យ៉ាង​ម៉េច​ក៏​ដោយ សូម​កុំ​ស្រលាញ់​មនុស្ស​ម្នាក់ ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់​ឲ្យ​សោះ

  • 2020-01-13 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម្បី​តែ​គិត ក៏​កុំឲ្យ​សោះ​នូវ​ការ​ស្រលាញ់​មនុស្ស​ថ្មី នៅ​ពេល​ចិត្ត​របស់​ខ្លួន​មិន​ទាន់​ស្ងប់ បេះដូង​មិន​ទាន់​ជា​សះស្បើយ។ សូម​កុំ​ឲ្យ​សោះ នូវ​ទង្វើ​ស្រលាញ់​មនុស្ស​ម្នាក់​ដើម្បី​ភ្លេច​មនុស្ស​ម្នាក់ ព្រោះ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​អាក្រក់​ដាក់​ខ្លួន​ឯង​ទេ ថែម​ទាំង​ធ្វើ​បាប​ចិត្ត​គេ​ទៀត។

រូបតំណាង

មនុស្ស​យើង​គ្រប់​រូប​កើត​មក​លើ​លោក​នេះ​សុទ្ធ​តែ​ជា​បុគ្គល​ឯកា​ទាំង​អស់ ដោយ​សារ​តែ​ចង់​បំបាត់​ភាព​ឯកា​នេះ​ ក៏ស្វែង​រក​ដៃ​គូ​ជីវិត​មិន​ឈប់​ឈរ។ ប៉ុន្តែ​យើង​បែរ​ជា​កើត​ទុក្ខ​លើស​ដើម​នៅ​ពេល​ជួប​មនុស្ស​មិន​ស័ក្ដិសម ឬ​ខុស​មនុស្ស។ មនុស្ស​មិន​ស័ក្ដិសម​គឺ​ជា​បុគ្គល​ដែល​​មិន​ស្គាល់​នូវ​តម្លៃ​ពិត​ប្រាកដ​របស់​យើង មិន​ដែល​ដោយ​សារ​យើង អាច​ធ្វើ​ការ​លះបង់​អ្វី​មួយ។ រីឯ​ខុស​មនុស្ស គឺ​ជា​មនុស្ស​ដែល​ស័ក្ដិសម​នឹង​យើង ប៉ុន្តែ​ព្រហ្មលិខិត​បាន​កំណត់​រួច​ហើយ​ថា យើង​ទាំង​២​មិន​អាច​ដើរ​ដល់​ចប់​ផ្លូវ​មួយ​បាន។

រូបតំណាង

នៅ​ពេល​ប្រទះ​រឿង​បែប​នេះ វិធីដែល​ល្អ​បំផុត​នោះ​គឺ ទុក​ឲ្យ​ពេល​វេលាព្យាបាល​បេះដូង​ដោយ​ខ្លួន​ឯង។ តែ​ចង់​ឲ្យ​បេះដូង​ជា​សះស្បើយ​ត្រូវ​ការ​ពេលវេលា ឯ​ចង់​បំភ្លេច​គ្នា​ត្រូវ​ឆ្លង​កាត់​ការ​នឹក​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ហេតុនេះ​ហើយ វា​នឹង​ជា​កំហុស​មួយ​ប្រសិន​បើ​អ្នក ដោយ​គ្រាន់​តែ​ចង់​បំភ្លេច​នរណា​ម្នាក់ បែរ​យក​ម្នាក់​ទៀត​មក​ជំនួស ទាំង​ស្រមោល​អ្នក​ចាស់​មិន​ទាន់​រលុប​នៅ​ឡើយ។ ព្រោះ​អ្នក​ថ្មី​គ្មាន​កំហុស​អ្វី​ទាំង​អស់ គេ​គ្រាន់​តែ​ស្រលាញ់​យើង​ពិត បែរ​ជា​ក្លាយ​ជា​ជន​រងគ្រោះ ព្រោះ​តែ​យើង​មិន​ទាន់​ភ្លេច​អ្នក​ចាស់​នៅ​ឡើយ។

រូបតំណាង

មនុស្ស​មួយ​ចំនួន ព្យាយាម​អង្វរ​អតីតកាល បង្ខិតបង្ខំអនាគត​ដោយ​សារ​តែ​ខ្លាច​ភាព​ឈឺចាប់ តែ​មាន​ការ​ថែ​រក្សា ការ​ស្រលាញ់ ការ​ឈឺចាប់ ទើប​ហៅ​ថា​យុវភាព។ សូម​កុំ​គិត​ថា​ជីវិត​នឹង​ជា​ក្រដាស​ស​ជា​រៀង​រហូត ដោយ​សូម​ឲ្យ​ទុក​ឲ្យ​គេ​ដើរ​កាត់​ក្រដាស​ស​នោះ ហើយ​បន្សល់​ទុក​អនុស្សាវរីយ៍​ឲ្យ​អ្នក​វិញ។

ក្រោយ​ភ្លៀង​ មេឃ​ស្រឡះ ស្នេហា​បែក​បាក់​មួយ ក៏​នឹង​ជា​សះស្បើយ គ្រាន់​តែ​ប្រើ​ពេល​យូរ និង​ឆាប់។ អ្វី​ដែល​គួរ​ធ្វើ​នោះ​គឺ ទុក​ឲ្យ​វា​ជា​ដោយ​ខ្លួន​ឯង កុំ​យក​គេ​ដែល​មាន​ចិត្ត​ស្មោះ មក​ធ្វើ​ត្រឹម​អ្នក​ជំនួស​យើង​ឲ្យ​សោះ៕

អានបន្ត៖ ​ មនុស្ស​ស្រី​អើយ ការ​បែក​គ្នា​មិន​គួរ​ឲ្យ​ខ្លាច​ដូច​អ្នក​គិត​ឡើយ ត្រូវ​ក្លាហាន​ឡើង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម