៩​ ប្រយោគ​​​​​ពី​ Meghan Markle លើក​​ទឹក​​​ចិត្ត​​​​​​ស្រ្តីឲ្យ​​​​​រឹងមាំ និង​ជឿជាក់​​​​លើ​​​ខ្លួន​ឯង

  • 2020-01-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Meghan Markle មិនមែន​​​ជា​មនុស្ស​​​ស្រី​ធម្មតា​​ឡើយ​ នាង​​​មាន​​​ចក្ខុវិស័យ​​​​​​​​​ និង​បាន​​​​ទាមទារ​​​​​​​​​​​​​​សមភាព​​​​​​​​​ដោយ​​ការ​​​​​​តស៊ូ​មតិ តាំង​​ពី​មិន​ទាន់​​​ចូល​​​វ័យ​ជំទង់​​​ម្ល៉េះ។ ​​​​ក្នុង​​​វ័យ​​ទើប​​តែ​​ ១១​​​​ ​ឆ្នាំ ​​នាង​​​​​បាន​​​​​សរសេរ​​​​​​សំបុត្រ​​ផ្ញើ​ទៅ ​​​​អ្នក​​ស្រី Hillary Clinton ដើម្បី​​​តវ៉ា​ឲ្យ​​​​​​​​ផ្លាស់​ប្តូរ​ការ​​​​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​​​របស់​ក្រុមហ៊ុន​​សាប៊ូ​​លាង​​​​​​​ចាន​មួយ​ ដែល​​​​​​​​​​​​​​​​​​​និយាយ​​ថា​​​​​មនុស្ស​​ស្រី​​មាន​​តួនាទី​​​នៅ​តែ​​ផ្ទះ​​បាយ។

​ទោះ​បី​​​មាន​​​វ័យ​​ក្មេង​​​​​​​ក៏​ដោយ Meghan Markle ​​​​បាន​​​​​​​​​​​ខិត​ខំ​​​​​ដើម្បី​​​រក​​សិទ្ធិ​​ស្មើ​​គ្នា​​ឲ្យ​មនុស្ស​ស្រី​​​ទាំង​អស់​។ រហូត​​​មក​ទល់​​ពេល​នេះ ​​​​​នាង​​​ត្រូវ​​​​បាន​អញ្ចើញ​​​​​​ ឲ្យ​​ឡើង​​​និយាយ​​​​ពី​​សមភាព​យេនឌ័រ ក្នុង​​​​​ថ្ងៃ​​​​សិទ្ធិ​នារី​អន្តរជាតិ​​​ និង​​​ក្លាយ​ជា​​ឯកអគ្គរដ្ឋទូត​​ពិភពលោក​​របស់ World Vision Canada ​​ថែម​​ទាំង​​​​​​​ជា​​ផ្នែក​​​​​មួយ​​​​នៃ យុទ្ធនាការ​ទឹក​​​​ស្អាត (Clear Water Campaign )​​ ផង​​ដែរ។

​​​​​Markle ​​ក៏​​បាន​​និយាយ​​ពី​​​ការ​​​បែកចែក​​​​​​​​​ឲ្យ​​​ច្បាស់​រវាង​​ការងារ​​​​​សប្បុរស​​​និង​​​​​​​ការងារ​​​អាជីព ដោយ​ភ្ជាប់​​ជាមួយ​​​នឹង​​​ប្រយោគ​លើក​ទឹក​​ចិត្ត​​ដល់​​មនុស្ស​ស្រី ​​​​​​​ឲ្យ​​ចេះ​​​ប្រើ​ជីវិត​​​​រស់​នៅ​​​ ប្រកប​​ដោយ​ភាព​​រឹង​មាំ​​និង​ជឿ​ជាក់​។

. មុន​​​ស្រលាញ់​អ្នក​​ដទៃ​​ ត្រូវ​​​​ចេះ​​​​ស្រលាញ់​​​​​​​មើល​​ថែ​​ខ្លួន​​​ឯង​​ឲ្យ​​បាន​ល្អ។

. មនុស្ស​ស្រី​​​ចេះ​​​​ Make Up​ ជាង​​ពាក់​​ក​​ណ្តាល​ពិភព​លោក​​ទៅ​ហើយ ប៉ុន្តែ​​​​​យើង​​​​ក៏​ត្រូវ​​​ចេះ​​​បញ្ចេញ​​មតិ​​ដូច​គ្នា ពុំ​​​នោះ​​ទេ​​​​​​​យើង​​គ្មាន​​សិទ្ធិ​​​​​​​​​​​​​​ ដើម្បី​​​សម្រេច​ចិត្ត​​​​លើ​​កិច្ច​ការ​ធំ​​ៗ​​ឡើយ។

. ​​ជីវិត​​​​​​របស់​​មនុស្ស​​ម្នាក់ៗ​ មិន​មែន​សំខាន់​​​លើ​​​ពណ៌​​​សម្បុរ​​​នោះ​ទេ ​​​​​​​​​​​​​​​​ឲ្យ​​តែ​​អ្នក​មាន​​ជំហរ​​​ជឿ​ជាក់​​លើ​​ខ្លួន​​​ឯង ខ្មៅ​​​ឬ​​ស​​​​គ្មាន​​អ្វី​ត្រូវ​​ខ្វល់។

. ទោះ​​អ្នក​ធ្វើ​​ជា​​​ចាហ្វាយ​​​​​នៅ​​ក្នុង​​​​​ក្រុម​​ហ៊ុន​​ ឬ​ជា​​​ថៅកែស្រី​​​​ក៏​​​​ដោយ​​​ ​​​​ត្រូវ​ចេះ​​បែង​​​ចែក​​​​​​​តួនាទី​​ឲ្យ​​បាន​ច្បាស់​ពេល​​មក​​​ដល់​​ផ្ទះវិញ​ ឬ​ទៅ​​​​កន្លែង​ណា​​ផ្សេង​ ចូរ​​រក្សា​​​​តម្លៃ​​ឲ្យ​​​ថ្លៃ​​ថ្នូរ​​​មិន​​ក្រអើត​​ក្រទម។

. ​មនុស្ស​​​ភាគ​​ច្រើន​​​ឆ្ងល់​​​ថា​​ ហេតុអី​​​​ខ្ញុំ​​​​​ខំ​ថត​​កុន​ផង យក​​​លុយ​​​​ទៅ​ធ្វើ​​ការងារ​​​សប្បុរស​ផង​​ ហើយ​​​ខ្ញុំ​ក៏​​សួរ​ទៅ​វិញ​ថា​ មាន​​​​អ្វី​​ដែល​​ធ្វើ​​​​​មិន​​​​​បាន​​នោះ?

. កើត​ជា​មនុស្ស​ស្រី មិន​​មែន​មាន​ន័យ​ថា អ្នក​មិន​អាច​ធ្វើ​​ការងារ​​​ណា​ដែល​​​មនុស្ស​​ប្រុស​អាច​ធ្វើ​បាន​នោះ​ទេ។

. បើ​អ្នក​​មាន​​ឱកាស​​ក្លាយ​ជា​​មនុស្ស​​​​ល្បី​​ កុំ​ភ្លេច​​​​​​​​​មាន​ទំនួល​​ខុស​​ត្រូវផង​​​​ ធ្វើ​ជា​គម្រូ​ល្អ​​​​​ និង​​​​ចេះ​​​រក​​​វិធី​​ដើម្បី​​លើក​ទឹក​​ចិត្ត​​​អ្នក​​ដទៃ​​​​។

. ​​អ្នក​​ប្រាកដ​​ជា​​​ចង់​​ធ្វើ​​​​​ជា​មនុស្ស​​ស្រី​​​ដែល​​​ស្រស់​ស្អាត យ៉ាង​ណា​​​កុំ​ភ្លេច​​ជួយ​​ការពារ​សិទ្ធិ​​របស់​​ស្រីៗ​​គ្នា​​​​​ឯងផង។

៩. ក្នុង​​​រឿង​​ស្នេហា ​​​​​មនុស្ស​ពីរ​នាក់​​ស្រលាញ់​​​​​គ្នា សង្ឃឹម​​ថា​អ្នក​​ផ្សេង​​​​បាន​​យល់​​​​ និង​​មិន​​លូក​ដៃ​​ក្នុង​​​ជីវិត​​ឯកជន​​​របស់​​គេ ព្រោះ​វា​​​ជា​​សុភមង្គល​​​ផ្ទាល់​​ខ្លួន​របស់​​មនុស្ស​​ម្នាក់ៗ​​​។

សរុប​​មក​  Meghan Markle ​​​ត្រូវ​បាន​គេ​ស្គាល់​​​​ថា​ជា​មនុស្ស​ស្រី ដែល​មាន​​ភាព​​ជឿជាក់​​ មាន​ទំនុក​​ចិត្ត​​ខ្ពស់​​​ មាន​ជំហ​​​រឹង​មាំ​​លើ​​ខ្លូន​​ឯង និង​អាច​ធ្វើ​​រឿង​​ពីរ​​​ក្នុងពេលតែមួយ ដូច្នេះ​​ហើយ​​បាន​ជា​​​នាង​សង្ឃឹម​​ថា ការ​​​​​​ចែក​​​រំលែក​​​​បទពិសោធន៍​​​​​​តិច​​តួច អាច​ផ្តល់​​ប្រយោជន៍​​ធំ​ដល់​មនុស្ស​ស្រី​​ទាំង​ឡាយ​ដែល​បាន​អាន​​អត្ថបទ​​មួយ​នេះ​។​​​​​​​​​​​​

ចុចអានបន្ត៖ Meghan ចែក​រំលែក​អាថ៌កំបាំង​ទាំង​​ ៥ ដែល​ជួយ​ឲ្យ​​នាង​ក្លាយ​ជា​​ស្រ្តី​ជោគជ័យ

ប្រភព៖ entitymag ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម