ស្រី​ស្អាត​សិចស៊ី លីឡា វីន ណាត់ អែនឌី មក​ញ៉ាំ​អាហារ​តែ​ពីរ​នាក់

  • 2017-01-19 03:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពីធ្លោយ​​វីដេអូកំពុងថត MV សិចស៊ី​ជាមួយ​គ្នា​រួចមក ថ្មី​ៗ​​នេះ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ដែល​និយម​បង្ហាញ​ភាព​សិចស៊ី​មិន​ញញើត​ដៃ លីឡា វីន បាន​បណ្ដើរ​តារា​សម្ដែង​ អែនឌី ទៅ​ញ៉ាំ​អាហារ​នៅ​ "The D22" ឡើង​ផ្អែមល្ហែម​ដូច​គូ​សង្សារ។

តារា​ស្រី​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង និង​អែនឌី គឺជា​ដៃគូ​ថ្មី​ជាមួយ​គ្នា ហើយ​អ្នក​ទាំង​ពីរ​ក៏​ឧស្សាហ៍​មក​ញ៉ាំ​អាហារ​នៅ​ទី​នេះ​ដែរ។ "ចា​បង ខ្ញុំ​និង​បង អែនឌី ចូលចិត្ត​មក​ញ៉ាំ​អី​នៅ​ទី​នេះ​ខ្លាំង​ណាស់ ព្រោះ​ភេសជ្ជៈ និង​អាហារ​ឆ្ងាញ់។ ជាពិសេស​អាច​មើល​ឃើញ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​បាន​យ៉ាង​ស្អាតពី​ជាន់​ទី ២២ នៃ​អាគារ​ភ្នំពេញ​ថោ​វើ។” មិន​ត្រឹមតែ​ប៉ុណ្ណោះ​កញ្ញា បាន​បន្ថែម​ទៀត​ថា​ការ​ដែល​នាង និង​ម្ចាស់​បទ"នឹក​បង ៥០% ផង” ចូលចិត្ត​ចេញ​មក​ញ៉ាំ​អាហារ​ខាង​ក្រៅ ដូច​នៅ "The D22" នេះ ព្រោះ​ជា​កន្លែង​ទំនើប។

ចំណែក​ឯ អែនឌី ក៏​បាន​ប្រាប់​ដូច​ស្រី​ស្អាត​ខាង​លើ​ថា ពួក​លោក​ពិតជា​ចូលចិត្ត​កន្លែង​បែប​នេះ​ណាស់ ព្រោះ​អាច​ជួយ​សម្រាល​ទុក្ខ​កង្វល់៕ តោះ​ចង់​ដឹង​ថា​ហាង​ដែល​ លីឡា វីន នាំ​ អេនឌី ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នោះ ឡូយ​ប៉ុណ្ណា ទស្សនា​រូបភាព​ខាងក្រោម៖

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម