ស្វាមីមាន​ភក្ដីភាព នឹង​ធ្វើ​រឿង ១០ នេះ​ដាក់​ប្រពន្ធ​ខ្លួន​ជានិច្ច មិន​ប្រែប្រួល​ឡើយ

  • 2017-02-20 02:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រពន្ធ​ណា​ក៏​ដោយ ក៏​ត្រូវ​ការ​ប្ដី​ដែល​មាន​ចិត្ត​ស្រលាញ់​ខ្លួន​មិន​ប្រួល​ប្រែ​ដែរ ប៉ុន្តែ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​នេះ ​ពិត​ណាស់​ថា​ពិបាក​រក​បាន​ប្ដី​ល្អ​ដូច​បាន​រៀបរាប់​នេះ​ណាស់។ ខណៈ​ដែល​ប្រពន្ធ​រក​ឃើញ​ចំណុច​ដែល​ប្ដី​របស់​ខ្លួន​ធ្វើ​បាន​ល្អ​ដូច​ខាង​ក្រោម​នេះ​ហើយ ​គឺ​បញ្ជាក់​ថា​កំពុង​តែ​បាន​ល្អ​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ​មិន​ប្រែប្រួល​ហើយ។

.បើ​ទោះជា​ប្រពន្ធ​បរាជ័យ​រឿង​អ្វី​ក៏​ដោយ ក៏​ស្វាមី​តែងតែ​​នៅ​ក្បែរលើក​ទឹក​ចិត្ត​គ្រប់​ពេល។

រូបតំណាង

**២**.ទោះ​យើង​ធ្វើ​ខុស​ក៏​ប្ដី​នៅ​តែ​មិន​ថា​ឱ្យ​ខ្លាំង​ៗ ​ដោយ​គ្រាន់​តែ​និយាយ​ធម្មតា។

.មិន​ដែល​ដើរ​ចោល ​ដោយ​មិន​បាន​ប្រាប់​ជា​មុន​ឡើយព្រោះ​ខ្លាច​យើង​បារម្ភពី​គាត់។

.​ចេះ​ជួយ​សម្រាលការងារ​ក្នុង​ផ្ទះ​ និង​មើល​ថែ​កូន​ចៅ ​មិន​មែន​ចាំ​តែ​ប្រពន្ធ​ទេ។

រូបតំណាង

.តែងតែ​មាន​អ្វី​ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់​ថ្ងៃ​ពិសេស​របស់​ប្រពន្ធជានិច្ច។

.​តែងតែ​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ជាមួយ​យើង​ជា​និច្ច​មិន​ថា​នៅ​មុខ ឬ​នៅ​ក្រោយ​ខ្នង​ទេ។

.ទោះ​ជា​ឈ្លោះ​គ្នា​ខ្លាំង​ប៉ុណ្ណា តែ​មិន​ដែល​ឱ្យ​លើស​ទី​១​ថ្ងៃ​ទេ​នឹង​សុំ​យើង​ត្រូវ​គ្នា​វិញ​មិន​ខាន។

.មិន​ដែល​និយាយ​ថា​ប្រពន្ធ​ខ្លួន​ឯង​មិន​ស្អាត ឬ​និយាយ​ដើម​ប្រពន្ធ​​ទៅប្រាប់​អ្នក​ដទៃ​ឡើយ។

.ចូល​ចិត្ត​នាំ​ប្រពន្ធ​ដើរ​លេង​កន្លែង​ណា​ដែល​ប្រពន្ធ​ចង់​ទៅ ទោះ​ជា​ប្ដី​ម្នាក់​នោះ​មិន​ចង់​ក៏​ដោយ។

រូបតំណាង

១០.ស្រលាញ់​ថ្នាក់ថ្នមយើង​ប្រៀប​​បី​ដូច​កែវ​ភ្នែក​របស់​គាត់​អញ្ចឹង៕

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម