សម្គាល់​​ឃើញ​ ១៦​ចំណុច​នេះ គឺ​សញ្ញា​ថា​ ​គេ​​លួច​ស្រលាញ់​អ្នក​​មែន​ទែន​ហើយ​

  • 2017-02-18 05:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ​​​? រាប់​អាន​​​ជា​មិត្តភ័ក្ដិ​​ ឬ​ជា​មិត្ត​រួម​ការងារ មិត្ត​រួម​ថ្នាក់​នឹង​គេ​​ តែ​យូរ​ទៅ សម្គាល់​ឃើញ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ ប្លែក​ខុស​គេ? ទាំង​នោះ​អាច​ជា​សញ្ញាណ​មួយ​ចំនួន​ប្រាប់​ថា គេ​លង់​នឹង​អ្នក​ហើយ។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន ដែល​វេបសាយ​ ចំណេះ​ដឹង​ទូ​ទៅ Witty Feed បាន​បង្ហាញ​៖ ​​

១. កាយ​វិការ​របស់​​គេ បង្ហាញ​​មក​អ្នក​ប្លែក​ៗ​ខុស​ពី​អ្នក​ដទៃ​

២. គេ​តែង​សរសើរ​អ្នក​

៣. ចង់​ដឹង​រឿង​រ៉ាវ​ច្រើន​ពី​អ្នក​ (សួរ​​ពី​គ្រួសារ សួរ​ពី​ការ​រៀន​សូត្រ​...)

៤. អ្នក​និយាយ​អី គេ​តែង​តែ​​​ផ្ទៀង​ត្រចៀក​​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​។

៥. ពេល​ខ្លះ​គេ​ចង់​​មាន​ពេល​ទៅ​ណា​ មក​ណា​ជា​មួយ​អ្នក​

៦. គាត់​ព្យាយាម​ទាក់​ទង​ មិត្ត​ជិត​ស្និទ្ធ​អ្នក​ (ព្រោះ​ចង់​ដឹង​ពី​អ្នក)

៧. គេ​​ចាប់​ផ្ដើម​ធ្វើ​អ្វី​ៗ ដែល​​ពុំ​មែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​​ប្រុស​ៗ​ (ចង់​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ ថា​គេ​​​ចេះ​ជួយ​ការងារ​បាន​ច្រើន)

៨. ជួន​កាល​គេ​មាន​ លេស ចង់​ប៉ះ​អ្នក​ ឬ​​​បង្ហាញ​ថា គេ​បារម្ភ​ពី​អ្នក​

៩. គាត់​​ចង់​ចំណាយ​ពេល​ជា​អ្នក​ច្រើន​

១០. ទឹក​មុខ​ ប្រច័ណ្ឌ ពេល​អ្នក​សរសើរ​ទៅ​ ប្រុស​ៗ​ផ្សេង​

១១. និយាយ​ការពារ​អ្នក​ ទោះ​ពេល​ខ្លះ​ អ្នក​​ជា​​ធ្វើ​ខុស​ក៏​ដោយ​

១២. គាត់​ចាំ​​ពី​អ្វី​ដែល​អ្នក​ចូល​ចិត្ត​​​បាន​ល្អ​មែន​ទែន​

១៣. គាត់​ឧស្សាហ៍​ Chat ទៅ​អ្នក​ ហើយ​ Reply មក​លឿន​មែន​ទែន សួរ​បន្តិច​សោះ តែ​​ប្រាប់​ព័ត៌មាន​ច្រើន​មែន​ទែន​

១៤. ចាត់​ទុក​អ្នក​ដូច​ ព្រះនាង​តូច​អ៊ីចឹង​

១៥. អ្នក​ចូល​ចិត្ត​អី គេ​រៀន​ចូល​ហ្នឹង​តាម​​ដែរ​

១៦. គាត់​ទុក​ចិត្ត​អ្នក ហើយ​ពេល​ខ្លះ​ប្រាប់​រឿង​ផ្ទាល់​ខ្លួន​ដល់​អ្នក​ផង​ដែរ​

ប្រែសម្រួល៖ មាន រតនា

អត្ថបទពេញនិយម