ខ្លះៗពីអាបាស្ស តារាម៉ូដែលជនជាតិ Uzbek ដំបូងគេ នៅកម្ពុជា
- 2019-11-27 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លះៗពីអាបាស្ស តារាម៉ូដែលជនជាតិ Uzbek ដំបូងគេ នៅកម្ពុជា
នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងមានក្តីស្រម៉ៃនិងគោលបំណងរៀងៗខ្លួន ខ្លះចង់ធ្វើជាអ្នកជំនួញ អ្នកអប់រំ ឬខ្លះចង់ធ្វើជាអ្នកសិល្បៈ តារាដើរម៉ូតជាដើម។ ដើម្បីឈោងចាប់ក្តីស្រម៉ៃរបស់ខ្លួនឲ្យជោគជ័យ ថ្ងៃនេះ កញ្ញា សូមណែនាំ ជីវិតតារាម៉ូដែលបរទេសម្នាក់ ដែលបានបន្តក្តីស្រម៉ៃរបស់ខ្លួននៅប្រទេសកម្ពុជា។
Photographer: Sopheak Khiev / Cambodia
ក្នុងកិច្ចសម្ភាសជាក្រុមការងារវេបសាយ កញ្ញា អាបាស្ស នរិទ្ធិឌីណូវ៉ា ឬហៅជាភាសាអង់គ្លេស Abbasse មានអាយុ ១៧ ឆ្នាំ កញ្ញាជាជនជាតិភាគតិចអ៊ូសបេគ (Uzbek) ដែលស្ថិតនៅជិតទឹកដីប្រទេសរុស្ស៊ី និងក្រិក។ Abbasse ជាតារាម៉ូដែល ដើមកំណើត Uzbek ដំបូងគេនៅក្នុងប្រទេសកម្ពុជា។
នាងបានមករស់នៅប្រទេសកម្ពុជា ជាមួយឪពុកម្តាយតាំងតែពីអាយុ ៤ ឆ្នាំមកម្ល៉េះ។ សព្វថ្ងៃនេះ កញ្ញាកំពុងសិក្សាថ្នាក់វិទ្យាល័យនៅសាលាអន្តរជាតិឯកជន មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។
Photographer: Samangkar Rithy Serey Bithy / Cambodia
កញ្ញា Abbasse ស្រឡាញ់វិស័យសិល្បះ ពិសេសការថតរូបតាំងតែពីតូចមកម្ល៉េះ។ កញ្ញា តែងការថតរូបស្អាតៗ ប្រកបដោយភាពជឿជាក់ និងមានអ្នកគាំទ្រជាច្រើន ក្នងបណ្តាញសង្គម instagram។ ដោយឃើញពីទេពកោសល្យនៃការកាច់ស្តាយថតរូប និងភាពច្នៃប្រឌិត កាលពីពេលថ្មីៗនេះ កញ្ញា Abbasse បានធ្វើជាតារាបង្ហាញម៉ូដ ប្រចាំក្រុមហ៊ុនជ្រើសរើសតារាម៉ូដែល Perfect 10។
Photographer: Raksa Uy / Holland / Original clothing by Dulus
«អាជីពជាតារាបង្ហាញម៉ូដ បានផ្តល់ឲ្យខ្លួនមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ការអភិវឌ្ឃជំនាញក្នុងសង្គម ក៏ដូចជាសាងទំនុកចិត្តលើខ្លួនឯង ជាហេតុផលធ្វើឲ្យខ្ញុំ សប្បាយចិត្តនិងចង់បន្តការងារមួយនេះ។» នេះជាការឆ្លើយតប មកកាន់វេបសាយ កញ្ញា។
Photographer: Samangkar Rithy Serey Bithy / Cambodia
ក្រៅពីការងារសិល្បៈ កញ្ញាបង្ហាញម៉ូដវ័យក្មេងរូបនេះមិនបានបោះបង់ការសិក្សានិងក្តីស្រម៉ៃថ្ងៃអនាគតរបស់ខ្លួនឡើយ បើទោះបីជាមានការរវល់ជាមួយការងារសិល្បៈ។
គួរបន្ថែមផងដែរថា អាបាស្សក៏មានទេពកោសល្យខាងការរចនារូបភាពក្រាហ្វិក ហើយខ្លួនក៏មានបំណងចង់បន្តការសិក្សាជំនាញនេះបន្ទាប់ពីថ្នាក់វិទ្យាល័យផងដែរ។ លើសពីនេះ ការងារដែលនាងចាប់អារម្មណ៍ខ្លាំងនោះ គឺការងារសេវាកម្មសហគមន៍ ដោយខ្លួនធ្លាប់ធ្វើជាប្រធានដឹកនាំមួយឈ្មោះថា Interact Club។
Photographer: Samangkar Rithy Serey Bithy / Cambodia
Event: Higher Education Fair 2019, September 14, 2019 / Runway Fashion Show
កញ្ញាអាបាស្សបានឲ្យដឹងថា ទោះបីជាមានភាពនឿយហត់យ៉ាងណាក្តី ក៏ខ្លួននៅតែស្រលាញ់ការងារបង្ហាញម៉ូដនេះដែរ។ បូករួមជាមួយនឹងការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារនិងមិត្តភក្តិរឹតតែធ្វើឲ្យខ្លួនមានភាពកក់ក្តៅក្នុងការសិក្សា និងវិស័យសិល្បៈ។
ដើម្បីក្លាយជាអ្នកដើរម៉ូត ចុចអានបន្ត៖
ចង់ក្លាយជាតារាម៉ូដែលល្បីលេចធ្លោ តែអត់បទពិសោធន៍សោះ ក៏លែងជាបញ្ហា
ព័ត៌មានលម្អិតសូមទាក់ទង លោក ផាត់ទ្រី ឌារិក ប៉ាន តាមលេខ ០៩៦ ៩៩៤ ៤៧៩០ ឬ Email: we.are.dyfferent@gmail.com