មួយ​ជីវិត​រស់​នៅ​តែ​ម្ដង សូម​កុំ​​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​ខ្លួន​ស្ដាយ​ក្រោយ​ឲ្យ​សោះ

  • 2019-12-02 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុសុ្ស​យើង​កើត​មក​ និយាយ​ឲ្យ​ចំ​ទៅ​ក៏​ចាំ​តែ​ពេល​ដើម្បី​បាត់​ទៅ​វិញ អ្នក​ណា​ក៏​ត្រូវ​ប្រឈម​នឹង​ការ​លាចាក​ចេញ​ទៅ។ ដូចនេះ សូម​កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ដាយ​ក្រោយ​រហូត​ដល់​ពេល​ចាកចេញ​ឲ្យ​សោះ ដោយ​ការ​ធ្វើ​រឿង​ទាំង​នេះ។

រូបតំណាង

១. ប្រសិនបើ​កាល​មុន​ក្លាហាន​ ហ៊ាន​​ចាប់​យក​អ្វី​ដែល​ខ្លួន​ស្រលាញ់

នៅ​លើ​លោក​នេះ គ្មាន​ឡើយ​ពាក្យ​ថា “ប្រសិនបើ”។ ព្រោះ​បើ​មាន​ពាក្យ​នេះ​មែន​ពិត មិន​មែន​មាន​រឿងមិន​ល្អ​ជា​ច្រើន​កើត​ឡើង​នោះ​ទេ។ ដូចនេះ បើ​អតីតកាល​បាន​កន្លង​ហួស​ហើយ សូម​ទុក​វា​នៅ​ទី​នោះ​ចុះ ហើយ​សំដៅ​លើ​បច្ចុប្បន្ន​វិញ។ ​ឱកាស​មក​រក​យើង ក៏​គ្មាន​ច្រើន​ដូច​គ្នា បើ​ឃើញ​ថា​អ្វី​ដែល​យើង​ស្រលាញ់ កំពុង​នៅ​ចំពោះ​មុខ​ហើយ ត្រូវ​ឈោង​ចាប់​ឲ្យ​បាន​ កុំ​បណ្ដោយ​ហួស។ ព្រោះ​ដូច​និយាយ​ខាង​លើ​ដែរ លើ​លោក​នេះ គ្មាន​ពាក្យ​ប្រសិន​បើ​ឡើយ។

រូបតំណាង

២. ប្រសិនបើ ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ​ច្រើន​ជាង​នេះ

នៅ​ចុង​បញ្ចប់ មនុស្ស​គ្រប់​រូប​សង្វាត​រក​លុយ​ក៏​ដើម្បី​​យក​មក​ផ្គត់ផ្គង់​គ្រួសារ។ តែ​បើ​ព្យាយាម​រហូត​ដល់​ថ្នាក់ រក​តែ​លុយ តែ​គ្មាន​ពេលវេលា​សម្រាប់​នៅ​ក្បែរ​អ្នក​មាន​គុណ​នោះ សួរ​ថា​លុយ​ទាំង​នេះ​នៅ​មាន​ន័យ​ឬ​អត់។ កូន​មួយ​ចំនួន​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ ពេល​ខ្លះ មួយ​ឆ្នាំ​មិន​ទាន់​បាន​ទៅ​លេង​ផ្ទះ​ម្ដង​ផង ដោយ​ភ្លេច​ថា ខណៈ​យើង​កំពុង​រក​លុយ​នេះ ឪពុកម្ដាយ​ក៏​កំពុង​ចាស់​ទៅ​ដែរ។ ដូច​នេះ​កុំ​ឲ្យ​ហួស​ពេល​ហើយ​ទើប​ស្ដាយ​ក្រោយ​ថា មិន​បាន​នៅ​ក្បែរ​ពួក​គាត់​ឲ្យ​បាន​ច្រើន។

រូបតំណាង

៣. ប្រសិន​បើ​ ខ្ញុំ​អាច​ញញឺម​បាន​ច្រើន​ជាង​នេះ

មាន​មនុស្ស​ធ្លាប់​សួរ​ថា សុភមង្គល​គឺ​ជា​អ្វី? មនុស្ស​ជា​ច្រើន​បាន​ឆ្លើយ​ថា សុភមង្គល​គឺ​ការ​មាន​លុយ​ច្រើន។ ប៉ុន្តែ​ពេល​ចាស់​ទៅ ទើប​អ្នក​ដឹង​ថា​ រូបរាង​របស់​សុភមង្គល​ពេល​ខ្លះ​គ្រាន់​តែ​ជា​ស្នាម​ញញឹម​មួយ​ប៉ុណ្ណោះ។ ជីវិត​យើង​ខ្លី​ខ្លាំង​ណាស់ ធ្មេច​បើក​ក៏​ឈាន​ចូល​វ័យ​កណ្ដាល​ទៅ​ហើយ ហើយ​អ្នក​ខ្លះ​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​ខ្លះ​មិន​ញញឹម​សោះ​តែ​ម្ដង​ក៏​មាន ដោយ​សារ​តែ​សំពាធ​នៅ​ជុំវិញ។ កត្តា​នេះ​ធ្វើ​ឲ្យ​យើង​កំពុង​បាត់​បង​សុភមង្គល​ខ្លួន​ឯង​ហើយ។ ដូច​នេះ ពេល​ខ្លះ​គួរ​សម្រួល​ខ្លួន​ខ្លះ ហើយ​កុំ​ភ្លេច​ញញឺម​ឲ្យ​បាន​ច្រើន៕

រូបតំណាង

អានបន្ត៖ ​ ទម្លាប់​អាក្រក់​​​ ៦​យ៉ាង​​​អាច​​បំផ្លាញ​​ភាព​ស្រស់​បំព្រង​នៃ​ជីវិត

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម