គុណ​សម្បត្តិ​ Vs គុណ​វិបត្តិ​​ ពេល​​​​មិន​ប្រើ​គ្រឿង​សម្អាង​​​

  • 2017-02-16 02:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ស្ត្រី​ ការ​ផាត់​មុខ​តែង​ខ្លួន​ជា​រឿង​ចំបង និង សំខាន់​ ប៉ុន្តែ​ក៏​មាន​នារី​ៗ​​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​ប្រើ​គ្រឿង​ Make up ដែរ។​ ខាង​ក្រោម​នេះ​គឺ​ជា​​​គុណ​ប្រយោជន៍​ និង​គុណ​វិបត្តិ​មួយ​ចំនួន​ពេល​​ស្រី​ៗ​យើង​ជ្រើស​រើស​មិន​ប្រើ​គ្រឿង​សម្អាង៖

គុណ​សម្បត្តិ

១​. រៀន​រស់​ និង​ទទួល​យក​សម្រស់​ធម្មជាតិ​របស់​ខ្លួន៖ បើ​យើង​មាន​ទម្លាប់​ប្រើ​គ្រឿង​ Make up​ រយៈ​ពេល​យូរ​ យើង​នឹង​មិន​មាន​ទំនុក​ចិត្ត​នោះ​ទេ​ពេល​​មិន​មាន​ពួក​​វា។​ ​ទោះ​យ៉ាង​ណា​​ ស្រី​គ្រប់​រូប​គួរ​​​ដឹង​ថា​យើង​អាច​រស់​ដោយ​គ្មាន​វា​​ ហើយ​ក៏​អាច​មាន​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ដែរ​។​ ​​​

២. មិន​​ចំណាយ​ពេល​ច្រើន​៖ មិន​​បាច់​ត្រូវ​ងើប​ពី​ព្រលឹម​ដើម្បី​លាប​ក្រេម​ម្សៅ​ តែង​ខ្លួន​រាល់​ថ្ងៃ។​ យើង​អាច​ចំណាយ​ពេល​គេង​បន្ថែម​ និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​តាម​សម្រួល។​

៣. មាន​ទំនុក​ចិត្ត​ជាង​មុន៖ ពេល​ទម្លាប់​មិន​ប្រើ​​បាន​ហើយ​ យើង​នឹង​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត​ជាង​ពេល​មុន​ៗ ក្នុង​ការ​បង្ហាញ​នូវ​អ្វី​ដែល​ជា​យើង​ពិត​ប្រាកដ​ មិន​មែន​ត្រូវ​លាក់​ខ្លួន​នៅ​ពី​ក្រោម​ក្រេម​ម្សៅ​រហូត​ទេ។​

៤. ស្បែក​មាន​សុខភាព​ល្អ​ជាង​មុន៖ ប្រើ​គ្រឿង​ Make up ច្រើន​ប្រភេទ​ និង​រយៈ​ពេល​យូរ​ប្រាកដ​ជា​ប៉ះពាល់​ដល់​ស្បែក​មិន​ខាន។​ ពេល​យើង​ឈប់​​ប្រើ​របស់​ទាំង​នោះ​​​ ស្បែក​នឹង​ត្រឡប់​មក​រក​ភាព​ស្អាត​ដើម​របស់​វា​វិញ​បន្តិច​ម្ដង​ៗ​។

៥. កាត់​បន្ថយ​ចំណាយ៖ បើ​សរុប​ទៅ​ ការ​ចំណាយ​របស់​ស្ត្រី​យើង​ក្នុង​មួយ​ខែ​ៗ​ ទៅ​លើ​គ្រឿង​ Make up​ ​អស់​មិន​តិច​នោះ​ទេ។​

គុណ​វិបត្តិ​

១. គ្មាន​ភាព​ខុស​ប្លែក​ និង​ទាក់​ទាញ៖ ទោះ​បី​យើង​អាច​សន្សំ​លុយ​បាន​ច្រើន​ តែ​សម្រស់​របស់​យើង​នឹង​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។​ ការ​តែង​ខ្លួន​នឹង​ជួយ​ឲ្យ​យើង​មាន​គំនិត​ថ្មី​ៗ​ រក​អ្វី​ដែល​ប្លែក​ និង​ស្អាត​ៗ។

២. មើល​ទៅ​ស្លេក​៖ ​ជា​ពិសេស​ពេល​ថត​រូប។ បើ​ចង់​ឲ្យ​ស្បែក​ស្អាត​ ទាល់​តែ​យើង​​ថែរក្សា​ស្បែក​ឲ្យ​បាន​ដិតដល់​ដូច​ជា​ញ៉ាំ​អាហារ​ ផឹក​ភេសជ្ជៈ និង​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

៣.​ មិន​អាច​លាក់​បាំង​មុន​ ឬ ស្នាម​លើ​មុខ​បាន៖ មិន​មាន​ស្បែក​ណា​ដែល​ល្អ​ ១០០%​ នោះ​ទេ​ ហេតុ​នេះ​ហើយ​ទើប​គ្រឿង​តែង​មុខ​សំខាន់​ពេល​យើង​ចង់​លាក់​បាំង​ពួក​វា។​

៤​. ចូល​ចំណោម​មិន​ចុះ៖ បើ​យើង​មិន​បាន​តាម​ដាន ឬ ប្រើ​ប្រាស់​គ្រឿង​សម្អាង​រយៈ​ពេល​យូរ​ យើង​មិន​ដឹង​ទេ​ថា​គេ​ដើរ​ដល់​ណា​ហើយ​។​ នេះ​ជា​មូល​ហេតុ​ដែល​យើង​ចូល​គេ​មិន​ចុះ​ពេល​មិត្តភ័ក្ដិ​និយាយ​រឿង​​អស់​នេះ។​

៥. ពេល​អស់​កម្លាំង​ ​មើល​ឆាប់​ដឹង៖ ព្រោះ​គ្មាន​អ្វី​បិទ​បាំង​ភាព​ស្លក់​នោះ​ទេ​ ជា​ពិសេស​​រង្វង់​ភ្នែក​ខ្មៅ៕

ប្រភព៖ Beautyandtips ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម