ឪពុកសុខចិត្តបៀមបំពង់ព្យួរសារ៉ូមក្នុងមាត់ ព្រោះខ្លាចកូនរងា

  • 2019-12-23 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​ដ៏​រំជួល​ចិត្ត​របស់​លោក​ឪពុក​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សឹង​តែ​ទប់​ទឹក​ភ្នែក​មិន​បាន ហើយ​បាន​សរសើរ​ថា​នេះ​ពិត​ជា​ទឹក​ចិត្ត​ឪពុក​ដ៏​ពិត​ប្រាកដ​មែន។

មនោសញ្ចេតនា​របស់​ឪពុក​ចំពោះ​កូន​គឺ​មិន​អាច​វាស់វែង​បាន​ឡើយ គឺ​ជ្រៅ​ជា​មហាសមុទ្រ​ទៅ​ទៀត។ ឪពុក​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​កូន​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត។ ជាក់​ស្ដែង​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោកឪពុក​ម្នាក់​មក​ពី​ខេត្ត Hunan ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចែក​រំលែក​រឿង​របស់​លោក​យ៉ាង​គគ្រឹកគគ្រេង។

តាម​នោះ​ដែរ បុរស​ខាង​លើ​មើល​កូន​បណ្ដើរ បើក​ភ្នែក​សឹង​មិន​​រួច​ដោយ​សារ​ហត់​ខ្លាំង​ពេក។ ប៉ុន្តែ​អ្វី​ដែល​ទាក់​ភ្នែក​គេ​ខ្លាំង​ជាង​គេ​នោះ​គឺ លោក​ពុក​រូប​នេះ​កំពុង​បៀម​បំពង់​ព្យូរ​សារ៉ូម​នៅ​ក្នុង​មាត់ មុន​ពេល​ទឹក​សារ៉ូម​នេះ​ហូរ​ចូល​ខ្លួន​កូន​របស់​លោក។

តាម​ការ​រាយការណ៍ កូន​អាយុ​១​ខួប​របស់​លោក បាន​រាគ​១​សប្ដាហ៍​មក​ហើយ ទើប​ត្រូវ​ចូល​ពេទ្យ​ព្យួរ​សារ៉ូម​បែប​នេះ។ ប៉ុន្តែ​ដោយ​សារ​ទឹក​សារ៉ូម​មាន​សភាព​ត្រជាក់ ខ្លាច​កូន​ទ្រាំ​មិន​បាន ទើប​លោក​យក​បំពង់​មក​បៀម​ក្នុង​មាត់ ឲ្យ​ពេល​ទឹក​សារ៉ូម​ឆ្លង​កាត់​ នឹង​លែង​ត្រជាក់​ខ្លាំង។ ក្រោយ​ពេល​វីដេអូ​ឃ្លីបរបស់​លោក​ត្រូវ​បាន​ចែក​រំលែក​អនឡាញ មនុស្ស​ជា​ច្រើន​អត់​នឹង​មិន​សរសើរ​មិន​នូវ​ទង្វើ​របស់​លោក៕

ចុចអានបន្ត៖ មកស្គាល់មុខតារា​ស្រី​ចិន​ដែល​ទើប​យក​ប្ដី អាយុ​ជាង៤០ ជិត​ចូល​៥០ឆ្នាំ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម