ធ្វើបែបនេះមុនពេលចូលគេង អ្នកនឹងស្រកគីឡូដូចចិត្ត

  • 2019-08-09 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​អំឡុង​​ពេល​ដែល​អ្នក​គេង​នៅ​ពេល​យប់ រាង​កាយ​អាច​​ដុត​បំផ្លាញ​កាឡូរី ចន្លោះ​ពី ៣០០-៤០០​។ វា​ស្មើ​នឹង ការ​រត់​ចម្ងាយ​ក្នុង​រយៈពេល​មួយ​ម៉ោង។ អ្នក​ជំនាញ​​បាន​បញ្ជាក់​ទៀត​ថា ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ត្រឹម​ត្រូវ​ ពិត​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​គីឡូ​ មិន​ចាញ់​ការ​ធ្វើ​លំហាត់​ប្រាណ​ឡើយ។ ប៉ុន្តែ​វា​វិធី​មួយ​ចំនួន ដែល​អ្នក​គួរ​អនុវត្ត​មុន​ពេល​ចូល​គេង​ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ជាក់​ស្ដែង​។

១. សីតុណ្ហភាព​ត្រជាក់

បើ​អ្នក​គេង​បើក​ម៉ាស៊ីន​ត្រជាក់ គួរ​កំណត់​សីតុណ្ហភាព​ត្រឹម​១៨​អស្សា​ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ពេល​ដែល​អ្នក​គេង​ដោយ​គ្មាន​សម្លៀកបំពាក់ ឬ​ក្នុង​បន្ទប់​​ត្រជាក់​មួយ រាង​កាយ​នឹង​ចាប់​ផ្តើម ដុត​បំផ្លាញ​ថាមពល ដើម្បី​រក្សា​កម្ដៅ។ នេះ​ជា​មូលហេតុ ដែល​អ្នក​មើល​ឃើញ​ខ្លួន​ឯង​ស្គម​ជាង​មុន​នៅ​ពេល​ព្រឹក។

២. ផឹក​ទឹក​ទំពាំង​បាយ​ជូរ

ពិសេស​ណាស់ ព្រោះ​ទឹក​ទំពាំង​បាយ​ជូរ​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា resveratrol ដែល​មាន​​តួនាទី​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាង​ល្អ។ ពេល​អ្នក​ផឹក​មួយ​កែវ​មុន​ពេល​ចូល​គេង វា​នឹង​បណ្តេញ​ខ្លាញ់​អាក្រក់​ចេញ​ពី​ក្នុង​ខ្លួន​ មិនឲ្យ​នៅ​កក​ស្ទះ​។ ត្រូវ​ផឹក​ទឹក​ទំពាំង​បាយ​ជូរ​ស្រស់ៗ ដែល​គ្មាន​ជាតិ​ស្ករ មិន​មែន​ផលិតផល​វេច​ខ្ចប់​កែច្នៃ​​នោះ​ទេ។

៣. ចូល​គេង​និង​ភ្ញាក់​ឡើង​ឲ្យ​ទៀង​ម៉ោង

ការ​ចូល​គេង​​និង​ភ្ញាក់​​មិន​ទៀត​ម៉ោង នឹង​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន។ ជា​ទូទៅ​ អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា មេតាឡូនីន ប្រៀប​បាន​ដូច​​ជា​ឧបករណ៍​ដើម្បី​ប្រាប់​ឲ្យ​អ្នក​ចូល​គេង។ វា​ក៏​មាន​នាទី​ជួយ​​ដុត​បំផ្លាញ​កាឡូរី​ផង​ដែរ​។ ប៉ុន្តែ​បើ​អ្នក​មិន​ចូល​គេង​និង​ភ្ញាក់​ឡើង​ទៀង​ម៉ោង វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ផលិត​អ័រម៉ូន​មួយ​រួម​ទាំង​ដំណេក​របស់​អ្នក​ផង​ដែរ។ នៅ​ពេល​ព្រឹក​ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ថា ហេវហត់​អស់​កម្លាំង និង​ឃ្លាន​​តែ​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់​ ដើម្បី​បង្កើន​ថាមពល។

៤. មិន​ចុច​ទូរសព្ទ

ភ្លើង​ពណ៌​ខៀវ ដែល​ចាំង​ចេញ​ពី​ទូរសព្ទ អាច​​រំខាន​ដល់​ដំណេក និង​​ធ្វើ​ឲ្យ​ការ​ផលិត​អ័រមូន​មេតាឡូនីន​យឺត​ជាង​មុន​។ គួរ​បញ្ឈប់​ការ​ចុច​ទូរសព្ទ ឲ្យ​បាន​ពីរ​ម៉ោង​មុន​ពេល​ចូល​គេង ហើយ​​ជំនួស​មក​វិញ​ដោយ​ការ​អាន​សៀវភៅ​ទើប​ល្អ​។

៥. ញ៉ាំ​អាហារ​សម្រន់​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់

វា​មិន​​ទាស់​អី​ឡើយ គ្រាន់​តែ​ញ៉ាំ​​​អាហារ​មុន​ពេល​ចូល​គេង​ ព្រោះ​វា​ប្រភេទ​អាហារ​សម្រន់​ ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ ក្នុង​រួម​មាន​​ យ៉ាអួរ បឺរ សណ្តែក​ដី​ឬ​គ្រាប់​ធញ្ញជាតិ​ជា​ដើម​។​ របស់​ទាំង​នោះ អាច​​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ធ្វើ​ឲ្យ​សាច់​ដុំ​រឹង​មាំ។

៦. ផឹក​តែ​ផ្សំ​ពី​រុក្ខជាតិ

មាន​តែ​​ជា​ច្រើន​​ដែល​ដាក់​លក់​លើ​ទីផ្សារ ហើយ​សរសេរ​ថា អាច​ជួយ​ឲ្យ​អ្នក​ស្រក​គីឡូ​ដូច​ចិត្ត ប៉ុន្តែ​​ចំណុច​នេះ ចង់​សំដៅ​ទៅ​លើ​ប្រភេទ​តែ​ដែល​ផ្សំ​ចេញ​ពី​រុក្ខជាតិ​ធម្មជាតិ ដែល​អាច​ជំនួយ​ដល់​សុខភាព​និង​ធ្វើ​ឲ្យ​​រាង​ស្លីម​ស្អាត។ ក្នុង​នោះ​មាន​ដូច​ជា តែ​ជី​អង្កាម តែ chamomile....៕

ចុចអានបន្ត៖ ភេសជ្ជៈ​​​​ ៥​ ប្រភេទ អាច​ជួយ​​លាង​សម្អាតថ្លើម​​បាន​យ៉ាង​ល្អ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម