ជីវិតដូចព្រះនាងបានតាមចំណុចទាំងនេះ ដោយពុំចាំបាច់ត្រូវការព្រះអង្គម្ចាស់
- 2019-10-14 05:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតដូចព្រះនាងបានតាមចំណុចទាំងនេះ ដោយពុំចាំបាច់ត្រូវការព្រះអង្គម្ចាស់
មនុស្សម្នាក់ៗមានមតិ ការយល់ឃើញខុសៗគ្នា ដូចគ្នាទៅនឹងទំនាក់ទំនងស្នេហាដែរ ក៏មានអ្នកខ្លះថាពេលមានស្នេហាជីវិតប្រែស្រស់ថ្លា រីឯអ្នកខ្លះគិតថាជីវិតពេលមិនមានស្នេហាមានក្តីសុខច្រើនជាង។ តាមពិតទៅជីវិត single មានភាពស្រួលម្យ៉ាងដែរដោយសារតែពុំមានការឈ្លោះប្រកែកគ្នា ភាពតានតឹង ការប្រច័ណ្ឌឬការរំខានពីអ្នកដទៃ និយាយរួមគឺមានសេរីភាពតែម្តង។ តើអ្នកចង់ដឹងថាជីវិត single ដូចព្រះនាងដោយពុំចាំបាច់មានព្រះអង្គម្ចាស់បានធ្វើយ៉ាងម៉េចដែរឬទេ?
១. គេងឲ្យបានគ្រប់គ្រាន់
ការគេងគឺមិនអាចខ្វះបានសម្រាប់មនុស្សទូទៅ។ ហេតុដូចនេះហើយ អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យមានពេលគ្រប់គ្រាន់ក្នុងការជួសជុលរាងកាយអ្នកបានប្រសើរ។ លើសពីនេះ ការគេងគ្រប់គ្រាន់ធ្វើឲ្យខួរក្បាលអ្នកកាន់តែស្រស់ថ្លា ផ្តោតអារម្មណ៍បានយ៉ាងល្អក្នុងពេលធ្វើការងារផ្សេងៗ។
២. ធ្វើលំហាត់ប្រាណឬទៅស្ប៉ា
ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់សុខភាពអ្នកប៉ុណ្ណោះទេ តែថែមទាំងល្អសម្រាប់រាងកាយរបស់អ្នកទៀតនោះគឺ ជួយរក្សារាងឲ្យស្រឡូនស្អាត។ អ្នកគួរតែហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ មួយវិញទៀត អ្នកគួរឆ្លៀតពេលសម្រាប់ការស្ប៉ាស្បែកឲ្យបានស្រស់ថ្លា ស្រទន់ស ព្រោះថាការស្ប៉ាស្បែកក៏មានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់អ្នកដែរ។ វាជួយផ្តល់ឲ្យអ្នកស្បែកស្អាតរួមទាំងកាត់បន្ថយភាពតានតឹងទៀតផង។
៣. ញុំាអាហារឆ្ងាញ់ៗ
ការញុំាក៏សំខាន់សម្រាប់មនុស្សម្នាក់ៗដែរ ព្រោះថាការបរិភោគចូលទៅក្នុងពោះអ្នកគួរតែដឹងថាអាហារប្រភេទណាល្អផ្តល់ជីវជាតិសម្រាប់រាងកាយអ្នកដែរ។ ដូច្នេះ បើអាចគួរចៀសវាងទទួលទានអាហារបំពងមានខ្លាញ់ច្រើនព្រោះវាធ្វើឲ្យអ្នកមានសុខភាពមិនល្អ។
៤. ជួបជុំមិត្តភក្តិស្រីៗ
ប្រសិនបើអ្នកយល់ពីមនុស្សស្រីsingle ដូចគ្នាអ្នកនឹងយល់អារម្មណ៍ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ មានន័យថាអ្នកមិនគួរឃុំខ្លួនឯងនៅក្នុងបន្ទប់ឡើយ ផ្ទុយទៅវិញអ្នកគួរណាត់គ្នាដើរលេង ញុំាអាហារឆ្ងាញ់ៗនៅខាងក្រៅពិតជាការល្អ។
៥. មានផែនការក្នុងជីវិត
មានផែនការក្នុងជីវិតច្បាស់លាស់ធ្វើឲ្យអ្នកពុំដែលគិតរឿងចង់បានសង្សារ។ ដោយសារតែអ្នកត្រូវចំណាយពេលជាមួយគោលដៅ ផ្តោតអារម្មណ៍ ថាតើគួរធ្វើយ៉ាងណាដើម្បីសម្រេចគោលដៅនោះបានសម្រេច?
៦. រៀនយល់ដឹងពីអ្វីថ្មីៗ
បើកចិត្តឲ្យធំទូលាយដើម្បីទទួលដឹង រៀនសូត្រពីពិភពលោកនៅជុំវិញខ្លួននឹងធ្វើឲ្យអ្នកសប្បាយរីករាយ។ ពេលវេលាចេះតែរំកិលទៅមុខ បច្ចេកវិទ្យាចេះតែ update ពីមួយថ្ងៃទៅមួយថ្ងៃអ្នកគួរតែយល់ដឹង រស់នៅតាមទាន់របស់ថ្មីៗអស់ទាំងនោះ។
៧. ស្រលាញ់ខ្លួនឯង
ចំណុចដែលសុភាពនារីគ្រប់រូបមិនអាចខ្វះបាននោះគឺក្តីស្រលាញ់ខ្លួនឯងច្រើនៗ។ ការរស់នៅមិនមានស្នេហាមិនមែនជារឿងចម្លែកទេ ព្រោះមានមនុស្សមួយចំនួនមិនព្រមមានសង្សារដោយសារពួកគេអាចរស់នៅជាខ្លួនគេបាន។
សរុបមកមានតែចំណុចទាំងនេះមិនចាំបាច់ត្រូវការព្រះអង្គម្ចាស់ទេ អ្នកអាចធ្វើជាព្រះនាងបានដោយមានក្តីសុខ៕
ចុចអានបន្ត៖
គំនិតអប់រំចិត្តសំខាន់ៗ ដែលមនុស្សស្រីឆ្លាត តែងអនុវត្តក្នុងសង្គមទំនើប