ចង់​ស្អាត​ដូច Fan Bingbing អត់​ពិបាក​អី​តិច ថែ​ស្បែក​តែ​២៨​ជំហាន​ប៉ុណ្ណោះ

  • 2019-08-06 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ឈាន​ចូល​វ័យ​៣៧​ឆ្នាំ​ទៅ​ហើយ តែ​ស្បែក​របស់កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ធ្វើ​ឲ្យ​ស្រី​ក្រមុំ​សុំ​ខ្មាស ក៏​ដោយ​សារ​ការ​ព្យាយាម​ថែ​ទាំ​ស្បែក​ទាំង​ព្រឹក ទាំង​ល្ងាច​របស់​នាង​ដែរ។

ជា​យូរ​លង់​មក​ហើយ អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing គឺ​ជា​សិល្បការិនី​ដែល​មាន​ស្បែក​ស​ស្អាត​ដូច​ព្រិល។ ដោយ​សារ​តែ​កត្តា​នេះ​ហើយ ទើប​ស្រី​ស្អាតវ័យ​៣៧​ឆ្នាំ​នៅ​តែ​ជា​តំណាង​របស់​ម៉ាក​គ្រឿង​សំអាង​ល្បី​ពិភពលោក​យ៉ាង​ច្រើន។

យ៉ាងណាក្ដី ដើម្បី​រក្សា​របស់​ខ្លួន​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​បែប​នេះ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដោយ​នៅ​ក្នុង​ជំនួប​ជាមួយ​បណ្ដាញ​ព័ត៌មាន​កាល​ពី​ពេល​ថ្មី​នេះ តួ​រឿង​ ព្រះនាងយេយេ បាន​បង្ហើប​ថា នៅ​ក្នុង​មួយ​ថ្ងៃ ​នាង​ត្រូវ​ប្រើផលិតផល​ថែ​រក្សា​ស្បែក​រហូត​ដល់​ទៅ​២៨​ជំហាន​ ដោយ​មាន​១៣​ជំហាន​នៅ​ពេល​ព្រឹក និង​១៥​ជំហាន​ទៀត​នៅ​ពេល​យប់។

នៅ​ពេល​ព្រឹក នាង​ប្រើ​ហ្វូមលាង​មុខ​អត់​ពពុះ សេរ៉ូម​ប្រហែល​៥ ៦​មុខ និង​គ្រីម​បន្តឹង​ស្បែក បន្ទាប់​មក​បិទ​ម៉ាស​២០​នាទី។

សម្រាប់​ពេល​យប់​វិញ ក៏​ស្រដៀង​គ្នា តែ​នាង​លាង​មុខ​៣​ជំហាន ដើម្បី​ឲ្យ​ជ្រះ​គ្រឿង​សំអាង​អស់ ហើយ​បិទ​ម៉ាស​ចំនួន​២០​នា​ទី​ដដែរ។ រាជិនី​កម្រាលព្រំ​ក្រហម​បន្ថែម​ថា បើ​មាន​ពេល នាង​ព្យាយាម​បិទ​ម៉ាស​ឲ្យ​បាន​២​ដង​ក្នុង​១​ថ្ងៃ ដូច​នេះ​នាង​ប្រើ​ម៉ាស​ប្រហែល​៦០០​សន្លឹក​ក្នុង​១​ឆ្នាំ។

ស្រី​ស្អាត​បាន​បន្ថែម​ថា ក្រោយ​ពេល​ឈាន​ចូល​វ័យ​៣០ឆ្នាំ គឺ​នាង​ត្រូវ​ប្រើ​សេរ៉ូម​ការពារជ្រួញ​ជា​ចាំ​បាច់ ដោយ​មិន​ដែល​អាក់ខាន​មួយ​ថ្ងៃ​ឡើយ។ ​នាង​ក៏​ប្រើ​ម៉ាស​ដីឥដ្ឋ​ដូច​គ្នា ដើម្បី​ស្រូប​ជាតិ​ពុល​ចេញ​ពី​ស្បែក៕

ចុចអាន៖ ​ ​មុខ​​​​គ្មាន​ស្នាម​​ជ្រីវជ្រួញ ដោយ​​​វិធី​​ម៉ាស្សា​មុន​ពេល​​ចូល​គេងងាយៗ

ប្រភព៖ 2sao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម