ចង់ចេះកាត់សក់មុខឲ្យខ្លីប៉ោងស្អាតដូចតួកូរ៉េ ងាយៗតាមវិធីនេះ
- 2019-12-20 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចេះកាត់សក់មុខឲ្យខ្លីប៉ោងស្អាតដូចតួកូរ៉េ ងាយៗតាមវិធីនេះ
បង្កើនភាពក្មេងជាងវ័យយ៉ាងងាយស្រួលបំផុតរបស់មនុស្សស្រី គឺកាត់សក់សក់សេះហ្នឹងហើយ។ តែចង់កាត់ឲ្យស្អាត ប្រហែលមិនងាយនោះទេ។ ដូច្នេះ កុំឲ្យពិបាកហើយមិនចង់កាត់នៅហាង អាចមើលតិចនិកនេះ ចេះកាត់សក់សេះខ្លួនឯងបានយ៉ាងស្អាត ប៉ោង គួរជាទីគយគន់។
១. ជំហានទី១៖ តម្រឹមសក់ដោយដាក់ដង្កៀប
ដំណាក់កាលដំបូង គឺត្រូវសិតសក់មុខទាំងអស់ទម្លាក់មកខាងមុខ បន្ទាប់មកយកដង្កៀបកិបលើសក់នៅប្រវែងដែលអ្នកចង់កាត់។
២. ជំហានទី២៖ ចាប់បង្វិលសក់ដែលត្រូវកាត់
បង្វិលសក់ចូលក្នុងចេញក្រៅ ៣ -៤ ជុំឲ្យចូលគ្នា តែត្រូវរក្សាប្រវែងដែលកិបដង្កៀបដដែរ។
៣. ជំហានទី៣៖ កាត់តម្រឹម
បន្ទាប់មក អ្នកត្រូវយកដង្កៀបមួយទៀតមកកិបសក់ពីក្រោមមួយតង់ទៀត ដើម្បីឲ្យជាប់ល្អ។ ជាការណែនាំ បើអ្នកចង់ឲ្យសក់មុខឲ្យប៉ោងស្អាត ប្រវែងសក់គឺត្រូវទម្លាក់មកនៅត្រង់ពាក់កណ្តាលខ្ទង់ច្រមុះ ដែលជាប្រវែងស្តង់ដា។
គន្លឹះសំខាន់៖ ពេលកាត់ កុំប្រើកន្ត្រៃកាត់សក់ត្រង់ គួរកាត់ជារាងពងក្រពើ ទើបចេញម៉ូដស្អាត ដូចអ្នកជំនាញកាត់សក់កាត់ឲ្យ។
ទស្សនាវីដេអូ៖