សម្លៀកបំពាក់​៥​ប្រភេទ មិន​គួរ​ស្លៀក​ទៅ​ធ្វើ​ការ​ឡើយ បើ​មិន​ចង់​ឲ្យ​គេ​វាយ​តម្លៃ

  • 2019-08-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​ចង​ចាំ​ជម្រើស​សម្លៀកបំពាក់​នេះ កុំ​ប្រើប្រាស់​នៅ​កន្លែង​ធ្វើ​ការ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​គេ​វាយ​តម្លៃ​យើង​មិន​ល្អ។

ការ​ជ្រើសរើស​សម្លៀកបំពាក់​ទៅ​ធ្វើ​ការ​រាល់​ព្រឹក មើល​ទៅ​ងាយ​ស្រួល តែ​មិន​ងាយ​ស្រួល​នោះ​ឡើយ។ ស្លៀក​យ៉ាង​ម៉េច​ឲ្យ​ស្អាត តែ​មើល​ទៅ​មិន​ហួសហេតុ មិន​មែន​អ្នកណា​ក៏​ដឹង​នោះ​ទេ។ ដើម្បី​កុំ​ឲ្យ​មាន​កំហុស សម្លៀកបំពាក់​សូម​មើល​ចំណុច​ខាង​ក្រោម។

១. អាវ​ស្ដើង លេច​លើ​ លេច​ក្រោម

ប្រភេទ​អាវ​ស្បៃ មើល​ធ្លុះ​ខាង​ក្នុង លេច​មុខ​ លេច​ក្រោយ មិន​មែន​ជា​ជម្រើស​សមរម្យ​ដើម្បី​ស្លៀក​ទៅ​ការិយាល័យ​ឡើយ គឺ​សម​ស្លៀក​ទៅ​ដើរ​លេង​ច្រើន​ជាង។ យើង​គួរ​ប្រើប្រាស់ អាវ​ក្រាស់ ប្រវែង​សមរម្យ។

២. ហាម​ដាច់​ខាត អាវ croptop

អាវ croptop ប្រភេទ​ដៃ​ស្ដើង​២ ខើច​ចង្កេះ រឹបរាង​ខ្លាំង​គឺ​មិន​សមស្រប​ពាក់​ទៅ​កន្លែង​ធ្វើ​ការ​សោះ​តែ​ម្ដង។ ទោះ​បី​ជា​អ្នក​ចង់​ស្លៀកពាក់​ឲ្យ​ស្រួល​ខ្លួន​យ៉ាង​ណា ក៏​ត្រឹម​អាវ​យឺត​បាន​ហើយ មិន​គួរ​ប្រើ​ដល់ croptop នោះ​ទេ។

៣. ខោ​រហែក ម៉ូដ​ច្រើន​ពេក    

ប្រភេទ​ខោខូវប៊យ​រហែក​ជង្គង់ មាន​ព្រុយ មើល​ទៅ​ស្អាត និង​ទាន់​សម័យ​ក៏​ពិត​មែន​តែ​មិន​​សម្លៀកបំពាក់​ស័ក្ដិសម​នឹង​ការិយាល័យ​ឡើយ។ ជំនួស​មក​វិញ​អ្នក​អាច​ប្រើ​ខោខូវប៊យ​ធម្មតា ឬ​ខោ​ក្រណាត់ ដោយ​មិន​មាន​ក្បាច់​រញ៉េរញ៉ៃ​ពេក។

៤. មិន​គួរ​ស្លៀក​សំពត់​ខ្លី​លើ​ជង្គង់

ការិយាល័យ​ធ្វើ​ការ​មិន​មែន​ជា​កន្លែង​សម្រាប់​បង្អួត​សាច់​ និង​រាង​នោះ​ទេ។ ស្លៀក​ដូច​នេះ មិន​ត្រឹម​តែ​មិន​សមរម្យ​នោះ​ទេ ថែម​ទាំង​អាច​ត្រូវ​គេ​វាយ​តម្លៃ​ថា​មិន​ល្អ​ទៀត។

៥. ពាក់​ស្បែក​ជើង​ផ្ទាត់ ស្បែក​ជើង​ជំពាម

ស្បែក​ជើង​ផ្ទាត់ និង​ជំពាម​គឺ​ងាយ​ស្រួល​ពាក់ មិន​ធ្វើ​ឲ្យ​ហប់ ក៏​ដូច​ជា​ធំក្លិន​ជើង។ ប៉ុន្តែ​បើ​អ្នក​ចង់​ស្រួល​ខ្លួន​ពេក នៅ​ផ្ទះ​តែ​ម្ដង​ទៅ មិន​បាច់​ទៅ​ធ្វើ​ការ​ទេ។ យើង​អាច​ប្រើ​ស្បែក​ជើង​កែង​ទាប​ៗ ឬ​ប៉ាតា​ក៏​បាន​៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម