៥​ ទម្លាប់​របស់​បុគ្គល​បរាជ័យ​ដែល​អ្នក​ណាយក​ត្រាប់​តាម​គឺ​គ្មាន​ថ្ងៃ​រីកចម្រើន

  • 2019-07-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មួយ​ចំនួន ទោះ​បី​ជា​ព្យាយាម​យ៉ាង​ណា ​ទាល់​តែ​ចំណាយ​ពេល​យ៉ាង​យូរ ទើប​ជោគជ័យ តែ​ក៏​មាន​មួយចំនួន​ទៀត គ្មាន​​ថ្ងៃ​ជោគជ័យ​ទាល់​តែ​សោះ​ដោយសារ​តែ​ទម្លាប់​មួយ​ចំនួន​របស់​ពួក​គេ​ដូច​ខាង​ក្រោម​៖

១. មិន​អាច​ផ្ចង់​អារម្មណ៍

កវីនិពន្ធ​សៀវភៅ​​​ដ៏​ល្បី​ឈ្មោះអាមេរិក Greg McKeown បាន​ឲ្យ​ដឹង​ថា គន្លឹះ​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​គឺ​ការ​ផ្ចង់​អារម្មណ៍។ លោក​បន្ថែម​ថា បុគ្គល​ណា​ដែលក្រលេក​មើល​ទូរសព្ទ​របស់​ខ្លួន រៀង​រាល់​​៥​នាទី ហើយ​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​នោះ គឺ​ពិបាក​នឹង​មាន​ថ្ងៃ​ជោគជ័យ​ណាស់។

២. បាន​តែ​និយាយ

អ្នក​មាន​ដឹង​​ទេ​ថា តើ​អ្វី​ដែល​ប្រសើរ​ជាង​ការ​និយាយ​នោះ? នោះ​គឺ​សកម្មភាព។ អ្នក​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​រៀប​គម្រោង​ឲ្យ​ការងារ​មួយ តែ​ជាក់​ស្ដែង ការ​ងារ​នោះ​ត្រូវ​ការ​ពេល​ខ្លី​ប៉ុណ្ណោះ​ដើម្បី​បំពេញ។ ដូច​នេះ បើ​អ្នក​បាន​តែ​និយាយ​ តែ​មិន​ចាប់​ផ្ដើម​ធ្វើ នោះ​អ្នក​នឹង​នៅ​កន្លែង​នោះ មួយ​ជីវិត មិន​អាច​ទៅ​មុខ​ឡើយ។

៣. ចំណាយ​ពេល​ជាមួយ​មនុស្ស​អត់​ប្រយោជន៍

អ្នក​ប្រាជ្ញ​និយាយ​ថា អ្នក​នៅ​ជិត​អ្នក​ណា នោះ​អ្នក​នឹង​ដុះ​គំនិត​ដូច​អ្នក​នោះ​ដែរ។ ដូច​នេះ ប្រសិន​បើ​អ្នក​ចំណាយ​ពេល​ជាមួយ​បុគ្គល​ដែល​ឥត​ប្រយោជន៍ ដើរ​ប៉ោឡែឥត​ល្ហែ​ នោះ​អ្នក​នឹង​ទៅ​ជា​ដូច​ពួក​គេ​ដែរ។

៤. ខ្ជិល

ជំងឺ​មួយ​នេះ គឺ​ពិបាក​ព្យាបាល​ជា​ទី​បំផុត ហើយ​ប្រសិន​បើ​ព្យាបាល​មិន​ដាច់​ទេ អ្នក​កុំ​សង្ឃឹម​ថា មាន​ថ្ងៃ​ជោគជ័យ​ឲ្យ​សោះ។ បុគ្គល​ខ្លះ ព្យាយាម​ព្រឹក​ល្ងាច នៅ​មិន​ទាន់​ឃើញ​សមិទ្ធិផល​ផង ចុះ​ទម្រាំ​អ្នក​ដែល​ដេក​តែ​នៅ​ផ្ទះ សួ​រ​ថា​ថ្ងៃ​ណា​ទើប​ឃើញ​លទ្ធផល?

៥. មិន​ស្ដាប់​គំនិត​អ្នក​ដទៃ

គេ​តែង​និយាយ​ថា ពីរ​គឺ​ប្រសើរ​ជាង​មួយ។ ទោះ​បី​ជា​យើង​ឆ្លាត ឬ​ពូកែ​ដល់​កំរិត​ណា ក៏​មាន​ពេល​ខ្លះ ត្រូវ​ស្ដាប់​គំនិត​អ្នក​ដទៃ​ដែរ ដើម្បី​បើក​ខួរ​ក្បាល​ឲ្យ​បាន​ទូលាយ​ជាង​មុន។ តែ​បើ​អ្នក​នៅ​តែ​គិត​ថា ខ្លួន​ល្អ​ឥត​ខ្ចោះ ហើយ​បដិសេធ​ស្ដាប់​គំនិត​អ្នក​ដទៃ អ្នក​នឹង​នៅ​មួយ​កន្លែងក្នុង​រយៈ​យូរ​ជា​មិន​ខាន៕

ចុចអាន៖ ​​ ​​មេរៀន​​​​​សំខាន់​​ៗពី​ភរិយា​​​​អតីត​​​​ប្រធានាធិបតី​​​​​​​​​អាមេរិក​ ស្រីៗ​គួរ​​​​​​​​​​​​តែរៀន​​តាម​

ប្រភព៖ medium ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម