១០​យ៉ាង​ !!! ស្រីៗ​យើង​មិន​គួរ​និយាយ​ទៅ​ដៃ​គូ​

  • 2017-01-17 04:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ​? ធ្វើ​ឲ្យ​ដៃ​គូរ​អន់​ចិត្ត​ឬ​ខឹង​ដោយ​មិន​ដឹង​ថា​ខ្លួន​ឯង​បាន​ធ្វើ​អី​ខុស​។ បើ​មិន​ចង់​ឲ្យ​គេ​ខឹង​ដោយ​មិន​ដឹង​ ខ្លួន​ទៀត​ មក​អាន​ចំណុច​ទាំង​១០​នេះ​ដែល​ស្រីៗ​យើង​មិន​គួរ​និយាយ​។

១ មិត្តភ័ក្ដិ​អ្នក​មាន​មន្ត​ស្នេហ៍​៖ បើ​អ្នក​និយាយ​ថា​គាត់​មាន​មិត្តភ័ក្ដិ​ល្អ​ នោះ​ជា​រឿង​ប្រសើរ​ ប៉ុន្តែ​បើ​អ្នក​និយាយ​ថា​មិត្តភ័ក្ដិ​គាត់​មាន​មន្ត​ស្នេហ៍​ គាត់​ប្រាកដ​ជា​មាន​អារម្មណ៍​មិន​ស្រណុក​ខ្លួន​ ហើយ​អាច​ខឹង​អ្នក​និង​មិត្ត​គាត់​ដែរ។​

២ ម៉េចមិន​ទទួល​ស្គាល់​ថា​ខ្លួនបរាជ័យ​?៖ បើ​អ្នក​ប្រាប់​គាត់​ត្រង់​បែប​នឹង​ គាត់​ប្រាកដ​ជា​ខឹង​អ្នក​ ហើយ​គាត់​នឹង​បាក់​ទឹកចិត្ត​កាន់​តែ​ខ្លាំង​។

៣ សង្សារ​ចាស់​ខ្ញុំ​អាច​ធ្វើ​បាន​ ហេតុ​អី​អ្នក​មិន​បាន​?៖ កុំ​ប្រើ​ពាក្យ​សង្សារ​ចាស់​នឹង​គាត់​ក្នុង​ពេល​តែ​មួយ​លើក​លែង​តែ​អ្នក​សរសើរ​គាត់​។ បុរស​ស្អប់​ការ​ប្រៀបធៀប​ ពិសេស​ជាមួយ​សង្សារ​ចាស់​អ្នក​។

៤ ណែ​នាំ​បុរស​នោះ​ឲ្យ​ខ្ញុំ​ស្គាល់​បាន​អត់​?៖ នេះ​ជា​ប្រយោគ​ដ៏​គ្រោះ​ថ្នាក់​ លុះ​ត្រា​តែ​អ្នក​សុំ​ឲ្យ​គាត់​​ណែនាំ​អ្នក​ទៅ​មិត្ត​គាត់​។ បើ​គាត់​មើល​ទៅ​អ្នក​ហាក់​ដូចជា​ចាប់​អារម្មណ៍​នឹង​មិត្ត​គាត់​ផង​នោះ​ គាត់​ប្រាកដ​ជា​ខឹង​អ្នក​ខ្លាំង​មិនខាន​។

៥ កើត​ស្អី​ហ្នឹង​, មនុស្ស​ភ្លើ​?៖ កុំ​ស្រែក​​ឬ​ជេរ​គាត់​ ពិសេស​នៅ​មុខ​មិត្តភ័ក្ដិ​ឬ​គ្រួសារ​គាត់​។ ប្រុសៗចង់​ឲ្យ​អ្នក​បង្ហាញ​ភាព​ល្អ​របស់​អ្នក​នៅ​មុខ​អ្នក​ទាំង​នោះ​។

៦ ខ្ញុំ​នឹង​ណាត់​ជួប​មនុស្ស​ដែល​ល្អ​ជាង​អ្នក​៖ ប្រយោគ​នេះ​កំពុង​នាំ​អ្នក​ទៅ​ផ្លូវ​បំបែក​ហើយ​។ គាត់​នឹង​ដើរ​ចេញ​ពី​អ្នក​ព្រោះ​ភាព​អាម៉ាស់​ ជូរ​ចត់​ ហើយ​ចាំ​ពាក្យ​ទាំង​នោះ​គ្រប់​ពេល​។

៧ មិន​បាច់​ទេ​...​ខ្ញុំ​ធ្វើ​ខ្លួន​ឯង​៖ ប្រុសៗ​គិត​ថា​គេ​មាន​សារៈសំខាន់​អាច​ជួយ​ឬ​ប្រឹក្សា​អ្នក​បាន​។ គេ​នឹង​គិត​ថា​ អ្នក​គិត​ថា​គេ​គ្មាន​សមត្ថភាព​ធ្វើអ្វី​សំខាន់​នោះ​ទេ​ បើ​អ្នក​និយាយ​បែប​នេះ​។

៨ អ្នក​មិន​ទាន់​​ពេញវ័យ​ទេ​៖ គាត់​នឹង​ខឹង​អ្នក​ដែល​ធ្វើ​ខ្លួន​ដូចជា​ម្ដាយ​គាត់​ ហើយ​ទុក​គាត់​ដូច​កូន​ ក្មេង។​

៩ ទំនាក់​ទំនង​យើង​លែង​ស្ថិតស្ថេរ​ហើយ៖ គាត់​ប្រាកដ​ជា​មាន​អារម្មណ៍​អស់​សង្ឃឹម​ និង​ទន់​ខ្សោយ​ពេល​ឮ​ពាក្យ​នេះ​ចេញ​ពី​អ្នក​ ពិសេស​បើ​អ្នក​ជា​មនុស្ស​ដែល​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​។

១០ យើង​ត្រូវ​ការ​និយាយ​គ្នា​៖ គាត់​ប្រាកដ​ជា​គិត​ថា​មាន​រឿង​អី​ធំ​ឬ​អ្នក​ចង់​ចោទ​ប្រកាន់​គាត់​អ្វី​មិន​ខាន​។ ដើម្បី​ឲ្យ​គាត់​បន្ធូរ​អារម្មណ៍​ អ្នក​គួរ​តែ​និយាយ​ជាមួយ​គាត់​ដោយ​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​និយាយ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​អ្នក​ទៅ​គាត់​៕

ប្រភព៖ Lovepanky

ប្រែសម្រួល៖ វិទូ

អត្ថបទពេញនិយម