មានបញ្ហាសក់ខូចខ្លាំងទទួលទាន ផ្លែឈើ ៥ មុខនេះធានាស្អាតដូចចិត្ត

  • 2019-12-18 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្សស្រី តើនរណា​ដែល​មិន​ស្រឡាញ់​សក់រ​បស់​ខ្លួន​នោះ? ការធ្វើ​សក់​ដោយ​កៀបត្រង់ មូលសក់ ផ្លុំ​សក់ ឬប្តូរពណ៌​សក់សុទ្ធតែមា​ន​ឥទ្ធិពល​មក​ដល់សរសៃ​សក់របស់​អ្នក។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកក៏​អាច​ប​ន្តការលេង​ម៉ូដសក់​តាមចិត្ត​របស់​អ្នកបានដែរ ដោយ​មិនបារម្ភពី​សក់ខូច​តាម​រយៈ​ការញុំា​ផ្លែឈើទាំង ៥ មុខ​នេះ​រួម​មាន៖

រូបតំណាង

**១. ផ្លែល្ហុង**

ល្ហុង​សំបូរទៅ​ដោយវីតាមីន C ដូច្នេះវា​មានជួយ​ចិញ្ចឹម​សក់របស់​អ្នកបាន​យ៉ាងល្អ។ លើសពីនេះ វាក៏មា​នផ្ទុក​សារធាតុ​ប៉ូតាស្យូម​ដែល​មាន​នាទីក្នុង​ការប្រឆាំង​នឹងការ​ជ្រុះសក់​បាន​ទៀតផង។ ក្រៅ​ពីនេះ ទទួលទាន​វាមាន​ជាតិ​ខូឡាជេន​សម្រាប់ជួយធ្វើ​ឲ្យគល់​សក់រឹង​មាំ​ជាងមុន។

រូបតំណាង

២. ផ្លែម្នាស់

នៅក្នុង​ផ្លែម្នាស់​សំបូរ​ទៅដោយ​វីតាមីន B6 វីតាមីន C ម៉ង់កា​ណែស និង flavanoids, phenolic អាស៊ីត​ដែល​វា​មានមុខងារដុះ​វែងនិង​រឹងមាំ​ការពា​រពីការ​បំផ្លាញ​នៅផ្នែក​ខាង​ក្រៅ។

រូបតំណាង

៣. ផ្លែប៉ោម

ផ្លែប៉ោម​មួយផ្លែ​ជួយ​ចិញ្ចឹម​ទៅដល់​សរសៃ​សក់ ការពារ​ពីការ​បំផ្លាញ ដោយសា​រតែវាផ្ទុក​វីតាមីន A B និង C ដែល​ជា​ធាតុ​សំខាន់​ក្នុងការ​ចិញ្ចឹម​ដល់​សុខភាព​ស្បែក​ក្បាល។ វា​នឹងធ្វើ​ឲ្យ​សក់​មិន​ជំពាក់ ទន់​រលោង ពិសេស​ការ​ពារ​នៃការកកើត​អង្កែ​បាន​ទៀត​ផង។

រូបតំណាង

៤. ផ្លែគីវី

នៅក្នុងផ្លែ​គីវីគឺ​សំបូរទៅ​ដោយ​វីតាមីន A E និង K ក៏ដូច​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីកម្ម​ជា​ច្រើន​ផ្សេង​ទៀត។ បន្ថែម​ពីនេះ វាជាផ្លែ​ឈើមួយ​ប្រភេទ​សំបូរទៅ​ដោយ​វីតាមីន C ជួយ​បង្កើត​ឲ្យមាន​ខូឡាជេន អូមេហ្គា ៣ និង​ fatty acids ធ្វើឲ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ។

រូបតំណាង

៥. ផ្លែ Peach

ចំណែក​ផ្លែឈើមួយ​ប្រភេទ​នេះវិញ​ក៏ជា​ជម្រើស​ល្អ​ក្នុង​ការថែរក្សា​សក់ដែរ ព្រោះវា​ជួយ​ធ្វើឲ្យ​ស្បែក​ក្បាល​មាន​សំណើម​និង​មិនស្ងួត។ មិនត្រឹម​តែ​ប៉ុណ្ណោះ វាក៏​មាន​វីតាមីន A និង C ដែលវា​នឹង​ជួយអ្នក​ឲ្យ​មាន​ឬស​សក់​រឹងមាំ មាន​សំណើម មិនងាយ​ជ្រុះ​ងាយៗ ពិសេស​ផ្ទុក​សារធាតុ បាយអូទីន ជួយ​សក់​ឲ្យដុះ​លឿន​បាន​ទៀត​ផង។

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទម្លាប់របស់អ្នកម្តាយទាំង​៩ នេះហើយផ្តល់ទុក្ខទោសដល់ទារកក្នុងផ្ទៃដោយមិនដឹងខ្លួន

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន