បើ​​ឈាន​ដល់​វ័យ​២១​ឆ្នាំ​ហើយ​ អ្នក​គួរ​ធ្វើ​ចំណុច​ទាំង​នេះ

  • 2017-02-01 07:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

២១​ ឆ្នាំ​គឺ​បាន​ន័យ​ថា​ពេញ​វ័យ​ហើយ​មែន​ទេ?​ ​ ​ដល់​ពេល​​ដែលស្រី​ៗ​គ្នា​យើង​បង្កើត​ទម្លាប់​ល្អ​ៗ​ឲ្យ​​ជីវិត​កាន់​តែ​មាន​ន័យ​ហើយ។​ ចំណុច​ទាំង​៧​នេះ​ ​យើង​​អាច​ពិចារណា​បាន៖​

១. សម្អាត​បន្ទប់​ដោយមិន​ចាំ​បាច់​ទាល់​តែ​មាន​ហេតុ​ផល​អ្វី​ទេ៖ មិន​ចាំបាច់​ទាល់​តែ​មិត្តភ័ក្ដិ​ ឬ​សង្សារ​មក​លេង​ទើប​ត្រូវ​សម្អាត​បន្ទប់​នោះ​ទេ​។​ ធ្វើ​វា​ដោយ​ទៀងទាត់​ព្រោះ​យើង​ជា​អ្នក​រស់​នៅ​រាល់​ថ្ងៃ​នោះ​អី។

២. អាច​ដើរ​ទៅ​ក្រៅ​ម្នាក់​ឯង​បាន៖ មិន​ថា​ចូល​ទៅ​ញ៉ាំ​អី​ ឬ​ទៅ​ណា​ទេ​ យើង​អាច​ធ្វើបាន​ដោយ​​មិន​​បាច់​​មាន​អ្នក​ទៅ​ជាមួយ​រាល់​ពេល​។​ មាន​រឿង​អី​​ពិបាក យើង​ធំ​ហើយ​ រៀន​រស់​ឲ្យ​ឯក​រាជ្យ។

៣. កុំ​ព្យាយាម​ប្ដូរ​សង្សារ​តាម​ចិត្ត​យើង៖ ព្រោះ​គេ​នឹង​មិន​ប្ដូរ​ទេ។​ គេ​ក៏​មាន​ការ​គិត​របស់​គេ​ដែរ។​ យើង​គួរ​រៀន​ស្វែង​យល់​ពី​គ្នា​វិញ។

៤. កុំ​បើក​ភ្លើង​ខៀវ​ឲ្យ​គេ​បើ​យើង​មិន​ស្រឡាញ់​គេ​ផង​នោះ៖ ជីវិត​មនុស្ស​ខ្លី​ណាស់​។ យើង​គួរ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​ជាជាង​ធ្វើ​ដាក់​គេ​​ដោយ​គ្រាន់​តែ​អាណិត​។​

៥. កុំ​ស្មុគស្មាញ​រឿង​អនាគត​ខ្លាំង​ពេក៖ អ្វី​ដែល​គួរ​ធ្វើ​គឺ​រំងាប់​អារម្មណ៍​សិន យើង​នឹង​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​បាន​មិន​ខាន។​

៦. ញ៉ាំ​ទឹក​ផ្លែ​ឈើ​ ឬ​ទឹក​ធម្មតា​៖ ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម​ និង​ស្រស់​ស្អាត​ ព្រម​ទាំង​សុខភាព​មាំមួន​។​

៧. ត្រូវ​ចេះ​ការពារ​ខ្លួន​ជា​និច្ច​៖​ បើ​ជ្រុលជ្រួស​ត្រូវ​ចេះ​ការពារ​ផង​ណា៎៕​

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម