​​YouTube ​ចេញ​មុខងារ​ថ្មី ​អាច​ឲ្យ​ស្រីៗ​រក​លុយ​បាន​ងាយៗ​ជាងមុន

  • 2019-06-19 03:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បន្ទាប់​ពី Google ​បាន​ប្រកាស​ចេញ​មុខងារ AR ​កាល​ពី​ព្រឹត្តិការណ៍ I/O 2019 ​កន្លង​ទៅ​ថ្មីៗ​នេះ ​ស្រាប់​តែ​មុខងារ​ដ៏​ទំនើប​នេះ​បាន​ឃើញ​មាន​លើ YouTube។

រូបតំណាង

​មុខងារ ARCore​ Beauty ​អាច​ជួយ​ឲ្យ​ស្ដ្រី​ដែល​ជា​អ្នក​បង្កើត​វីដេអូ​បង្រៀន ​ឬ​លក់​ផលិតផល​ថែ​រក្សា​សម្ផស្ស​អាច​រក​លុយ​បាន​ងាយ ​និង​ប្រើ​ពេល​តិច​ផង​ដែរ។

​ជាក់ស្ដែង​ដូច​គណនីយូធូបមួយឈ្មោះ MAC Cosmetics បានសាកល្បងផលិតផល​ក្រែម​លាប​បបូរមាត់ ​ដែល​កាល​ពី​មុន​ត្រូវ​លាប​ដោយ​ផ្ទាល់​លើ​មាត់ ​ដើម្បី​បង្ហាញ​ជូន​អ្នក​ទស្សនា ​ក៏​ប៉ុន្តែ​បច្ចេកវិទ្យា ARCore Beauty ​មាន​ជម្រើស​រើស​អេក្រង់​ ដោយ​គ្រាន់​តែ​រើស​ពណ៌​ដែល​ចូលចិត្ត​ជា​ការ​ស្រេច៕

រូបភាពឧទាហរណ៍៖

អត្ថបទទាក់ទង៖

ប្រភព៖ engadget | google ប្រែ​សម្រួល៖ រក្សា