រូបដែលអ្នកមើលឃើញមុនគេ អាចបង្ហាញពីចំណុចខ្សោយពេលមានស្នេហា

  • 2019-08-07 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​រូប​តែង​បាន​ប្រឡូក​ក្នុង​​រឿង​ស្នេហា​​​នា​ពេល​ណា​មួយ​ក្នុង​ជីវិត​។ តាម​ការ​បង្ហាញ​នៅ​ក្នុង​​សៀវភៅ របស់​លោក​បណ្ឌិត Gary Chapman បាន​និយាយ​ថា ការ​បញ្ជាក់​ស្នេហា​ទៅ​កាន់​​នរណា​ម្នាក់ និង​ដើម្បី​បាន​ក្តី​ស្រលាញ់​ត្រលប់​មក​វិញ អាច​កើត​ឡើង​ដោយ​កត្តា​ ៥​យ៉ាង​រួម​​មាន​៖

១. ប្រើ​ពេល​វេលា​ល្អ​នៅ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន។

២. ទទួល​បាន​កាដូ​ពី​ដៃគូ។

៣. បង្ហាញ​ដោយ​ទង្វើ​និង​ការ​ព្រួយ​បារម្ភ​យក​ចិត្ត​ទុក​ដាក់។

៤. តាម​រយៈ​ពាក្យ​សម្តី។

៥. ការ​ប៉ះពាល់​រូប​រាង​កាយ​។

យ៉ាង​ណា​ក៏​ដោយ ស្រប​ពេល​ដែល​អ្នក​មាន​កត្តា​ណា​មួយ​ក្នុង​ចំណោម​ចំណុច​​ដែល​បាន​​រៀបរាប់​ខាង​លើ ​នៅ​​តែ​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន ដែល​បង្កប់​​ទុក​ សូម្បី​ខ្លួន​អ្នក​ផ្ទាល់​ក៏​មិន​ទាន់​ដឹង​ផង ជា​ហេតុ​នាំ​ឲ្យ​ស្នេហា​បរាជ័យ​។

ខាង​ក្រោម​នេះ គឺ​ជា​ល្បែង​ចិត្ត​សាស្ត្រ ដើម្បី​​ជួយ​ឲ្យ​អ្នក​ដឹង​ពី​ចំណុច​ខ្វះ​ខាត ចំពោះ​រឿង​ស្នេហា​។ ដំបូង​ត្រូវ​សម្លឹង​មួយ​ភ្លែត​សិន តើ​រូប​អ្វី​​ដែល​អ្នក​មើល​ឃើញ​មុន​គេ? បន្ទាប់​មក​ចាំ​ទៅ​តាម​ដាន​​លទ្ធផល​ទាំង​អស់​គ្នា​។

មនុស្ស​ប្រុស​ពាក់​អាវ​ក្រហម​​ពី​ក្រៅ

ចំណុច​ខ្សោយ​របស់​អ្នក​គឺ​ពេលវេលា​។ ២៤ម៉ោង មិន​គ្រប់គ្រាន់​ទេ​សម្រាប់​អ្នក​។ ពេល​មាន​ស្នេហា ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ បើ​អ្នក​គិត​ថា​ខ្លួន​ឯង​រវល់​រហូត​គ្មាន​ពេល​វេលា​​ឲ្យ​ដៃ​គូ​ ឬ​នៅ​ក្បែរ​គ្នា​តិច​ខ្លាំង​ពេក អ្នក​អាច​ប្រឈម​​នឹង​ការ​បាត់​បង់​នៅ​ថ្ងៃ​ណាមួយ​ជាក់​មិន​ខាន។ យ៉ាង​ហោច​ណាស់​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា ២-៣ម៉ោង​ ក្នុង​មួយ​សប្តាហ៍។

មនុស្ស​ប្រុស​អង្គុយ​លុត​ជង្គង់

​​ចំណុច​ខ្សោយ​របស់​អ្នក​គឺ​ចង់​ឲ្យ​ដៃ​គូ​ លះបង់​​និង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​ខ្លួន​ឯង​ខ្លាំង​ពេក​។ ពេល​ខ្លះ​សឹង​តែ​មិន​បាច់​និយាយ​ក៏​អាច​បញ្ជា​គេ​តាម​ចិត្ត​ចង់​បាន​ដែរ។ ទង្វើ​បែប​នេះ​ មើល​ទៅ​ហាក់​បី​ដូច​ជា​ឆ្គាំឆ្គង​ពេក​ហើយ​។ គូ​ស្នេហ៍​ល្អ​ ជាប់​លាប់​បាន​យូរ ត្រូវ​តែ​ហ៊ាន​លះ​បង់ និង​ធ្វើ​ជា​គំរូ​ល្អ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

មុខ​មនុស្ស​ប្រុស

ចំណុច​ខ្សោយ​របស់​អ្នក​គឺ​ជា​ពាក្យ​សម្តី។ អ្នក​នៅ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន មិន​ហ៊ាន​និយាយ​បង្ហាញ​ពាក្យ​ពេចន៍​ក្នុង​ចិត្ត​ឲ្យ​ដៃ​គូ​បាន​ដឹង ព្រោះ​បារម្ភ​ថា​គាត់​វាយ​តម្លៃ​និង​ដឹង​ពី​ចំណុច​ខ្សោយ​របស់​អ្នក។ គិត​បែប​នេះ​ខុស​ស្រឡះ​តែ​ម្តង ជា​គូ​ស្នេហ៍​​នឹង​គ្នា គួរ​ចេះ​និយាយ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត ប្រឹក្សា​យោបល់ ដើម្បី​​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​អាច​ចូល​រួម​ចែក​រំលែក​លើក​ទឹក​ចិត្ត និង​កាន់​​តែ​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​​ជាង​មុន​។​

មនុស្ស​ប្រុស​​ក្នុង​ស្រមោល​

​ចំណុច​ខ្សោយ​របស់​អ្នក​​មាន​ពីរ​គឺ ពេល​ទទួល​បាន​កាដូ​និង​ពេល​ប៉ះពាល់​រាង​កាយ​។ ដោយ​សារ​តែ​អ្នក​ចេះ​តែ​គិត​ ខ្លាច​គេ​មាន​បំណង​មិន​ល្អ ឬ​ធ្វើ​អ្វី​លើសលស់​មក​លើ​អ្នក។ កុំ​បារម្ភ​ខ្លាំង​ពេក គេ​មិន​ហ៊ាន​​បំពាន​អ្នក​ឡើយ គ្រាន់​តែ​កាន់​ដៃ​គ្នា​​ពេល​ដើរ ឬ​ឲ្យ​ឱប​បន្តិចបន្តួច វា​គ្មាន​បញ្ហា​អី​ធំ​ដុំ​​ទេ គ្រាន់​តែ​ជា​ការ​បង្ហាញ​អារម្មណ៍​ស្រលាញ់​តែ​ប៉ុណ្ណោះ។ បើ​ទទួល​បាន​កាដូ កុំ​ភ្លេច​ឆ្លៀត​​ឲ្យ​ទៅ​គាត់​វិញ​ផង ដើម្បី​បញ្ជាក់​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​៕

ចុះ​អ្នក​វិញ​​មើល​ឃើញ​រូប​អ្វី​មុន​គេ?

ចុចអានបន្ត៖ ចង់​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត និង​មាន​សុភមង្គល មិនមែន​ជា​រឿង​លំបាក​នោះ​ទេ

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម