៥ វិធីជួយព្យាបាលបបូរមាត់ប្រតិកម្មយ៉ាងមានប្រសិទ្ធភាព

  • 2019-12-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារី​តែង​លាប​ក្រេមដើ​ម្បី​ឲ្យ​បបូរ​មាត់​មើល​មក​ស្រស់​ស្អាត​និងបន្ថែម​សម្រស់​របស់​អ្នក​មួយ​កម្រិត​ទៀត។ តែក៏​មាន​មិត្ត​នារី​មួយ​ចំនួន​មាន​បញ្ហា​លាប​បូរមាត់​ទៅ​នាំ​ឲ្យ​មាន​​ប្រតិកម្ម​ជាមួយ​នឹង​ប្រភេទ​ក្រេម​ដែល​ខ្លួន​ប្រើ។ ប៉ុន្តែ​សូម​អ្នក​ទាំង​អស់​គ្នា​កុំ​បារម្ភអី ខាង​ក្រោម​ជួយ​ប្រាប់​អ្នកពី​វិធី​ព្យា​បាល​បបូរ​មាត់​ដែល​ប្រតិ​កម្ម​បាន រួម​មាន៖

រូបតំណាង

១. កុំទាញ​ឬ​លិត​មាត់

ចំពោះ​អ្នកមាន​បញ្ហា​ប្រតិកម្ម​បបូរមាត់​ដែល​អាច​នាំឲ្យ​មាត់​ស្ងួត សូម​កុំ​ទាញឬ​លិតឲ្យ​សោះ ពីព្រោះ​ថា​នៅ​ពេល​អ្នក​ប៉ះវា​អាច​នឹង​កើត​មាន​ការក្លាយ​ឬ​ឆ្លង​មេ​រោគ។ មធ្យោ​បាយ​ដ៏ល្អ​បំផុត​អ្នក​គួរ​រក្សា​មាត់​របស់​អ្នក​ឲ្យ​មាន​សំណើម​និង​ចៀសវាង​ការប៉ះ​ពាល់​បបូរ​មាត់។

រូបតំណាង

២. លាប​ក្រេម​រលោង​សម្រាប់​មាត់

នៅ​ពេល​អ្នក​ប្រតិកម្ម​ជា​មួយ​ក្រេម អ្នក​អាច​យក​ក្រេម​រលោង​លាបបូរ​មាត់​មក​លាប​បាន​ដោយ​វា​ជួយ​ផ្តល់​សំណើម​ដល់​មាត់​អ្នក។ អ្នក​គួរ​លាប​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃគឺ​ពេល​ព្រឹក​និង​ពេល​ល្ងាច​ដោយវា​នឹង​ជួ​យ​ឲ្យបបូរ​មាត់​អ្នក​ស្រស់​ស្អាត​ដូច​កាល​ពី​មុន​បាន។

រូបតំណាង

៣. ញុំាទឹក​និង​អាហារ​ជំនួយ​សុខភាព​ឲ្យ​បាន​ច្រើន

បើ​អ្នក​ញុំា​ទឹក​ឲ្យបាន​ច្រើន​អ្នក​នឹង​ទទួល​បាន​បបូរ​មាត់​ដែល​មាន​សំ​ណើម លើស​ពី​នេះ វាក៏​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​បាន​ផង​ដែរ។ រីឯការ​ទទួល​អាហារ​សុខភាព​វា​ក៏ជា​ផ្នែក​មួយ​ជួយ​បបូរ​មាត់រ​បស់​អ្នក​បាន​ដែរ។

៤. ប្រើ​ពណ៌​ស្រាលៗ

ក្នុង​ការ​ជ្រើសរើស​ក្រេម​បើ​អ្នក​មាន​ប្រតិកម្ម គួរ​តែប្តូរ​មក​ប្រើព​ណ៌​ស្រាល​ៗចៀស​វាង​ពណ៌​ខ្លាំងៗ​ងាយ​នឹង​នាំ​ឲ្យ​បបូរ​មាត់​អ្នក​ឆាប់​ប្រតិកម្ម​ជាង​ពណ៌​ស្រាលៗ។

រូបតំណាង

៥. ពិភាក្សា​ជាមួយ​វេជ្ជ​បណ្ឌិត

នៅ​ពេល​ប្រ​តិកម្ម​ដោយ​ប្រើ​ថ្នាំ អ្នក​គួរ​តែ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​សុំ​យោបល់​ពីកា​រអា​លែ​ហ្ស៊ី​មាត់។

ចុចអានបន្ត៖

ចំំណាយពេលត្រឹមតែ ៣០ វិនាទីក៏អាចទទួលរាងស្អាតបានដែរ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម