​៦ សំណួរ​ដែល​មនុស្ស​ស្រី​ចង់​សួរ​ តែ​មិន​ហ៊ាន​​សួរពេល​​កំពុង​រួម​ភេទ

  • 2017-02-14 09:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជា​ច្រើន​តែងតែ​មាន​សំនួរ​និង​ចម្ងល់​ផ្សេង​ៗ​ទាក់ទង​ទៅ​នឹង​ការ​រួមភេទ​របស់​ពួកគេ ខណៈ​ដែល​សំនួរ​ទាំង​អស់​នោះ ​ពេល​ខ្លះ​ពិបាក​នឹង​ហារ​មាត់​សួរ​ខ្លាំង​ណាស់។ ​ខាង​ក្រោម​នេះ កញ្ញា ​សូម​លើក​យក​សំនួរ​ទាំង​អស់​នោះ ​មក​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នា៖

១.តើ​យើង​រួមភេទ​ដូច​ក្នុង​រឿង​វីដេអូ​ដែរ​អត់?

នេះ​ជា​សំនួរ​ដំបូង​ដែល​មនុស្ស​ស្រី​តែងតែ​ចង់​ដឹង ព្រោះ​នៅ​ក្នុង​វីដេអូ​ភាគ​ច្រើន​មាន​ភាព​ផ្អែមល្ហែម​ខ្លាំង​ណាស់ ​ហើយ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ​ដែល​គ្មាន​បង្ហាញ​ឱ្យ​ស៊ី​ជម្រៅ​អ្វី​នោះ​ទេ។ ​លើក​លែង​តែ​វីដេអូ​សិច​តែ​ម្ដង ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ៗ។

២.តើ​លិង្គ​របស់​បង អាច​បាក់​ដែរ​អត់?

មនុស្ស​ស្រី​តែងតែ​មាន​ចម្ងល់​ថា​ហេតុអ្វី​បាន​ជា​លិង្គ​របស់​មនុស្ស​ប្រុស​នឹង​រឹង ពេល​រួម​ភេទ ​ខណៈ​ដែល​ពេល​ធម្មតា​វិញ​គឺ​ទន់​និង​ជ្រាយ​សោះ​ហ្នឹង។

៣.តើ​មាន​ឆ្លង​មេ​រោគ​អត់ ​នៅ​ពេល​រួម​ភេទ​នេះ?

នរណា​ក៏​ខ្លាច​ការ​ឆ្លង​មេរោគ​ដែរ ព្រោះ​ជាក់ស្ដែង​ក្នុង​សង្គម​បច្ចុប្បន្ន​ការ​ឆ្លង​មេរោគ​នេះ មាន​ច្រើន​តាម​រយៈ​ការ​រួមភេទ ​ដូច្នេះ​ហើយ​ភាគី​ខាង​ស្រី​ដែល​មិន​សូវ​ខ្លាំង​ខាង​លើ​គ្រែ​នេះ ប្រាកដ​ជា​ឆ្ងល់​ជាក់ជា​មិន​ខាន។

៤.តើ​ខ្ញុំ​គួរ​តែ​ធ្វើ​អារម្មណ៍​បែប​ណា​ទើប​អាច​ឱ្យ​បង​សប្បាយ​បាន?

មនុស្ស​ស្រី​ពិត​ជា​ចង់​ផ្គាប់​ចិត្ត​បុរស​ខ្លាំង​ណាស់​ជាមួយ​រឿង​លើ​គ្រែ​នេះ ប៉ុន្តែ​ពួកគេ​អាច​នឹង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ល្អ​នោះ​ទេ​។

៥.តើ​ទំហំ​ពិត​ជា​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​មែន​ឬ​អត់?

គេ​តែងតែ​និយាយ​ថា​បើ​លិង្គ​បុរស​ធំ គឺ​ពិត​ជា​ធ្វើ​ឱ្យ​នារី​ឈឺ​ចាប់​ណាស់​នៅ​ពេល​រួមភេទ ​ដូច្នេះ​ហើយ​នេះ​ជា​ចម្ងល់​មួយ​សម្រាប់​មនុស្ស​ស្រី​ដែល​ចង់​ដឹង​ខ្លាំង។

៦.តើ​អាច​រួម​ភេទ​នៅ​ពេល​មក​រដូវ​ឬ​មាន​ផ្ទៃ​ពោះ​បាន​អត់?

នេះ​គឺ​ជា​សំនួរ​មួយ​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​នៅ​តែ​ឆ្ងល់ បើ​ទោះ​ជា​មាន​ការ​ចុះ​ផ្សាយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ៕

ប្រភព៖ Mensfitness ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម