ញ៉ាំ​ខ្ទឹម​ស​ឆៅ​មួយ​ថ្ងៃ​មួយ​កំពឹស​ ចៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​ច្រើន​មុខ​

  • 2020-01-31 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ទឹម​ស​មាន​ជា​គ្រឿង​ផ្សំ​ដាក់​ក្នុង​ម្ហូប​មួយ​ប្រភេទ​សំខាន់​មិន​អាច​ខ្វះ​បាន សម្រាប់​ប្រជាជន​អាស៊ី​ដូច​ជា​កម្ពុជា​ជា​ដើម។ ខ្ទឹម​ស​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​សុខភាព​ជួយ​សម្រួល​ក្នុង​ការ​ដើរ​ខ្យល់​ ហើយ​ល្អ​ពេល​ញ៉ាំ​ឆៅ​ ជាង​ពេល​ឆ្អិន។​ ថ្វីត្បិត​តែ​វា​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ពេល​ញ៉ាំ​ចូល​ទៅ​ តែ​មិន​ជា​បញ្ហា​ធំ​ទេ​ ព្រោះ​វា​បាន​ផ្ដល់​គុណ​ប្រយោជន៍​មក​សុខភាព​វិញ​មហាសាល​ដូចជា៖

រូបតំណាង

**១.ជំនួយ​បេះដូង**

ខ្ទឹម​ស​មាន​សមត្ថភាព​អាច​លុប​បំបាត់​ចោល​នៅ​រ៉ាឌីកាល់​សេរី​ និង​ជួយ​កាត់​បន្ថយ​កុលេស្ដេរ៉ុល​ក្នុង​បេះដូង​ផង​ដែរ។​ ព្រោះ​វា​មាន​សារជាតិ​ដែល​ជួយ​ឲ្យ​សរសៃ​ឈាម​បេះដូង​ដំណើរការ​បាន​ល្អ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ជួយ​បង្កើន​និង​រក្សា​កុលេស្តេរ៉ូល​ល្អ​ (DHL Cholesterol) នៅ​ក្នុង​ឈាម​ផង​ដែរ។​

រូបតំណាង

២.បង្ការ​អាការ​រលាក​ផ្សេងៗ

ញ៉ាំ​ខ្ទឹម​សរ​ អាច​ចៀស​ផុត​ពី​ការ​រលាក​ផ្សេងៗ​ ព្រោះ​វា​មាន​សារជាតិ​ដែល​ប្រឆាំង​និង​មេរោគ​ដែល​បង្ក​ឲ្យ​រលាក​ ហើយ​វា​ថែម​ទាំង​ជួយ​ពង្រឹង​នូវ​ប្រព័ន្ធ​ការពារ​ការ​រលាក​ក្នុង​នេះ​បាន​ថែម​ទៀត​ផង។​

រូបតំណាង

៣.ពង្រឹង​ប្រព័ន្ធ​ការពារ​នៃ​រាងកាយ

ដោយសារ​តែ​វា​ជួយ​លុប​បំបាត់​រ៉ាឌីកាល់​សេរី​, ​ប្រឆាំង​មេរោគ​និង​បង្ការ​ជំងឺ​រលាក​ផ្សេងៗ​ដូច្នេះ​ហើយ​ ទើប​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាហារ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ពី​ជំងឺ​នានា​មក​យាយី​ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ជំងឺ​មហារីក​ដែរ៕

ចុចអាន៖ដាច់​ខាត​មិន​ត្រូវ​អត់​អាហារ​ពេល​ព្រឹក ព្រោះ​មាន​គុណ​សម្បត្តិ​មហាសាល​

ប្រភព៖ vivawoman ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម