្បី​សុខ​សុវត្ថិភាព ឬ​គេច​ចេញ​ពី​បញ្ហា​នានា ធ្វើឲ្យ​នារី​ខ្លះ​សុខ​ចិត្ត​ទទួល​យក​ស្នេហា​ទាំង​មិន​បាន​ត្រៀម​ខ្លួន ឬ​មាន​ក្ដី​ស្រលាញ់​កើត​ចេញ​ពី​ដួង​ចិត្ត​ទេ។

រូបតំណាង

៤.ជា​ការ​គោរព​ប៉ុណ្ណោះ

ស្ត្រី​ខ្លះ​មាន​ការ​គោរព​ចំពោះ​បុរស​ដែល​ជា Idol របស់​គេ ហើយ​ការ​គោរព​នោះ​បែរ​ជា​ធ្វើ​គិត​ថា​នោះ​ជា​ក្ដី​ស្នេហា​ទៅ​វិញ។

៥.លុយ

អ្នក​ខ្លះ មិនមែន​ព្រោះ​តែ​ស្រលាញ់​ទើប​ទទួល​យក​បុរស​ម្នាក់​នោះ​ឡើយ តែ​ដោយសារ​តែ​ប្រាក់​ទើប​ធ្វើឲ្យ​ព្រម​តបស្នង​ក្ដី​ស្នេហា​នោះ​វិញ៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម