ទើបមានកូនដំបូង ក៏មិនភ័យដែរ! នៅ​ពេទ្យ​នេះ​មាន​សេវា​ពិសេសៗ បន្ទប់​សម្រាល​ផ្ទាល់​ខ្លួន​ សម្រាប់​អ្នក​ចូលចិត្តភាពស្ងប់ស្ងាត់បែបឯកជន

  • 2019-10-03 04:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាលកូនម្ដងៗ ពិតណាស់មិនងាយទេជាពិសេសអ្នកម្ដាយថ្មីថ្មោង។ ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែព្រួយបារម្ភមិនដឹងថាគួរទៅសម្រាលកូននៅមន្ទីរពេទ្យមួយណាដែលល្អ ហើយមានសុវត្ថិភាព។ ម៉្យាង ស្ត្រីខ្លះខ្សោយដល់ថ្នាក់ពិបាកក្នុងការដើរទៅបន្ទប់សម្រាល តែលែងជាបញ្ហាទៀតហើយព្រោះ នៅមន្ទីរពេទ្យអឃីតកោះពេជ្រ មានផ្ដល់ជូនចំណុចពិសេស ៤ យ៉ាង៖

១. ពិនិត្យផ្ទៃពោះ និងសម្រាលជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងវេជ្ជបណ្ឌិតឯកទេសរោគទារក

ស្ត្រីត្រូវតែទទួលបានការពិនិត្យផ្ទៃពោះ និងសម្រាលបុត្រដោយផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព ដើម្បីធានាថាម្ដាយ និងទារកនៅក្នុងផ្ទៃមានសុវត្ថិភាព។ បន្ថែមពីនេះទៀត រាល់ការសម្រាលត្រូវតែមាន វេជ្ជបណ្ឌិតឯកទេសរោគទារក ដើម្បីទទួលបានការអន្តរាគមន៍ភ្លាមៗនៅពេលមានករណីត្រូវការការសង្គ្រោះបន្ទាន់ ឬបញ្ហាណាមួយ។

២. ផ្ដល់សេវាដែលមានលក្ខណៈស្តង់ដារកម្រិតខ្ពស់ និងចាំបាច់ដែលទារកទើបកើតគួរទទួលបាន

ទារកទើបកើត ត្រូវតែទទួលបានការធ្វើតេស្តពិនិត្យសុខភាព ថាមានសុខភាពល្អពេញលេញ ឬមានជំងឺប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ ឬសតិបញ្ញា។ ការធ្វើតេស្តទាំងអស់រួមមាន៖

  • ការជួសឈាមកែងជើងទារក ដើម្បីរកជំងឺពីកំណើត ៧មុខ
  • អេកូ បេះដូង ទារក
  • អេកូ ខួរក្បាលទារក ដើម្បីស្វែងរកកំណកឈាម ឬការហូរឈាមនៅក្នុងប្រអប់ខួរក្បាលរបស់ទារក។

៣. ស្ត្រីអាចសម្រាលក្នុងបន្ទប់ផ្ទាល់ខ្លួន ដែលមានស្វាមីឬសាច់ញាតិនៅក្បែរ

ការសម្រាលកូនជាបទពិសោធន៍ និងជាការចងចាំក្នុងជីវិតរបស់ស្ត្រី និងក្រុមគ្រួសារ។ ដូច្នេះហើយអ្នកអាចជ្រើសរើសយកការសម្រាលនៅមន្ទីរពេទ្យ អឃីត ព្រោះស្ត្រីក៏អាចជ្រើសរើសយកសេវាសម្រាលក្នុងបន្ទប់ផ្ទាល់ខ្លួនបន្ថែមពីនេះ បន្ទប់មានផាសុកភាព មានទំហំធំទូលាយដែលអាចមានស្វាមី និងគ្រួសារស្នាក់នៅក្បែរប្រកបដោយសុខមាលភាព និងភាពកក់ក្ដៅ។

៤. ផ្តល់សេវា ២៤ ម៉ោង

បន្ទាប់ពីសម្រាលរួចស្ត្រីត្រូវការការប្រឹក្សាជាច្រើនពាក់ព័ន្ធនឹងសុខភាពរបស់ខ្លួន និងបុត្រដែលទើបតែសម្រាល។ នៅមន្ទីរពេទ្យអឃីត ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ក៏ដូចជាឆ្មប នៅប្រចាំការ២៤ម៉ោងដើម្បីផ្តល់នូវរាល់ជំនួយ និងការប្រឹក្សា ដល់ស្ត្រីដែលទើបតែសម្រាលរួច។

មន្ទីរពេទ្យ អឃីតកោះពេជ្រ មានទីតាំងនៅក្នុងទីក្រុងកោះពេជ្រ។ ម្យ៉ាងទៀតសម្រាប់ស្រ្តីដែលមានបំណងចង់កក់សេវាសម្រាល អាចកក់នៅពេលនេះព្រមទាំងការទទួលបានការបញ្ចុះតម្លៃដល់១០%ទៀតផង។ អតិថិជនអាចទាក់ទងសួរព័ត៌មានតាមរយៈ លេខទូរសព្ទ ០១២៣២២០២៥/០៨៦៩៩៩៥២៨ ឬអាចចូលកាន់ទំព័រហ្វេសប៊ុក Orchid Koh Pich Hospital

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម