ព្រះអង្គម្ចាស់​រូប​សង្ហា​របស់ ប្រ៊ុយណេ ថា​អនាគត​​មហេសីទ្រង់គឺជា​នារីដ៏សាមញ្ញ​​ម្នាក់

  • 2017-03-15 05:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដំណឹង​ល្អ​សម្រាប់​នារី​ៗ​ពេល​នេះ គឺ​ព្រះអង្គម្ចាស់​រូប​សង្ហា Abdul Mateen ដែល​ធ្លាប់​បាន​អង្រួន​បេះដូង​ក្រមុំ​ស្ទើរ​គ្រប់​គ្នា បាន​ប្រកាស​ស្វែង​រក​មហេសី​ហើយ។

តាម​សារព័ត៌មាន malaysiandigest បាន​ចុះផ្សាយ​នៅ​ថ្ងៃនេះ​ថា​ព្រះរាជបុត្រ​នៃ​រាជវង្ស​ប្រ៊ុយណេ​រូប​នេះ​បាន​ប្រកាស​ស្វែងរក​នារី​សាមញ្ញ​ម្នាក់​មក​ធ្វើ​ជា​អគ្គមហេសី។ កាលពី​ឆ្នាំ ២០១៤ បន្ទាប់ពី​រូបភាព​របស់​ទ្រង់​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជាច្រើន​ចាប់អារម្មណ៍​លើ​រូបរាង និង​មុខ​ដ៏​សង្ហា​បែប​បុរស​ពិត​ៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Mateen បាន​ជាប់​ងា​រជា «រាជបុត្រ​មូស្លីម​ដែល​មាន​មន្ត​ស្នេហ៍​បំផុត» ហើយ​បច្ចុប្បន្ន​មាន​អ្នក ​follow តាម Instagramដល់​ជាង ៣៧៥ ០០០ នាក់ ដែល​ភាគច្រើន​ជា​ស្រី​ៗ។

ក្នុង​ចំណោម​សកម្មភាព​កីឡា​បុរស​វ័យ ២៥ ឆ្នាំ​រូប​នេះ​ចេះ​លេង​បាល់ទាត់, ជិះ​ស្គី, ប្រដាល់, និង​ហែលទឹក ចំណែក​សត្វ​ដែល​ស្រលាញ់ គឺ​ឆ្មារ និង​កូន​ខ្លា។ កូន​ប្រុស​ទី​បួន​នៃ​ស្ដេច​ស៊ុលតង់ Haji Hassanal Bolkiah Mu'izzaddin Waddaulah រូប​នេះ​បាន​ទទួល​ឋានៈ​យោធា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១១ ក្រោយ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត​សភា​យោធា Sandhurst ដែល​ទ្រង់​បាន​យាង​ចូល​កាលពី​អាយុ ១៨ ឆ្នាំ ដែល​ជា​បេក្ខជន​ក្មេង​ជាង​គេ។

បើ​ទោះ​​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​បែប​នេះ​ក៏​ដោយ តែ​ទ្រង់​បាន​និយាយ​ថា លោក​ជា​មនុស្ស​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ ដូចនេះ​ហើយ​ចង់​បាន​ត្រឹម​នារី​ធម្មតា​ម្នាក់​មក​ធ្វើ​ជា​មហេសី។ "ពេល​ទំនេរ​ខ្ញុំ​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ​ជិតស្និទ្ធ ឬ​មើល​ភាពយន្ត​ជាដើម។ ចំណែក​សម្រាប់​រឿង​គូស្រករនា​ថ្ងៃ​​អនាគត​​ ដែលជា​ព្រះនាង​របស់​ខ្ញុំ​នោះ​ ត្រឹម​នារី​ដ៏​សាមញ្ញ​ម្នាក់​​ដែល​ខ្ញុំ​ស្រលាញ់​ទៅ​បាន​ហើយ"៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី