ត្រូវបដិសេធដោយសារខ្លាចស្រលាញ់ជាមួយមនុស្សធាត់ខ្មាសគេ នារីម្នាក់ប្ដេជ្ញាចិត្តសម្រកបានជាង២០គីឡូ
- 2020-02-19 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវបដិសេធដោយសារខ្លាចស្រលាញ់ជាមួយមនុស្សធាត់ខ្មាសគេ នារីម្នាក់ប្ដេជ្ញាចិត្តសម្រកបានជាង២០គីឡូ
ទោះបីជាក្រោយពេលសម្រកគីឡូបានសម្រេច នារីរូបនេះទទួលបានស្នេហាដែលខ្លួនចង់បានក៏ដោយ តែមនុស្សជាច្រើនមិនបានគាំទ្រនាងឡើយ។
អាចនិយាយបានថា នៅសម័យដែលម្ហូបអាហារដាក់លក់គ្រប់ទីកន្លែងបែបនេះ ការសម្រេកគីឡូគឺជារឿងដ៏ពិបាកបំផុត។ រាងធាត់មិនត្រឹមតែពិបាកធ្វើក្នុងជីវិតប្រចាំថ្ងៃនោះទេ ពេលខ្លះវាក៏ប៉ះពាល់ដល់វិថីស្នេហាទៀតផង។
ជាក់ស្ដែង និស្សិតស្រីឈ្មោះ Xiao Yan មកពីទីក្រុងប៉េកាំង ប្រទេសចិន ធ្លាប់មានទម្ងន់ដល់ទៅ៧៨គីឡូ។ ដោយសារតែមានមាឌធំ ព្រមទាំងមិនសូវចេះស្លៀកពាក់នោះ ធ្វើឲ្យនារីខាងលើមិនមានការទាក់ទាញឡើយ។
ក្រោយមកនាងក៏ស្គាល់គ្នានឹងបុរសម្នាក់តាមអនឡាញ។ ដោយសារមិនទាន់ជួបគ្នាខាងក្រៅ អ្នកទាំង២ ជជែកគ្នាយ៉ាងសប្បាយ។ ប៉ុន្តែនៅពេលបានជួបគ្នាពិត ខាងប្រុសស្រាប់តែបោះពាក្យសម្ដីស្ទើរមិនគួរឲ្យជឿថា៖ ស្រលាញ់គ្នាជាមួយអូន បងខ្លាចមិត្តភ័ក្ដិបងសើចចំអកឲ្យ បងចូលចិត្តតែមនុស្សស្រីរាងស្គមទេ។
សម្ដីមួយឃ្លានេះរបស់ខាងប្រុសបានធ្វើឲ្យ Xiao Yan របួសផ្លូវចិត្តជាទម្ងន់ ដែលធ្វើឲ្យនាងប្ដេជ្ញាចិត្តត្រូវតែសម្រកគីឡូឲ្យបាន ដែលជាលទ្ធផលធ្វើឲ្យនាងស្រកបានជាង២០គីឡូ។ ក្រោយពេលគួបផ្សំជាមួយនឹងការស្លៀកពាក់ថ្មី នារីមកពីប៉េកាំងរូបនេះបានផ្លាស់ប្ដូរស្ទើរក្លាយជាមនុស្សថ្មី។
នៅពេលនេះ នាងបានទៅជួបបុរសដដែលឲ្យគេបានឃើញរូបរាងថ្មីរបស់នាង។ នៅពេលនេះ ខាងប្រុសបានតាមសុំស្រលាញ់នាងវិញ។ បន្ទាប់មក នាងក៏ព្រមទទួលយកស្នេហាមួយនេះ។ យ៉ាងណាក្ដី ក្រោយពេលបង្ហោះរឿងរបស់ខ្លួនលើបណ្ដាញសង្គម មួយផ្នែកសរសើរនាងដែលសម្រកបានសម្រេចនោះ មួយផ្នែកទៀតបញ្ចេញមតិថា តាមការពិតមិនគួរយកបុរសនេះឡើយ ដោយសារគេគិតសំខាន់តែរូបសម្បត្តិរបស់នាង។ បើនាងនៅធាត់ក៏គេមិនបានស្រលាញ់នាងឡើយ។
នៅពេលឃើញមិត្តប្រុសត្រូវគេរិះគន់បែបនេះ Xiao Yan បានចេញមុខបកស្រាយថា សង្សារនាងគឺជាមនុស្សល្អ ដ្បិតបើគ្មានគេនាងក៏មិនអាចសម្រកគីឡូបានដូចសព្វថ្ងៃដែរ៕
អានបន្ត៖ ប្ដីប្រពន្ធចៀវៃ ត្រូវរិះគន់មួយចាស់ដៃ ព្រោះផ្ដាំឲ្យគេពាក់ម៉ាស តែខ្លួនមិនពាក់យ៉ាងរំភើយ