ជីវិតក្រោយរៀបការ តើមានក្តីសុខប៉ុនណា?

  • 2019-12-05 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ស្រី​កើត​មក​នៅលើ​លោកនេះ​មិនអាច​ចៀសបាន​ពីរឿង​រៀបការ ព្រោះ​វា​ជារឿង​ធម្ម​ជាតិ​របស់​មនុស្ស​លោក។ ការរៀប​ការ​រវាង​គូរ​ស្វាមី​ភរិយា​វា​មិនមែន​ជាការចាប់​ផ្តើមនៃជីវិតអាពាហ៍ពិពាហ៍តែ​ប៉ុណ្ណោះ​ទេ។ មាន​គូរស្វាមី​ភរិយា​មួយ​ចំនួន​រៀបការ​ហើយ​ទទួល​បាន​សុភមង្គល​ហើយក៏មាន​មួយ​ចំនួន​ទៀត​មាន​ការ​រកាំ​រកូស​នៅក្នុង​គ្រួសារ​ដែរ​។ ទោះ​ជាយ៉ាង​ណាក៏​ដោយ បន្ទាប់​ពី​រៀបការ​ប្រសិន​បើប្តី​ប្រពន្ធ​ទាំងពីរ​ចេះ​ថែរក្សា​ចំណង​ស្នេហ៍​ឲ្យបាន​គង់​វង្ស​នោះ​ពួកគេ​នឹង​ទទួល​បាន​លទ្ធ​ផល ៤ រួម​មាន៖

រូបតំណាង

**១. យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក**

ការ​យក​ចិត្តទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ជារឿង​ដ៏សំខាន់​បន្ទាប់​ពីរៀប​ការរួច ពី​ព្រោះ​ថានៅ​ពេល​អ្នកចេះ​ខ្វាយ​ខ្វល់​ពីគ្នា​មាន​ន័យ​ថា​អ្នកយកចិត្ត​ទុក​ដាក់​និង​ថែរក្សា​គ្នា​ទៅ​វិញ​ទៅមក​ដោយ​ចាត់ទុក​គ្នាជា​មនុស្ស​សំខាន់​និង​មិន​និយាយ​បាន​តែ​មាត់។

២. លើក​ទឹក​ចិត្តក្នុង​ការ​ពិភាក្សា

ក្រោយ​ពីរៀប​ការរួច ការ​ពិភាក្សា​ពិតជា​សំខាន់​សម្រាប់​អ្នកទាំង​ពីរមាន​រឿង​ជាច្រើន​ជួបប្រទះ។ ដូច្នេះ​នៅពេល​អ្នក​ទាំង​ពីរ​ជួប​បញ្ហា​ណា​មួយ អាច​ផ្តោះ​ប្តូរ​គំនិត​គ្នា​ទៅវិ​ញទៅ​មក​និង​ស្វែង​រក​ដំណោះ​ស្រាយ​ផ្សេងៗ​ចំពោះ​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម​មុខ។

រូបតំណាង

៣. ទទួលយក​កង្វះ​ខាត​និង​ចំណុច​កែលម្អ​ចំពោះ​គ្នា

ជាទូទៅ គូរស្វាមី​ភរិយាអាច​នឹងបញ្ចប់​ទំនាក់ទំនង​រវាងគ្នា​បាន​ដោយការ​មិនចុះ​សម្រុង​គ្នាមិនចេះ​ទទួល​យក​ចំណុច​ខ្វះខាត​និង​មិនចេះ​កែ​តម្រូវ​ឲ្យគ្នា​ទៅវិញ​ទៅមក។ ហេតុ​ដូចនេះ មាន​គូរស្វាមី​ភរិយា​មិិនតិច​ឡើយ​បាន​ផ្តាច់​ចំណង​អាពាហ៍​ពិពាហ៍​ភ្លាមៗ​ក្រោយ​ពេល​រៀប​ការ​រួច។ ហេតុផល​នេះ​ហើយ ទើប​គូរស្នេហ៍​ទាំង​ពីរគួរចេះ​ទទួល​យក​ចំណុច​ខ្វះខាត​និងរក​អ្វីមក​បំពេញ​ចន្លោះឲ្យគ្នា​ទៅវិញ​ទៅមក​ទើបជា​ការ​ប្រសើរ។

៤. តែងតែ​បង្កើត​ភាពផ្អែមល្ហែម​នៅក្នុ​ងជីវិត

ពិត​ប្រាក​ដណាស់ ជីវិត​បន្ទាប់​ពីរៀបកា​ររួចប្រាកដ​ជាមាន​ភាព​ផ្អែម​ល្ហែមចំពោះ​ទំនាក់​ទំនងរបស់​អ្នក​ដោយ​ចេះផ្តល់​ពេល​វេលា​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន។ ឧទាហរណ៍ ទៅលំហែ​កាយ​នៅថ្ងៃ​ឈប់​សម្រាក ញុំា​អាហារ​ឆ្ងាញ់​ៗ ជិះ​កង់​ហាត់​ប្រាណ ដាំ​ដើម​ឈើ​អីជា​ដើម។

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

សម័យ​នេះ​រវាង លុយ ​និង​ចិត្ត ​​តើ​គួរ​ជ្រើសរើស​មួយ​ណា?

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម